ថា​ម៉េច​ Aguero និង​ពាក់​អាវ​លេខ​១០​ជំនួស​ Messi ពេល​លេង​ឲ្យ​អាហ្សង់ទីន

​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​កីឡាករ​ Sergio Aguero បាន​បញ្ជាក់​ថា​​រូប​គេ​និង​ពាក់​អាវ​លេខ​១០​ជំនួស​ Lionel Messi នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ពេល​ប៉ះ​ជាមួយ​និងជម្រើស​ជាតិ​​អេក្វាឌ័រ ។

ដោយ​នៅ​លើ​សារព័ត៌មាន​ La Nacion កីឡាករ​ Aguero បាន​និយាយ​ថា​ « អាវ​លេខ​ជា​១០​របស់​ជម្រើស​ជាតិ​អាហ្សង់ទីន​គឺ​អាវ​ដ៏​អស្ចារ្យ​ហើយ​ខ្ញុំ​រំភើប​ណាស់​ដែល​មាន​ឱកាស​បាន​ពាក់​វា​ ខ្ញុំ​ដឹង​ថា​បច្ចុប្បន្ន​នេះ​វា​ជា​អាវ​កម្មសិទ្ធិ​របស់​ Messi ។ ប៉ុន្តែ​ Messi បាន​ប្រាប់​ខ្ញុំ​ថា​នៅ​ពេល​ដែល​គាត់​អវត្តមាន​ពី​ជម្រើស​ជាតិ​ខ្ញុំ​អាច​ពាក់​អាវ​មួយ​នេះ​ជំនួស​គាត់​បាន​ » ។

Aguero បាន​បន្ថែម​ថា​ « ដូចនេះ​ខ្ញុំ​និង​ពាក់​អាវ​លេខ​១០​នេះ​នៅ​ពេល​ប្រកួត​ប៉ះ​នឹង​អេក្វាឌ័រ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ខ្ញុំ​ទទួល​ស្គាល់​ថា​ Messi ជា​កីឡាករ​ដ៏​អស្ចារ្យ​ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​អវត្តមាន​ពួក​យើង​ត្រូវ​តែ​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​នៅ​តែ​ជា​ក្រុម​ដ៏​ខ្លាំង​ » ។

Messi បច្ចុប្បន្ន​កំពុង​តែ​មាន​បញ្ហា​របួស​ដែល​ធ្វើ​ឲ្យ​រូប​គេ​ត្រូវ​អវត្តមាន​ពីរ​ការ​ប្រកួត​រហូត​ដល់​ទៅ​២​ខែ​ដែល​ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​គេ​មិន​អាច​បង្ហាញ​ខ្លួន​សម្រាប់​ជម្រើស​ជាតិ​អាហ្សង់ទីន​នៅ​ការ​ប្រកួត​ជម្រុះ​ World Cup ដែល​ប៉ះ​ជាមួយ​អេក្វាឌ័រ​និង​ប៉ារ៉ាហ្កាយ​រួម​និង​ការ​ប្រកួត​ដែល​ប៉ះ​ជាមួយ​ប្រេស៊ីល​និង​កូឡុំប៊ី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា​អាវ​លេខ​១០​របស់​ជម្រើស​ជាតិ​អាហ្សង់ទីន​គឺ​ជា​អាវ​ដែល​ធ្លាប់​ពាក់​ដោយ​វីរបុរស​អាហ្សង់ទីន​គឺ​លោក​ Diego Maradona ហើយ​អាវ​មួយ​នេះ​ចាប់​ផ្ដើម​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ Messi តាំង​ពី​គេ​ចាប់​ផ្ដើម​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​មក​ម្ល៉េះ​ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ថា​ម៉េច​ Aguero និង​ពាក់​អាវ​លេខ​១០​ជំនួស​ Messi ពេល​លេង​ឲ្យ​អាហ្សង់ទីន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: