ផ្កាយ រណប​អាមេរិក ចាប់​បាន​សញ្ញា​ដ៏​គួរ​ឲ្យ​សង្ស័យ នៅ​ទី​តាំង​រោង​ចក្រ​នុយ​ក្លេអ៊ែរ​​កូរ៉េ​ខាងជើង, សង្ស័យ​កំពុង​ត្រៀម​ធ្វើ​តេស្តជា​ថ្មី​​

(សេអ៊ូល)៖ ក្រុមអ្នកតាមដាន ដែលមានទីតាំងនៅសហរដ្ឋអាមេរិក បានឲ្យដឹងតាមរយៈរូបភាពដែល ចាប់បានពីផ្កាយរណបថា ការកើនឡើងនៃសកម្មភាព នៅឯទីតាំងសម្រាប់ ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង អាចជាសញ្ញានៃការប្រមូលយកទិន្នន័យ ពីការធ្វើតេស្តនុយក្លេអ៊ែរ កាលពីដើម ខែកញ្ញា ឬអាចជាការរៀបចំបំផ្ទុះសាកល្បង គ្រាប់នុយក្លេអ៊ែរ មួយថ្មីផ្សេងទៀត។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០១៦។

ផ្កាយ រណប​អាមេរិក ចាប់​បាន​សញ្ញា​ដ៏​គួរ​ឲ្យ​សង្ស័យ នៅ​ទី​តាំង​រោង​ចក្រ​នុយ​ក្លេអ៊ែរ​​កូរ៉េ​ខាងជើង, សង្ស័យ​កំពុង​ត្រៀម​ធ្វើ​តេស្តជា​ថ្មី​​

ក្រុមអ្នកតាមដានឈ្មោះ The 38 North ដែលគ្រប់គ្រងដោយមហាវិទ្យាល័យ Johns Hupkins នៃ សហរដ្ឋអាមេរិកបានអះអាងថា មានសកម្មភាព នៅតាមរូងក្រោមដីទាំងបី នៅទីតាំងធ្វើតេស្តនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើង ដែលមានការចូលរួមពីយានយន្តធំៗ និងមនុស្សម្នា ជាច្រើននាក់។

ក្រុម The 38 North បាននិយាយទៀតថា «មូលហេតុមួយដែលអាចនៅពីក្រោយ សកម្មភាពនេះ គឺការប្រមូលទិន្នន័យពីការធ្វើតេស្តនុយក្លេអ៊ែរ កាលថ្ងៃទី០៩ ខែកញ្ញា ប៉ុន្តែគោលបំណងផ្សេងៗទៀត ដូចជាការត្រៀមរៀបចំសម្រាប់ការបំផ្ទុះសាកល្បង គ្រាប់នុយក្លេអ៊ែរថ្មីមួយទៀតនោះ ក៏អាចទៅរួចផងដែរ»។

ផ្កាយ រណប​អាមេរិក ចាប់​បាន​សញ្ញា​ដ៏​គួរ​ឲ្យ​សង្ស័យ នៅ​ទី​តាំង​រោង​ចក្រ​នុយ​ក្លេអ៊ែរ​​កូរ៉េ​ខាងជើង, សង្ស័យ​កំពុង​ត្រៀម​ធ្វើ​តេស្តជា​ថ្មី​​

គួរបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេជឿជាក់ថា បានត្រៀមខ្លួនជាស្រេចសម្រាប់ការ ធ្វើតេស្តគ្រាប់នុយក្លេអ៊ែរបន្ថែមទៀត ដែលអាចនឹងប្រព្រឹត្តទៅបានគ្រប់ពេល ហើយប្រទេសកុម្មុយនិស្ត មួយនេះ ទំនងជាអាចនឹងអបអរទិវាគំរប់ខួប នៃការបង្កើតគណបក្សពលកររបស់ខ្លួន នៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ ជាមួយនឹងការបំផ្ទុះគ្រាប់នុយក្លេអ៊ែរ។ ប៉ុន្តែយ៉ាងណាមិញ ក្រសួងបង្រួបបង្រួមជាតិ កូរ៉េខាងត្បូង បានបញ្ជាក់ថា គ្មានសញ្ញាអ្វីមួយ ដែលបានបង្ហាញអំពីគំរោង នៃការធ្វើតេស្តនុយក្លេអ៊ែរ ចំពេលខួបថ្ងៃទី១០ខែតុលា នោះឡើយ៕

ប្រភព៖ khmertalking, Channelnewsasia

  • ផ្កាយ រណប​អាមេរិក ចាប់​បាន​សញ្ញា​ដ៏​គួរ​ឲ្យ​សង្ស័យ នៅ​ទី​តាំង​រោង​ចក្រ​នុយ​ក្លេអ៊ែរ​​កូរ៉េ​ខាងជើង, សង្ស័យ​កំពុង​ត្រៀម​ធ្វើ​តេស្តជា​ថ្មី​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: