លោក​យឹ​ម សុវណ្ណ​៖ គណបក្ស​សង្គ្រោះ​ជាតិ មិន​ធ្វើ​ពហិការ នៅ​ក្នុង​ការ​ធ្វើការ នៅ​ក្នុង​រដ្ឋសភា​ទេ

លោក​យឹ​ម សុវណ្ណ​៖ គណបក្ស​សង្គ្រោះ​ជាតិ មិន​ធ្វើ​ពហិការ នៅ​ក្នុង​ការ​ធ្វើការ នៅ​ក្នុង​រដ្ឋសភា​ទេ



ភ្នំពេញ​: លោក​យឹ​ម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​បញ្ជាក់ នៅ​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា​នេះ​ថា មូលហេតុ​ដែល ក្រុម​តំណាងរាស្ត្រ របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់ គឺ​មិន​បាន​ចូលរួម ប្រជុំ​សភា​ទេ ដោយសារ​ថា ស្ថានការណ៍​នយោបាយ មាន​អំណោយផល​ផង ប៉ុន្តែ​ព័ត៌មាន​ចុង​ក្រោយ គឺថា មានការ​គំរាមកំហែង ទៅ​លើ​តំណាងរាស្ត្រ ថ្នាក់ដឹកនាំ​របស់ គណបក្ស​សង្គ្រោះ​ជាតិ ទើប​យើង​សម្រេច មិន​ទៅ​ចូលរួម​ប្រជុំ​សភា នៅ​ថ្ងៃ​ទី​៧ តុលា នេះ​ទេ​។

លោក​បាន​បន្ត​ថា ចំណែក​ការ​ប្រជុំ​ក្រោយ​ៗ​ទៀត យើង​នឹង​រង់ចាំ​មើល ស្ថានការណ៍​បន្ត​ទៅ​ទៀត បើ​កិច្ចប្រជុំ នឹង​មាន​សារៈសំខាន់ យើង​នឹង​ចូលរួម បើ​មិន​មានការ​ចាំបាច់ និង​មិន​មាន​សារៈសំខាន់​ទេ យើង​មិន​ចូលរួម​ទេ​។ 

លោក​បាន​បន្ត​ទៀត​ថា ម្យ៉ាងទៀត យើង​ពិនិត្យ​ទៅ​លើ បរិយាកាស​នយោបាយ​ផង​ដែរ បើសិនជា​បរិយាកាស​នយោបាយ អំណោយ​ផង យើង​ចូលរួម បើ​មិន​អំណោយផល​ទេ យើង​រក្សា​សិទ្ធិ​ក្នុង​ការ​មិន​ចូលរួម ក្នុង​ពេល​ខាង​មុខ​នេះ​។

លោក​យឹ​ម សុវណ្ណ បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ធ្វើ​ពហិការ នៅ​ក្នុង​ការ​ធ្វើការ នៅ​ក្នុង​រដ្ឋសភា​ទេ ពីព្រោះ​ការ​ធ្វើការ បំរើ​ប្រទេស​ជាតិ ក្នុង​នាម​តំណាងរាស្ត្រ បំពេញ​កាតព្វកិច្ច ក្នុង​នាម​តំណាងរាស្ត្រ វា​មាន​ច្រើន មិនមែន​មាន​តែ​ការ ចូល​ប្រជុំ​សភា​មួយ​ទេ គឺ​មាន​តាំងពី​ការ​ចុះ​ទៅ សួរសុខទុក្ខ​ប្រជាពលរដ្ឋ ស្តា​ប់យក​សំណូមពរ ការ​ព្រួយបារម្ភ ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​។ តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ មិន​ធ្វើ​ពហិការ ក៏​ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រជុំ​នីមួយ​ៗ យើង​សូម​រក្សា​សិទ្ធិ​ថា តើ​យើង​ចូលរួម ឬ​មិន​ចូលរួម0x017d7 ស្ថានការណ៍​នយោបាយ​អំណោយផល ឬ​មិន​អំណោយផល គឺ​យើង​នៅ​បន្ត​ធ្វើ​បែប​នេះ បន្ត​ទៀត​៕