តើ ប៉ែន ចំរុង មានអារម្មណ៍យ៉ាងណា ក្រោយ ភិន សុដាលីស សម្រាលបានកូនស្រីម្នាក់ ?

6 Videos


បន្ទាប់ពី ភិន សុដាលីស សម្រាលបានកូនស្រីម្នាក់ដ៏ទ្រលុកទ្រលន់ និង គួរឱ្យស្រឡាញ់រួចមក មានមតិសាធារណជនជាច្រើនបានលើកជាសំណួរឡើងព្រោងព្រាត ដោយពួកគេចង់ដឹងពីអារម្មណ៍ពិតរបស់លោក ប៉ែន ចំរុង ដែលត្រូវជាឪពុក គិតយ៉ាងណាចំពោះវត្តមានកូនស្រីដែលទើបនឹងកើតបើកភ្នែកឃើញពន្លឺព្រះអាទិត្យកាលពីល្ងាចមិញនេះ ។

តើ ប៉ែន ចំរុង មានអារម្មណ៍យ៉ាងណា ក្រោយ ភិន សុដាលីស សម្រាលបានកូនស្រីម្នាក់ ?

នៅពេលមហាជនបានឃើញវត្តមានកូនស្រី ភិន សុដាលីស មានមុខមាត់ស្រស់ស្អាត និង គួរឱ្យស្រឡាញ់នោះ ពួកគេក៏បានចោទជាសំណួរហូរហែពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ពីក្រោមព័ត៌មានដែលនិយាយពីការសម្រាលកូនរបស់ ភិន សុដាលីស កាលពីល្ងាចថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៦ កន្លងទៅនេះ ហើយរហូតមកដល់ថ្ងៃនេះក៏ពួកគេនៅតែចោទជាសំណួរឡើងដដែលដើម្បីចង់ដឹងថាពេលនេះ ប៉ែន ចំរុង ដែលត្រូវជាឪពុករបស់ទារិការូបនោះ មានអារម្មណ៍យ៉ាងដូចម្តេច ?

តើ ប៉ែន ចំរុង មានអារម្មណ៍យ៉ាងណា ក្រោយ ភិន សុដាលីស សម្រាលបានកូនស្រីម្នាក់ ?

ទន្ទឹមនឹងការចង់ដឹងនេះ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកខ្លះបាននិយាយថា មុខមាត់របស់កូនស្រី ភិន សុដាលីស កាត់ទៅរកខាងលោក ប៉ែន ចំរុង ជាឪពុកច្រើន ទាំងមាត់ច្រមុះ ភ្នែក ជាដើម ។ ជាមួយគ្នានេះដែរ ក៏មានការដាក់បន្ទុកលើលោក ប៉ែន ចំរុង ជារឿយៗដែរលើរឿងនេះដែរ ។

តើ ប៉ែន ចំរុង មានអារម្មណ៍យ៉ាងណា ក្រោយ ភិន សុដាលីស សម្រាលបានកូនស្រីម្នាក់ ?

ទោះបីជាមានមហាជនចង់ដឹងពីអារម្មណ៍លោក ប៉ែន ចំរុង ចំៗពីវត្តមានកូនដែលទើបនឹងកើតក្តី តែបើងាកមកលោក ប៉ែន ចំរុង វិញ ហាក់ដូចជាគ្មានសកម្មភាព ឬក៏បញ្ចេញអារម្មណ៍ណាមួយគួរឱ្យកត់សម្គាល់ឡើយ ពោលគឺស្ងប់ស្ងាត់តែម្តង ទោះបីជាមានការទូរស័ព្ទទៅសួរនាំលោកក៏គ្មានការឆ្លើយតបដែរ ។

តើ ប៉ែន ចំរុង មានអារម្មណ៍យ៉ាងណា ក្រោយ ភិន សុដាលីស សម្រាលបានកូនស្រីម្នាក់ ?

គួររំឭកដែរថា នៅពេលដែលពួកគេទើបតែលែងលះគ្នាថ្មីៗ លោក ប៉ែន ចំរុង ក៏ធ្លាប់បានទម្លាយឱ្យដឹងពីអារម្មណ៍ពិតចំពោះកូនតាមរយៈសារព័ត៌មានក្នុងស្រុកមួយដែរថា «ទោះយ៉ាងណាក៏លោកមិនចោលកូនឡើយ ពោលគឺលោកស្រឡាញ់កូនខ្លាំងណាស់ ហើយលោកក៏នៅតែចង់ឱ្យមានការជួបមុខកូនម្តងម្កាលផងដែរ បើសិនជាអាចទៅរួច» ៕
                                                                                                                         សាកល

តើ ប៉ែន ចំរុង មានអារម្មណ៍យ៉ាងណា ក្រោយ ភិន សុដាលីស សម្រាលបានកូនស្រីម្នាក់ ?តើ ប៉ែន ចំរុង មានអារម្មណ៍យ៉ាងណា ក្រោយ ភិន សុដាលីស សម្រាលបានកូនស្រីម្នាក់ ?តើ ប៉ែន ចំរុង មានអារម្មណ៍យ៉ាងណា ក្រោយ ភិន សុដាលីស សម្រាលបានកូនស្រីម្នាក់ ?តើ ប៉ែន ចំរុង មានអារម្មណ៍យ៉ាងណា ក្រោយ ភិន សុដាលីស សម្រាលបានកូនស្រីម្នាក់ ?