មុនស្លាប់៣ថ្ងៃប្រាប់​ ប្រពន្ធថាកុំយកសព បូជាឬបញ្ចុះត្រូវរង់ ចាំ៧ថ្ងៃព្រលឹងនឹងវិល ចូលរូបកាយវិញ

មុនស្លាប់៣ថ្ងៃប្រាប់​ ប្រពន្ធថាកុំយកសព បូជាឬបញ្ចុះត្រូវរង់ ចាំ៧ថ្ងៃព្រលឹងនឹងវិល ចូលរូបកាយវិញ

ខេត្តស្វាយរៀង៖ មានរឿងចម្លែកមួយបានកើតឡើងនៅ ស្រុកស្វាយទាប ខេត្តស្វាយរៀងដែលបុរសម្នាក់ ដឹង ខ្លួនមុនពេលស្លាប់បានប្រាប់ប្រពន្ធថាពេលដែលប្តីស្លាប់ កុំយកសពទៅបូជាឬបញ្ចុះឲ្យសោះបើសពនៅ ធម្មតាមិនរឹងមិនហើមឬស្អុយត្រូវរង់ចាំ៧ថ្ងៃព្រលឹងនឹងវិលចូលរូបកាយវិញហើយ។ហេតុការណ៍នេះបាន ធ្វើឲ្យភ្ញាក់ផ្អើល ដល់អ្នកភូមិនាំគ្នារង់ចាំមើលថា តើបុរស ខាងលើអាចរស់ឡើងវិញដែរ ឬយ៉ាងណា?

បើតាមស្ត្រីដែលជាប្រពន្ធរបស់សព បានប្រាប់អ្នកសារព័ត៌មាននគរវត្តថា រូបគាត់ឈ្មោះ ឡាយ សុធី អាយុ ៥៣ឆ្នាំ ហើយប្តីឈ្មោះ ប្រាក់ ឋាន អាយុ៣៧ឆ្នាំ រស់នៅភូមិជង្រុក ឃុំមាំងថ្កោល ស្រុក ស្វាយទាប ខេត្ត ស្វាយ រៀង បានរួមរស់ជាប្តីបានរយៈពេល៦ឆ្នាំហើយចាប់តាំងពីឆ្នាំ២០១០ដល់ឆ្នាំ២០១៦ហើយនៅមុនថ្ងៃដែល ប្តី របស់គាត់ស្លាប់៣ថ្ងៃបានប្រាប់ថា ពេលរូបគាត់ស្លាប់សូមកុំយកសពរបស់គាត់ ទៅបញ្ចុះឬបូជាពីព្រោះរូប គាត់(ជាប្តី)ត្រូវ ព្រះអង្គយកព្រលឹងទៅ ហើយរយៈពេល៧ ថ្ងៃទើបព្រលឹងវិលចូលរូបកាយវិញ។

ប្រភពពីស្ត្រីខាងលើបានបន្តទៀតថា ប្តីរបស់គាត់បានស្លាប់កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី៣ ខែ តុលា ឆ្នាំ ២០១៦ រហូតមកដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៦គឺស្លាប់បាន៣យប់៤ថ្ងៃ ហើយគាត់ សង្ឃឹមថាប្តី របស់ គាត់នឹងរស់ឡើងវិញ ។ដោយឡែកបើតាមប្រភពព័ត៌មានពីសាច់ញាតិសពជនរង គ្រោះបានឲ្យដឹង ដែរថា រយៈ ពេលកន្លងមកជនរងគ្រោះដែល បានស្លាប់ធ្លាប់ទៅបួសរៀនមន្តអាគមគាថា នៅភ្នំគូលែន ខេត្តសៀមរាបជា មួយអ្នកសច្ចំ ហើយអាចបណ្តាលមកពីខុសគ្រូ ហើយគ្រូធំដែលនៅឯភ្នំគូលែន នោះតែងតែទូរស័ព្ទ មកប្រាប់ ក្រុមគ្រួសារសពថាកុំអាលបូជា ឬបញ្ចុះសពរង់ចាំ៧ថ្ងៃក្រោយព្រលឹងនឹង វិលចូលរូបកាយវិញហើយ៕

ប្រភព ៖ nokorwatnews

  • មុនស្លាប់៣ថ្ងៃប្រាប់​ ប្រពន្ធថាកុំយកសព បូជាឬបញ្ចុះត្រូវរង់ ចាំ៧ថ្ងៃព្រលឹងនឹងវិល ចូលរូបកាយវិញ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: