នេះ​ជា​ដំណឹង​ដ៏​អាក្រក់​មួយ​សម្រាប់​អ្នក​គាំទ្រ​ក្រុម​ចម្រៀង One Direction

ក្រោយពីការចាកចេញរបស់សមាជិកម្នាក់ Zayn Malik ក្រុមចម្រៀងប្រុសស្អាត One Direction បានបន្តជាមួយសមាជិកត្រឹមតែ ៤ នាក់គឺ Niall Horan, Liam Payne, Louis Tomlinson និងHarry Styles ដោយបានចេញនូវអាល់ប៊ុមចម្រៀងដែលមានចំណងជើងថា Made in the A.M. ។

ក្រោយការចេញនូវអាល់ប៊ុមថ្មីបានមួយរយៈពួកគេក៏បានប្រកាសថាផ្អាករាល់ការសម្ដែង ក៏ដូចជាចេញ អាល់ប៊ុមថ្មីជាបណ្ដោះអាសន្ន ប៉ុន្តែពាក្យថាផ្អាកមួយនេះកំពុងតែក្លាយទៅជាពាក្យថា បញ្ចប់ ក្រោយសមាជិកម្នាក់គឺ Liam Payne បានបង្ហោះនៅលើគណនី Twitter របស់ខ្លួនថា ” រីករាយដែលបានចុះកុងត្រាជាមួយនឹង ផលិតកម្ម Captol នៅទីនោះប្រមូលផ្ដុំទៅដោយប្រវត្តិតារាដ៏អស្ចារ្យជាច្រើន ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចដើរតាមគន្លងរបស់ពួកគេ” ។

Happy to have signed to . They have an amazing history of artists, I hope I can follow in their footsteps

— Liam (@Real_Liam_Payne)

អ្វីដែលកាន់តែធ្វើឲ្យអ្នកគ្រប់គ្នាប្រាកដថា Liam ពិតជាចាកចេញពី One Direction នោះគឺ Twit មួយទៀតដែល គាត់បានបង្ហោះ ដែលគាត់បានសរសេរថា ” One Direction នឹងនៅតែជាផ្ទះ ក៏ដូចជាគ្រួសាររបស់ខ្ញុំ ប៉ុន្តែខ្ញុំរីករាយជាមួយនឹងទំព័រជីវិតថ្មីដែលកំពុងតែមកដល់” ។

One direction will always be my home and family but I’m very excited to see what this chapter brings.

— Liam (@Real_Liam_Payne)

វាប្រហែលជាដល់ទីបញ្ចប់នៃក្រុមចម្រៀង One Direction ហើយ យើងមិនសង្ឃឹមថាសមាជិក ៣ នាក់ទៀតអាចនឹងបន្តទ្រទ្រង់ក្រុមចម្រៀងដ៏ល្បីមួយនេះទៀតនេះ យើងមានតែសង្ឃឹមថានឹងឃើញវត្តមានរបស់ពួកគេនៅក្នុង អាល់ប៊ុមទោល ថ្មីរៀងៗខ្លួន ក៏ដូចជា អាចនឹងឃើញពួកគេសម្ដែងជុំគ្នាម្ដងទៀតនៅឆាកតន្ត្រីណាមួយតែប៉ុណ្ណោះ។

លាសិនហើយក្រុមតន្ត្រីដ៏អស្ចារ្យ អ្នកបានផ្ដល់នូវអនុស្សាវរីយល្អៗជាច្រើន ហើយខ្ញុំនឹងនៅតែចងចាំអ្នកជានិច្ច៕

  • នេះ​ជា​ដំណឹង​ដ៏​អាក្រក់​មួយ​សម្រាប់​អ្នក​គាំទ្រ​ក្រុម​ចម្រៀង One Direction已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: