អ៊ីរ៉ាក់ស្នើឲ្យ UN បើកកិច្ចប្រជុំជាបន្ទាន់ ព្រោះកងទ័ពតួកគី នៅតែមិនព្រមដកចេញពីទីក្រុង Mosul តាមការទាមទារ

 

អ៊ីរ៉ាក់ស្នើឲ្យ UN បើកកិច្ចប្រជុំជាបន្ទាន់ ព្រោះកងទ័ពតួកគី នៅតែមិនព្រមដកចេញពីទីក្រុង Mosul តាមការទាមទារ

(បាដាដ)៖ អ៊ីរ៉ាក់បានធ្វើការទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ឲ្យបើកអង្គប្រជុំ មួយជាបន្ទាន់ ដើម្បីពិភាក្សារលើបញ្ហានៃការបន្តរក្សាវត្តមាន របស់កងកម្លាំងប្រទេសតួកគី នៅក្បែរ ទីក្រុង Mosul ក្នុងទឹកដីនៃប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦។

យោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញដោយក្រសួងការបរទេសអ៊ីរ៉ាក់ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា អ្នកតំណាងអចិន្រ្តៃយ៍អ៊ីរ៉ាក់ប្រចាំអង្គការសហប្រជាជាតិ បានពាំនាំយកការស្នើសុំផ្លូវការ មួយទៅកាន់លោក Vitaly Churkin ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាតិ ឲ្យបើក អង្គប្រជុំជាបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការធ្វើអន្តរាគមន៍យោធា និងការជ្រៀតជ្រែករបស់តួកគី ចូលមកក្នុងប្រទេសអ៊ីរ៉ាក់។

ការស្នើសុំទៅបែបនេះត្រូវបានធ្វើឡើង បន្ទាប់ពីភាពតានតឹងរវាងទីក្រុងបាកដាដ និងទីក្រុងអង់ការ៉ា លើបញ្ហាវត្តមានរបស់កងកម្លាំងតួកគី នៅលើទឹកដីនៃប្រទេសអ៊ីរ៉ាក់ បានកើនឡើងបន្ថែមទៀត នៅក្រោយពេលសភាតួគី បានសម្រេចចិត្តបន្តឈរជើងកម្លាំងយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ថែមទៀត។

គួរបញ្ជាក់ដែរថា នៅថ្ងៃពុធម្សិលមិញ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានព្រមានទីក្រុង អង់ការ៉ា ថា ការបន្តរក្សាវត្តមានកងទ័ពតួកគី នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ អាចនឹងនំាឱ្យកើតមាន សង្រ្គាមនៅក្នុង តំបន់ជាក់ជាមិនខាន។ ដោយឡែកសភាតួកគីបានអះអាងថា វត្តមានកងទ័ពរបស់ប្រទេសខ្លួន នៅភាគជើងអ៊ីរ៉ាក់ គឺជាផ្នែកមួយនៃបេសកកម្ម អន្តរជាតិក្នុងគោលបំណងបណ្ដុះបណ្ដាល និង បំពាក់បំប៉ន កងកម្លំាងអ៊ីរ៉ាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS តែប៉ុណ្ណោះ៕

ប្រភព ៖ freshnewsasia

  • អ៊ីរ៉ាក់ស្នើឲ្យ UN បើកកិច្ចប្រជុំជាបន្ទាន់ ព្រោះកងទ័ពតួកគី នៅតែមិនព្រមដកចេញពីទីក្រុង Mosul តាមការទាមទារ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: