បញ្ជូន​ខែល​ការពារ​ដែនអាកាស​ទំនើប​បំផុត​ទៅ​ដល់​ស៊ីរី​ភ្លាម រុស្ស៊ី​ប្រកាស​ព្រមាន​អាមេរិក​ភ្លាម

បន្ទាប់ពីបញ្ជូនខែលការពារដែនអាកាសទំនើបបំផុតរបស់ខ្លួន ទៅដល់ទឹកដីប្រទេសស៊ីរីហើយ ពេលនេះរុស្ស៊ីចេញមុខប្រកាសព្រមានដល់ក្រុមកងទ័ពសម្ព័ន្ធមិត្ត ដឹកនាំដោយអាមេរិកថា បើសិនជាមានការវាយប្រហារទ័ពអាកាសលើមូលដ្ឋាន ឬទីតាំងទ័ពស៊ីរីទៀតនោះ រុស្ស៊ីនៅមានខែលការពារដែនអាកាសច្រើនណាស់ នៅចាំតែបញ្ជាឲ្យចេញប្រតិបត្តិការទេ ។

បញ្ជូន​ខែល​ការពារ​ដែនអាកាស​ទំនើប​បំផុត​ទៅ​ដល់​ស៊ីរី​ភ្លាម រុស្ស៊ី​ប្រកាស​ព្រមាន​អាមេរិក​ភ្លាម

បច្ចុប្បន្ននេះ រុស្ស៊ីមានខែលការពារដែនអាកាស S-400 និង S-300 ជាច្រើន សម្រាប់នៅចាំការពារកងទ័ពដែលស្ថិតនៅមូលដ្ឋានទ័ពជើងទឹក Tartus និងមូលដ្ឋានទ័ពអាកាស Khmeimim ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធការពារដែនអាកាសទាំងនោះ សុទ្ធតែត្រូវបានអភិវឌ្ឍហើយទៀត ។

យោងតាមក្រសួងការពារជាតិរុស្ស៊ី ការវាយប្រហារណាមួយតាមទ័ពអាកាស ឬការបាញ់មីស៊ីលមួយគ្រាប់ណា ចូលតំបន់កាន់កាប់ដោយក្រុមកងទ័ពរដ្ឋាភិបាលស៊ីរី គឺជាការគំរាមកំហែងដល់សន្តិសុខកងទ័ពរុស្ស៊ីតែម្ដង ។ តាមពិតទៅមកទល់ពេលនេះ ស៊ីរីខ្លួនឯងមានប្រព័ន្ធការពារដែនអាកាស S-200 ប្រព័ន្ធការពារមីស៊ីល BUK និងបច្ចេកវិទ្យាដែលបានរីកចម្រើនខ្លាំង កាលពីប៉ុន្មានឆ្នាំមុននេះ ។

ក្រសួងការពារជាតិរុស្ស៊ី ក៏បានបញ្ចេញព័ត៌មានបែកធ្លាយមួយដែរ ដែលគេបានចោទប្រកាន់រដ្ឋាភិបាលទីក្រុង Washington ថា អាមេរិកកំពុងគិតគូរលើការវាយប្រហារតាមទ័ពអាកាស ប្រឆាំងកងទ័ពរដ្ឋាភិបាលស៊ីរី ។

គួររម្លឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅនេះ អាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងទ័ពរដ្ឋាភិបាលស៊ីរី សម្លាប់ទាហានអស់៨៣នាក់ ដោយអាមេរិកបានទទួលស្គាល់ចំពោះរឿងនេះ ហើយធ្វើការសុំទោសមួយ ដោយចាត់ទុកថា វាជាកំហុសអចេតនាមួយប៉ុណ្ណោះ ។

ក្រោយមានរឿងនេះមក រុស្ស៊ីក៏សម្រេចចិត្ត បញ្ជូនប្រព័ន្ធការពារដែនអាកាស S-300 មកក្នុងទឹកដីស៊ីរីតែម្ដងទៅ ដើម្បីការពារកងទ័ពជើងទឹក និងកងទ័ពអាកាសឯទៀត ៕
បញ្ជូន​ខែល​ការពារ​ដែនអាកាស​ទំនើប​បំផុត​ទៅ​ដល់​ស៊ីរី​ភ្លាម រុស្ស៊ី​ប្រកាស​ព្រមាន​អាមេរិក​ភ្លាម

បញ្ជូន​ខែល​ការពារ​ដែនអាកាស​ទំនើប​បំផុត​ទៅ​ដល់​ស៊ីរី​ភ្លាម រុស្ស៊ី​ប្រកាស​ព្រមាន​អាមេរិក​ភ្លាម

ប្រភព៖ kqube

  • បញ្ជូន​ខែល​ការពារ​ដែនអាកាស​ទំនើប​បំផុត​ទៅ​ដល់​ស៊ីរី​ភ្លាម រុស្ស៊ី​ប្រកាស​ព្រមាន​អាមេរិក​ភ្លាម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: