រុស្ស៊ីចល័តសព្វាវុធទៀតហើយ! យន្ដហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ត្រូវបានដាក់ពង្រាយ នៅភាគខាងកើតប្រទេស

(មូស្គូ)៖ សារព័ត៌មានរុស្ស៊ី Izvestiya បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ក្រសួងការពារជាតិរុស្ស៊ី បានបិទបញ្ចប់ជាស្ថាពរហើយ នូវការបង្កើតកងអង្គភាពយន្ដហោះទម្លាក់គ្រាប់ធុនធ្ងន់ថ្មីមួយ នៅតំបន់ ភាគខាងកើតនៃប្រទេស។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦។

រុស្ស៊ីចល័តសព្វាវុធទៀតហើយ! យន្ដហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ត្រូវបានដាក់ពង្រាយ នៅភាគខាងកើតប្រទេស

Izvestiya បានឱ្យដឹងទៀតថា អង្គភាពយោធាថ្មីនេះ ត្រូវបានបង្កើតឡើងដោយ សមាសភាព កងអនុសនាធំជាច្រើន ក្នុងនោះរួមមានយន្ដហោះទម្លាក់គ្រាប់បែកធុន Tu 95MS និងយន្ដហោះ ទម្លាក់គ្រាប់បែករយៈចំងាយឆ្ងាយធុន Tu-22M3។

គួររំលឹកថា បើតាមសារព័ត៌មាន Izvestiya យន្ដហោះយោធាទំាងនេះ នឹងធ្វើប្រតិបត្តិការល្បាតនៅតំបន់ មហាសមុទ្រប៉ាស៊ីហ្វិក ក្បែរប្រទេសជប៉ុន កោះហាវ៉ៃ និង កោះហ្គាំជាដើម៕

ប្រភព ៖ freshnewsasia

  • រុស្ស៊ីចល័តសព្វាវុធទៀតហើយ! យន្ដហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ត្រូវបានដាក់ពង្រាយ នៅភាគខាងកើតប្រទេស已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: