ប្រេ​ស៊ីល ឈ្នះ​បូ​លី​វី ៥-០ តែ Neymar ហូរ​ឈាម​ពេញ​មុខ (វីដេអូ)

(ក្រុងរីយ៉ូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល រកបាន៣ពិន្ទុបន្ថែមក្នុងទឹកដីដោយស្រួល បន្ទាប់ពីបំបាក់ក្រុមភ្ញៀវបូលីវី (Bolivia) ដោយលទ្ធផលបច្ចេកទេស ៥-០ នារាត្រីថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលានៅប្រេស៊ីល ស្មើនឹងព្រឹកថ្ងៃសុក្រ ទី០៧ នៅកម្ពុជា ដោយបានបន្សល់កីឡាករខ្សែប្រយុទ្ធ Neymar ហូរឈាមដាបពេញមុខ ដោយប៉ះទង្គិចជាមួយនឹងខ្សែការពារក្រុមភ្ញៀវ។

តាមរយៈគេហទំព័រសារព័ត៌មាន cbssports បានចេញផ្សាយថា កីឡាករដែលកំពុងប្រកបអាជីពក្នុងក្លឹប FC Barcelona នៃប្រទេសអេស្ប៉ាញបានរកគ្រាប់នាំមុខ ១-០ ឲ្យប្រេស៊ីលនៅនាទីទី១១ ក្នុងចំណោម៤ប្រកួតចុងក្រោយ ដែលបានចូលលេងមុនពេលទទួលរងរបួសចិញ្ចើមដោយប៉ះកែងដៃជាមួយនឹងខ្សែការពារបូលីវី និងប្តូរចេញវិញនៅនាទីទី៦៨ ដោយជំនួសមកវិញដោយមិត្តរួមក្រុម Willian មកពីក្លឹបតោខៀវ Chelsea៕

ប្រេ​ស៊ីល ឈ្នះ​បូ​លី​វី ៥-០ តែ Neymar ហូរ​ឈាម​ពេញ​មុខ (វីដេអូ)
ប្រេ​ស៊ីល ឈ្នះ​បូ​លី​វី ៥-០ តែ Neymar ហូរ​ឈាម​ពេញ​មុខ (វីដេអូ)

ប្រេ​ស៊ីល ឈ្នះ​បូ​លី​វី ៥-០ តែ Neymar ហូរ​ឈាម​ពេញ​មុខ (វីដេអូ)

ប្រភព៖ khmertalking

  • ប្រេ​ស៊ីល ឈ្នះ​បូ​លី​វី ៥-០ តែ Neymar ហូរ​ឈាម​ពេញ​មុខ (វីដេអូ)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: