តុលាការ​សាកសួរ​ជនសង្ស័យ​ម្នាក់​ ដែល​រំលោភ​ក្មេង​ស្រី​អាយុ​ ១០ឆ្នាំ​ជា​ច្រើន​លើក​,​ ជននេះ​ធ្លាប់​ជាប់​គុក ​២០ឆ្នាំ​ ពីបទ​រំលោភ​រួច​សម្លាប់​

(កណ្ដាល)៖ មន្ត្រី​តុលាការ​ ថ្លែង​ថា​ លោក​ សេង​ រិទ្ធី​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​តុលា​ នេះ​ កំពុង​សាកសួរ​ជនសង្ស័យ​ម្នាក់​ករណី​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១០ឆ្នាំ​ជា​ច្រើន​លើក​ ហើយ​ធ្លាប់​ប៉ុនប៉ង​រំលោភ​នារី​អាយុ​១៩ឆ្នាំ​ម្នាក់​ទៀត​តែ​មិន​បាន​សម្រេច​ ។

នគរបាល​ការិយាល័យ​ប្រឆាំង ​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​កណ្ដាល​ ថ្លែង​ថា​ ជនសង្ស័យ​រូប​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ ២0ឆ្នាំ​ ពី​បទ​រំលោភ​សេពសន្ថវៈ​រួច​សម្លាប់​ជនរងគ្រោះ​ ។

នគរបាល​ បន្ត​ថា​ ជនសង្ស័យ​ឈ្មោះ​ នាង​ ប៊ុន​ធឿន​ អាយុ​៥៧ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​ ៤​ ខែ​តុលា​ ឆ្នាំ​២០១៦​ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ០២៤ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ របស់លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា បែកធ្លាយរឿងចាប់រំលោភ​ ខាងស្រីប្រកាន់ប្រុសប្រកែក ដោយបុរសអនាថា ម្នាក់វ័យ ៧០ឆ្នាំ រងការចោទប្រកាន់ថា​ បានចាប់រំលោភសេពសន្ទវៈ លើក្មេងស្រីសតិមិនសូវដឹងក្តីអាយុ១២ឆ្នាំ រហូតដល់៥លើក​ ទើបបែកធ្លាយ ពេលម្តាយជនរងគ្រោះប្តឹងសមត្ថកិច្ចនគបាលឲ្យចាប់ខ្លួន តែសមត្ថកិច្ច ឆ្លើយថា ជារឿងស៊ើបអង្កេត មិនអាចចាប់ខ្លួនបានទេ រង់ចាំស្រាវជ្រាវរកសាក្សី​ និងភស្តុតាងមក ដាក់បន្ទុកសិន ធ្វើឲ្យក្រុមគ្រួសារ​ និងប្រជាពលរដ្ឋខកចិត្តយ៉ាងខ្លាំង។

ទាក់ទិនករណីចោទប្រប្រកាន់នេះដែរមន្រ្តីនគបាលប៉ុស្តិ៍ក្រោលគោ បានឲ្យដឹងថា ក្រុមគ្រួសារកុមារី រងគ្រោះ បានចោទប្រកាន់បុរសអនាថា ម្នាក់ឈ្មោះ តា ហ៊ឹម អាយុ៧០ឆ្នាំ រស់នៅខាងមុខសាលា ឃុំក្រោលគោ​ ស្រុកស្វាយជ្រំ ដើរសុំទាន​ និងបោសសំអាតសាលាឃុំយកប្រាក់ទិញបាយហូប ពីបទ ចាប់រំលោភសេពសន្ទ​ វៈទៅលើកុមារីរងគ្រោះអាយុ១២ឆ្នាំ សតិមិនសូវប្រកតី រស់នៅស្រុកកំពង់ ត្របែកខេត្តព្រៃវែង ថាបានចាប់រំលោភ កាលពីវេលាម៉ោង៣៖០០រសៀលថ្ងៃទី៣​ ខែតុលា​ នៅចំណុច ខាងក្រោមគល់ស្ពានក្រោលគោ បែកខាងកើត ព្រំប្រទល់ខេត្តព្រៃវែង ស្វាយរៀងខាងលិចផ្សារ ក្រោល គារចម្ងាយជាង២០០ម៉ែត្រ។

ហើយរហូតមកដល់ថ្ងៃទី៤​ ខែតុលា​ វេលាម៉ោង៨៖០០ព្រឹកទើបម្តាយជនរងគ្រោះមកប្តឹង ហើយគ្មាន សាក្សី ឬភស្តុតាងអ្វីដើម្បីដាក់បន្ទុកជនសង្ស័យឡើយ វាជារឿង ស្រីប្រកាន់ប្រុសប្រកែក និងជារឿង ស៊ើបអង្កេតសមត្ថកិច្ចមិនអាចចាប់ខ្លួនបានឡើយ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តុលាការ​សាកសួរ​ជនសង្ស័យ​ម្នាក់​ ដែល​រំលោភ​ក្មេង​ស្រី​អាយុ​ ១០ឆ្នាំ​ជា​ច្រើន​លើក​,​ ជននេះ​ធ្លាប់​ជាប់​គុក ​២០ឆ្នាំ​ ពីបទ​រំលោភ​រួច​សម្លាប់​

តុលាការ​សាកសួរ​ជនសង្ស័យ​ម្នាក់​ ដែល​រំលោភ​ក្មេង​ស្រី​អាយុ​ ១០ឆ្នាំ​ជា​ច្រើន​លើក​,​ ជននេះ​ធ្លាប់​ជាប់​គុក ​២០ឆ្នាំ​ ពីបទ​រំលោភ​រួច​សម្លាប់​