ក្រសួង ស្វែង​រក​ព្រះ​សង្ឃ​ច្រៀង​ចម្រៀង​ស្នេហា​បង្ហោះ​ឲ្យ​សង្សារ

ក្រសួង ស្វែង​រក​ព្រះ​សង្ឃ​ច្រៀង​ចម្រៀង​ស្នេហា​បង្ហោះ​ឲ្យ​សង្សារ
ផ្នែកមួយនៃវីដេអូដែលបង្ហាញពីសកម្មច្រៀងចម្រៀងស្នេហាឲ្យសង្សារបស់សង្ឃល្មើសវិន័យ។ សហការី

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានអំពាវនាវពីម្សិលមិញឲ្យសាធារណជនជួយកំណត់អត្តសញ្ញាណ និងទីតាំងរបស់ព្រះសង្ឃមួយអង្គដែលហ៊ានថតវីដេអូខ្លួនច្រៀងចម្រៀងស្នេហ៍ឲ្យសង្សារ និងបង្ហោះទៅលើបណ្តាញសង្គម Facebook ដោយបានបញ្ជាក់ថា សង្ឃអង្គនេះនឹងត្រូវបានផាកពិន័យ ឬចាប់ផ្សឹក នៅពេលដែលឃាត់ខ្លួនបាន ដោយសារតែបានល្មើសនិងវិន័យសង្ឃ។

វីដេអូរយៈពេលជិតបីនាទីមួយបានបង្ហាញពីសង្ឃអង្គនេះកំពុងតែច្រៀងបទ «ភក្តីស្នេហ៍ពេញបេះដូង» ដែលមានអត្ថន័យរៀបរាប់ពីសេចក្តីស្នេហារបស់បុរសម្នាក់ចំពោះស្រ្តីម្នាក់ ទាំងកាយគ្រងស្បង់ជីវរ ដែលទង្វើនេះត្រូវបានលោក សេង សុមនី មន្រ្តីនាំពាក្យក្រសួងធម្មការនិងសាសនា ចាត់ទុកថា ជាការល្មើសនឹងសង្ឃវិន័យ។

លោកនិយាយថា៖ «ក្រសួង… កំពុងតែមមាញឹកក្នុងការកំណត់អត្តសញ្ញាណសង្ឃដែលច្រៀងចម្រៀង ហើយថតបង្ហោះ Facebook ឲ្យសង្សារនេះ។ វាប៉ះពាល់ខ្លាំងណាស់ទៅលើសង្ឃវិន័យ»។

លោកពន្យល់ថា៖ «សង្ឃអង្គនេះបានបង្ហោះជាសាធារណៈ ហើយគ្រប់គ្នា… បានរិះគន់ពីពុទ្ធសាសនាទាំងមូល។ គណៈកម្មាធិការសង្ឃនឹងធ្វើការពិភាក្សាថា គួរតែផាកពិន័យ ឬចាប់សង្ឃអង្គនេះផ្សឹក»។

គិតមកត្រឹមយប់មិញ វីដេអូននេះត្រូវបាន Share ជាង ៩ ពាន់ដង ហើយស្ទើរតែទាំងស្រុង Comment ជាង ៩០០ បានធ្វើការរិះគន់ទៅលើ «បរាជិក» រូបនេះ ដែលបាននាំក្តីអាម៉ាស់មកឲ្យពុទ្ធសាសនា។

ម្ចាស់គណនីមួយឈ្មោះ Sem Pheak បានសរសេរនៅក្នុង Comment មួយថា៖ «គួរឲ្យអាម៉ាស់ណាស់ វាមិនសមជាសង្ឃទេ មើលទៅដូចឆ្កួត។ វាគឺជាការប្រមាទមួយសម្រាប់សង្ឃដទៃទៀត»។

នៅដើមឆ្នាំនេះផងដែរ មេគណខេត្តកំពង់ស្ពឺ ព្រះនាម ឌូ វ៉ានឌឿន បានលាលែងពីតំណែង ដោយសារតែមានសម្ពាធពីសាធារណជនបន្ទាប់ពីមានវីដេអូព្រះអង្គឡើងច្រៀងលើឆាកតន្រ្តីនៅក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំខ្មែរ៕ សែន ដាវីត-TN

ប្រភព៖ postkhmer

  • ក្រសួង ស្វែង​រក​ព្រះ​សង្ឃ​ច្រៀង​ចម្រៀង​ស្នេហា​បង្ហោះ​ឲ្យ​សង្សារ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: