ជាងដែក​វ័យក្មេង​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​យក​ម៉ូ​ទ័​រ​ទៅ​កាត់​ដែក​បែក​ខ្ទាត​បំណែក​ផ្លែ​ចំ​ដើមទ្រូង​

ខេត្តបាត់ដំបង៖ ជាងដែកវ័យក្មេងម្នាក់បានស្លាប់បន្ទាប់ពីយកម៉ូទ័រទៅកាត់ដែកមួយកំណាត់ ដោយដាក់ផ្លែខុសបច្ចេកទេសបានធ្វើឲ្យបែកផ្លែខ្ទាត មុត ដើមទ្រូង និងរយះខ្នងដៃឆ្វេង បណ្ដាលឲ្យស្លាប់ភា្លមៗនៅនឹងកន្លែងកាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្រុមទី២៤ ភូមិកំពុងឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ គី ភឿក អាយុ១៨ឆ្នាំ ជាជាងផ្សារដែកបានយកម៉ូទ័រកាត់ដែកទៅប្ដូរផ្លែ មិនមែនផ្លែរបស់វា ហើយទៅកាត់ដែលក៏បែកខ្ទាត មុតចំទ្រូង និងខ្នងដៃស្លាប់ភ្លាមៗ។ កម្លាំងសមត្ថកិច្ចបន្តថា ក្រោយពេលកើតហេតុបានចុះធ្វើកុសល្យវិច្ច័យ ឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារម៉ូទ័រកាត់ដែកខ្លួនឯងពិតប្រាកដមែន៕

ka-07-10-2016-02
ka-07-10-2016-03

 

  • ជាងដែក​វ័យក្មេង​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​យក​ម៉ូ​ទ័​រ​ទៅ​កាត់​ដែក​បែក​ខ្ទាត​បំណែក​ផ្លែ​ចំ​ដើមទ្រូង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ក្នុងស្រុក