អ៊ិន សុភិន ត្រៀម​កាដូ​អ្វី​សម្រាប់​ចៅ​ស្រី?

បន្ទាប់​ពី​ទទួលបាន​​ចៅ​ស្រី​កាល​ពី​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ ២០១៦ ម្សិល​មិញ​នេះ​លោក អ៊ិន សុភិន អគ្គ​នាយក​​ផលិតកម្ម​មហា​ហង្ស ​នឹង​ធ្វើ​ពិធី​​ជប់​លៀង​ដ៏​ធំ​មួយ​​ជា​កាដូ​សំរាប់​ចៅ​ស្រី។ នេះ​បើតាម​លោក អ៊ិន សុភិន ប្រាប់ Sabay ។

 

អ៊ិន សុភិន ត្រៀម​កាដូ​អ្វី​សម្រាប់​ចៅ​ស្រី?

 

 

អគ្គនាយក​រូបនេះ​ ថ្លែង​ថា​៖ “បាទ​ខ្ញុំ​មាន​កាដូ​សំរាប់​ចៅ​ស្រី​របស់​ខ្ញុំ​ ទី​១​ ចេញ​ថ្លៃ​មន្ទីរ​ពេទ្យ​តម្លៃ​៥០០០ ដុល្លារ​ទៅ​ឲ្យ​ចៅ​ស្រី​ និង​ទី២ នៅ​ពេល​ចៅ​ស្រី​ខ្ញុំ​ បាន​១​ខែ​ខ្ញុំ​នឹង​ធ្វើ​ពិធី​ជប់​លៀង​ដ៏​ធំ​មួយ​ជូន​ចៅ​ស្រី​​ខ្ញុំ​ ដោយ​មាន​ការ​អញ្ចើញ​ភ្ងៀវ​កិត្តិយស​ឲ្យ​មក​ចូល​រួម​ដើម្បី​សាទរ​សមា​ជិក​​ថ្មី​”។

 

អ៊ិន សុភិន ត្រៀម​កាដូ​អ្វី​សម្រាប់​ចៅ​ស្រី?

 

 

លោក អ៊ិន សុភិន បាន​បញ្ជាក់​ទៀត​ថា​ កាដូ​មួយ​ទៀត​ ដែល​ជា​កាដូ​ដ៏​ពិសេស​សំរាប់​ចៅ​ស្រី​នោះ ​គឺ​លោក​ នឹង​ផ្តល់​ភាព​កក់​ក្តៅ​មើល​ថែ​ចៅ​ស្រី​របស់​ខ្លួន​ ព្រោះ​តែ​ចៅ​ស្រី​ កើត​មក​ខ្វះ​ភាព​កក់​ក្តៅ​គ្មាន​ឪពុក​ជា​អ្នក​មើល​ថែ​ មាន​តែ​ម្តាយ​​ ត្រូវ​ដើ​រ​តួនាទី​ជា​ម្តាយ​ និង​ជា​ឪពុក​។ ​លោក​ បន្តថា​ ” បាទ​ខ្ញុំ​គ្មាន​កាដូ​អ្វី​ឲ្យ​ទៅ​​ចៅ​ស្រី​ខ្ញុំ​លើស​ពី​ហ្នឹង​ទៀត​ទេ​ ក្រៅ​ពី​ព្យា​យាម​ធ្វើ​ជាជីតា​ល្អ​ម្នាក់​មើល​ថែ​ចៅ”៕

 

 

អត្ថបទ៖ ឆុង ស៊ីណាន​​