Nike​ បញ្ចេញ​ស្បែក​ជើង​ស៊េរី​ថ្មី​ដ៏​ទំនើប​ ចង​ខ្សែ​ដោយ​ប្រព័ន្ធ​​ស្វ័យប្រវត្តិ

សូមទស្សនាវីដេអូ ៖ 

Nike គឺជាក្រុមហ៊ុនផលិតសម្ភារប្រើប្រាស់ដ៏ធំមួយរបស់សហរដ្ឋអាមេរិក ជានិច្ចកាលក្រុមហ៊ុនមួយនេះតែងតែបញ្ចេញនូវម៉ូដស្បែកជើងថ្មីៗក៏ដូចជាសម្ភារមួយចំនួនដែលរចនាឡើងជាមួយម៉ូដប្លែកៗដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ ហើយថ្មីៗនេះ Nike បានប្រកាសចេញស្បែកស៊េរីថ្មីមួយប្រភេទទៀតហើយក្នុងនោះបំពាក់ជាមួយបច្ចេកវិទ្យាដ៏ទំនើបទៀតផង។

Nike​ បញ្ចេញ​ស្បែក​ជើង​ស៊េរី​ថ្មី​ដ៏​ទំនើប​ ចង​ខ្សែ​ដោយ​ប្រព័ន្ធ​​ស្វ័យប្រវត្តិ

Nike Mag គឺជាស្បែកជើងដ៏ទំនើបមួយប្រភេទរបស់ក្រុមហ៊ុន Nike ហើយស្បែកជើងស៊េរីទំនើបនេះទើបតែប្រកាសជាសាធារណៈកាលពីពេលថ្មីៗកន្លងទៅនេះទេ ទន្ទឹមនេះដែរ Nike Mag បានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបៗមួយចំនួនដូចជា ការភ្ជាប់ភ្លើងពណ៌ជាសញ្ញានៅចំហៀងផ្នែកខាងក្រោយនៃតួខ្លួន ចំពោះផ្នែកខាងក្រោមវិញគឺរចនាឡើងជាមួយពណ៌ដ៏ស្រស់ស្អាត ជាងនេះទៅទៀតតួខ្លួនរបស់វាទាំងមូលត្រូវបានច្នៃម៉ូដបែបប្លែកខុសពីម៉ូដែលមុនៗ ទោះជាយ៉ាងណារូបរាងនេះពិតជាមានភាពទាក់ទាញយ៉ាងខ្លាំងបំផុត ប៉ុន្តែអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺវាបានបំពាក់ជាមួយប្រព័ន្ធបច្ចេកវិទ្យាចងខ្សែដោយស្វ័យប្រវត្តិដែលជាគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសព្វមួយសម្រាប់ឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល។

Nike​ បញ្ចេញ​ស្បែក​ជើង​ស៊េរី​ថ្មី​ដ៏​ទំនើប​ ចង​ខ្សែ​ដោយ​ប្រព័ន្ធ​​ស្វ័យប្រវត្តិ

សូមបញ្ជាក់ដែរថា ស្បែកជើងប្រភេទ Nike Mag នេះមានត្រឹមតែ១០០គូតែប៉ុណ្ណោះ ដោយឡែកចំនួនដ៏តិចនេះគឺតម្រូវឲ្យអ្នកចង់ប្រើប្រាស់ទិញសំបុត្រឆ្នោតក្នុងតម្លៃ១០ដុល្លារ ដើម្បីមានឱកាសឈ្នះស្បែកជើងទំនើបនេះ ហើយប្រាក់ដែលប្រមូលបានពីការលក់ឆ្នោតត្រូវឧបត្ថម្ភទៅឲ្យមូលនិធិ Michael J. Fox ដើម្បីយកទៅជួយក្នុងការស្រាវជ្រាវជំងឺសរសៃប្រសាទមួយប្រភេទ៕

ប្រភព ៖ kqube

  • Nike​ បញ្ចេញ​ស្បែក​ជើង​ស៊េរី​ថ្មី​ដ៏​ទំនើប​ ចង​ខ្សែ​ដោយ​ប្រព័ន្ធ​​ស្វ័យប្រវត្តិ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: