បើកក្រណាត់គ្របរថយន្តឃ្វាំង ភ្ញាក់ព្រឺត ព្រោះតែប្តីប្រពន្ធ១គូហាក់ដូចខ្វះកន្លែង…

ប៉ូលីសម្នាក់នៅក្នុងប្រទេសចិន បានធ្វើការបញ្ឈប់ ដើម្បីត្រួតពិនិត្យមើល ហេតុអ្វីបានជារថយន្ត១គ្រឿងចតនៅផ្លូវក្រោមដីអីចឹង ខណៈគាត់កំពុងបើករថយន្តនៅផ្លូវអិក្សប្រេសវ៉េ ខាងក្រៅទីក្រុង Chongqing នៅវេលាម៉ោង ១ យប់ ។

មន្ត្រីប៉ូលីសរូបនោះនិយាយថា គាត់ជឿថា រថយន្តនោះប្រាកដណាស់នឹងមានបញ្ហាអ្វីមួយ ខណៈវាត្រូវបានថត នៅក្នុងចំណែកផ្លូវសង្គ្រោះបន្ទាន់បែបនេះ ហេតុដូច្នេះ គាត់ក៏ចាប់ផ្តើមធ្វើការស៊ើបអង្កេត ។

Loading...

ខណៈគាត់ចូលកៀករថយន្ត និងលើកបើកក្រណាត់ពណ៌ប្រផេះដែលគ្រប់ពីលើរថយន្តនោះ, គាត់ក៏ប្រទះឃើញក្មេងស្រីតូចក្មេងម្នាក់កំពុងដេកនៅកៅអីមុខ ។ បន្ទាប់មក គាត់បានឃើញបុរសម្នាក់ស្ថិតស្ថានភាពខ្លួនប្រាណននលគក និងស្រីម្នាក់ កំពុងរួមរ័ក្សគ្នានៅកៅអីក្រោយ ។ ភ្លាមៗនោះ គាត់បានបញ្ជាឲ្យប្តីប្រពន្ធនោះស្លៀកពាក់ និងចុះចេញពីរថយន្ត ។

ប្តីប្រពន្ធនេះបានប្រាប់ប៉ូលីសថា ពួកគេយកក្រណាត់គ្របរថយន្ត ព្រោះតែកូនស្រីរបស់ពួកគេកំពុងព្យាយាមដើម្បីដេកលក់ ។ ដើម្បីជួយកូនស្រីបានដេកលក់, បុរសជាប្តីបានឈប់រថយន្តនៅក្នុងកន្លែងនោះ ខណៈបើកឆ្លងកាត់ផ្លូវក្រោមដី ។ ហើយដើម្បីរករក្សាស្ងប់ស្ងាត់ ពួកគេក៏យកតង់មកគ្របរថយន្តតែម្តងទៅ ។

ទោះជាយ៉ាងណា មន្ត្រីប៉ូលីសរូបនោះ បានធ្វើការព្រមានប្តីប្រពន្ធថា ថ្ងៃមុខថ្ងៃក្រោយ ត្រូវថតប្រើប្រាស់ផ្លូវ ឬចតរថយន្ត ឲ្យបានត្រឹមត្រូវ និងបន្ទាប់មក ក៏អនុញ្ញាតឲ្យពួកគេបន្តដំណើរទៅមុខទៀត ដោយគ្មានការផាកពិន័យនោះទេ ៕

បើកក្រណាត់គ្របរថយន្តឃ្វាំង ភ្ញាក់ព្រឺត ព្រោះតែប្តីប្រពន្ធ១គូហាក់ដូចខ្វះកន្លែង…

បើកក្រណាត់គ្របរថយន្តឃ្វាំង ភ្ញាក់ព្រឺត ព្រោះតែប្តីប្រពន្ធ១គូហាក់ដូចខ្វះកន្លែង…