ឈ្នះ iPhone 6 រាល់ថ្ងៃពី សាមុរ៉ៃ និង ស្មាត

ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា បានរួមសហការជាមួយ ក្រុមហ៊ុនទូរស័ព្ទចល័ត ស្មាត នាំមកនូវកម្មវិធី ឈ្នះរង្វាន់ទ្វេដងរាល់ថ្ងៃ ដ៏កក្រើកមិនធ្លាប់មាន ជូនដល់អតិថិជនរបស់ខ្លួនក្នុង ព្រះរាជាណាចក្រកម្ពុជា។

តាមរយៈកម្មវិធី “ឈ្នះរាល់ថ្ងៃជាមួយ សាមុរ៉ៃ និង ស្មាត” ដែលចាប់ផ្ដើមពីថ្ងៃទី01 ខែតុលា នេះ រហូតដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2016 ក្រុមហ៊ុនធំៗទាំងពីរ បានសហការគ្នាផ្ដល់ជូននូវរង្វាន់ដ៏ច្រើន សន្ធឹកសន្ធាប់ដល់អតិថិជន ដែលបានគាំទ្រភេសជ្ជៈ សាមុរ៉ៃ។ អតិថិជនអាច ចូលរួមកម្មវីធីនេះតាមវិធី ងាយៗ ដោយគ្រាន់តែទិញផលិតផល សាមុរ៉ៃ ពិនិត្យមើលលេខកូដក្រោមគម្របដប ឬក្រវិលកំប៉ុង រួចផ្ញើ លេខកូដនោះទៅលេខ 070 200 000 ដើម្បីឱកាសឈ្នះរង្វាន់ទ្វេដង។ រង្វាន់រួមមានភេសជ្ជៈ សាមុរ៉ៃ ដបប្លាស្ទិក ឬកំប៉ុង កាតបញ្ចូលទូរស័ព្ទសម្រាប់ប្រព័ន្ធ ស្មាត ចាប់ពី 0.50ដុល្លារ ដល់ 5ដុល្លារ និងរង្វាន់ iPhone 6 ចំនួន 60 រង្វាន់ ដែលអតិថិជិនអាចឈ្នះរៀងរាល់ថ្ងៃ។

ជាមួយកម្មវិធីនេះអតិថិជនទាំងអស់មិនត្រឹមតែ ទទួលបាននូវរសជាតិដ៏ឆ្ងាញ់អស្ចារ្យរបស់ភេសជ្ជៈ សាមុរ៉ៃ ប៉ុណ្ណោះទេ ថែមទាំងអស់កង្វល់ពីរឿង បញ្ចូលលុយទូរស័ព្ទទៀតផង។ អតិថិជន ស្មាត និង អតិថិជន ដែលគាំទ្រផលិតផល សាមុរ៉ៃ មានឱកាសដូចគ្នាក្នុងការចូលរួមចាប់រង្វាន់ ដោយគ្រាន់តែផ្ញើលេខកូដទៅ លេខ 070 200 000 ដើម្បីចូលរួមការចាប់ឆ្នោតរង្វាន់ទូរស័ព្ទ iPhone 6 រៀងរាល់ថ្ងៃផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះ លោកស្រី គង់ កុសល ប្រធានគ្រប់គ្រងទីផ្សារក្រុមហ៊ុន ភេសជ្ជៈ កម្ពុជា បានឲ្យដឹងថា៖ “យើងរីករាយបំផុតចំពោះ កិច្ចសហប្រតិបត្តិការរវាង សាមុរ៉ៃ និង ស្មាត ដែលជា ក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខដែលមានអតិថិជន 8លាននាក់ នៅកម្ពុជា។ នេះជាមធ្យោបាយល្អបំផុត ដើម្បីថ្លែងអំណរគុណដល់អតិថិជនយើង ដែលតែងតែគាំទ្រផលិតផល សាមុរ៉ៃ និង ស្មាត។ យើងចង់ឲ្យ អតិថិជនរបស់យើងអាចរីករាយទទួល បានការផ្ដល់ជូនបន្ថែមដ៏អស្ចារ្យ ដោយមិនត្រឹមតែបានទទួលនូវ រសជាតិនៃភាពជឿជាក់របស់ សាមុរ៉ៃ ប៉ុណ្ណោះទេ ថែមទាំងទទួលបានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពី ក្រុមហ៊ុន ឈានមុខគេពីរក្នុងប្រទេសកម្ពុជា។”

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន ស្មាត បានមានប្រសាសន៍ថា៖ “ការសហការរបស់យើង ជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជា គឺដើម្បីប្រារព្ធភាពជោគជ័យរបស់ក្រុមហ៊ុនយើងទាំងពីរជាមួយអតិថិជន តាមរយៈការចែករំលែករង្វាន់ និងកាដូជាច្រើននេះ។ ការគាំទ្ររបស់ពួកគេបាន ធ្វើឱ្យក្រុមហ៊ុន ស្មាត និង ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ក្លាយជាជម្រើសដ៏ឆ្លាតវៃសម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងនាមជាភេសជ្ជៈ និង ទូរគមនាគមន៍ឈានមុខ។ ជាការពិត យើងសង្ឃឹមថា យុទ្ធនាការនេះនឹងជំរុញឱ្យប្រជាជនកម្ពុជាបន្តប្រើ ប្រាស់សេវាកម្មរបស់ ស្មាត ខណៈពេលដែលយើងបន្តប្តេជា្ញចិត្តក្នុងការផ្សាភ្ជាប់ប្រជាជនកម្ពុជាជាមួយ បច្ចេកវិទ្យាឈានមុខរបស់យើង ជាពិសេសអ៊ីនធើណិតល្បឿនលឿន បំផុតបំពាក់ជាមួយបច្ចេកវិទ្យា 4G + របស់ ស្មាត។”

ចំពោះការឈ្នះរង្វាន់ជាភេសជ្ជៈ សាមុរ៉ៃ អតិថិជនអាចប្ដូរបានភ្លាមៗ នៅតាមហាងដែលបានទិញភេសជ្ជៈ ឬ ហាងដែលនៅជិតបំផុត ចំណែករង្វាន់កាតបញ្ចូលទូរស័ព្ទប្រព័ន្ធ ស្មាត អតិថិជនទាំងអស់ នឹងទទួល បានសារជូនដំណឹងពីក្រុមហ៊ុន ស្មាត ជាមួយសុពលភាពប្រើប្រាស់ផងដែរ។ សម្រាប់ការចាប់រង្វាន់ឈ្នះ iPhone 6 រាល់ថ្ងៃ នឹងធ្វើការផ្សាយបន្តផ្ទាល់ តាមទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ស្មាត និង Sabay។ ការបើករង្វាន់រហូតដល់ថ្ងៃទី15 ខែធ្នូ ឆ្នាំ2016។
កម្មវិធីនេះផ្តល់ជូនសំរាប់អតិថិជនគ្រប់ប្រព័ន្ធទូរសព្ទ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមទូរស័ព្ទទៅលេខ 1-800-20-2222 ឬ 070 200 000។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload