អស់ទាស់! 4សន្លឹកឡើងភ្លឹក​ ជាមួយ​ប៊ីរី​យ៉ា

រាជធានី​ភ្នំពេញ ៖ ថ្មីៗនេះ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កំពុង​តែ​មានការ​ភ្ញាក់ផ្អើល ដោយ​កោតសរសើរគ្រប់ៗគ្នា​​នូវ​សម្រស់​​របស់​តារា​សម្តែងម្នាក់ គឺ​អ្នក​នាង​ប៊ី​រី​យ៉ា ​និង​ជា​អ្នក​បង្ហាញ​ម៉ូ​ដ​ផង បើ​ទោះបីជា​នាង​​មាន​ប្តី និង​មានកូន​ស្រី​ម្នាក់​ក៏​ដោយ តែ​សម្រស់​របស់​នាង​វិញ ​គឺ​មិន​ចាញ់​តារា​ស្រី​​នៅ​លីវ​នោះ​ទេ ។

ជាក់ស្តែង រូប​រាងកាយ​​ដ៏​សិច​ស៊ី​របស់​​នាង ត្រូវ​បាន​បង្ហាញ​យ៉ាង​ស៊ី​អារម្មណ៍​ជាមួយ​ឈុត​​ហែលទឹក​មួយ​ ដែល​ធ្វើ​ឱ្យ​គេ​មើល​​ភ្លឹក ​ដែល​ឃើញរាង​​កាយ​របស់​នាងគឺ​ពិតជា​ស្អាត និង​សាច់​.​សខ្ចី​ ដូច​ពងមាន់​បក​​មែន ។

គួរ​បញ្ជាក់​ថា អ្នក​នាង​ប៊ី​រី​យ៉ា​បាន​សម្រេចចិត្ត​បញ្ចប់​ភាព​នៅ​លីវ រៀប​ការ​សាង​គ្រួសារ ជាមួយ​ស្វាមី​ជា​អ្នកជំនួញ​ម្នាក់ ។ ក្រោយ​ពី​នាង​រៀប​ការ​រួច គេ​សង្កេត​ឃើញ​ថា នាង​ហាក់​មាន​ភាព​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​មួយ​រយៈពេល​ធំ ។