អត្តចរិត​ទាំង​៦​របស់​បុគ្គលិក​កំពូល​ខ្ជិល​របស់​ក្រុមហ៊ុន​អ្នក​

និយាយ​ពី​ភាសា​អាជីវកម្ម​ រាល់​ម្ចាស់​ក្រុមហ៊ុន​ឬ​អ្នក​គ្រប់​គ្រង​រមែង​តែង​ចង់​បាន​បុគ្គលិក​ដែល​មាន​ភាព​សកម្ម​មិន​ខ្ជិល​ច្រអូស​ដើម្បី​ឲ្យ​ដំណើរ​ការ​ក្រុមហ៊ុន​ប្រព្រឹត្តិ​ទៅ​មុខ​បាន​លឿន​រហ័ស​ និង​ មាន​ផលិតភាព​ខ្ពស់​ ។ អ្នក​អាច​ពិចារណា​នូវ​អត្តចរិត​ទាំង​៦​ខាង​ក្រោម​នៃ​បុគ្គលិក​ដែល​ខ្ជិល​របស់​អ្នក​បាន​ដូច​ខាង​ក្រោម​ ៖

១.តែង​តែ​រិះ​គន់​ ៖ ​

វា​មិន​ចាំ​បាច់​ថា​ពួក​គេ​រិះ​​គន់​អ្នក​ណា​ ឬ រឿង​អ្វី​នោះ​ទេ​ ព្រោះ​ការ​រិះ​គន់​ភាគ​ច្រើន​តែង​តែ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​បុគ្គល​នោះ​នឹង​មិន​ចេញ​មុខ​មក​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​សោះ​ឡើយ​ គឺ​ រិះ​គន់​អោយ​អង្គុយ​អោយ​រឿង​ទាំង​នោះ​ដំណើរ​ការ​ទៅ​ល្អ​ឡើង​វិញ​ ។ ពួក​គេ​ជា​មនុស្ស​ដែល​ស៊ី​ម៉ោង​ ដូច​ដែល​លោក​ John Brandon បាន​និយាយ​ថា​ “មនុស្ស​ដែល​សកម្ម​នឹង​មិន​ខ្វល់​នឹង​បញ្ហា​ ។ ពួក​គេ​នឹង​ធ្វើ​ការ​របស់​គេ​” ។

២.តែង​តែ​មាន​លេស​ ៖

វា​ស្រដៀង​នឹង​រិះ​គន់​ដែរ​ តែ​ខុស​ត្រង់​ចំណុច​នេះ​ គឺ​ បុគ្គល​ប្រភេទ​នេះ​កាន់​តែ​មិន​មាន​ភាព​ទំនួល​ខុស​ត្រូវ​ក្នុង​ខ្លួន​ ។ បើ​សិន​ជា​កិច្ចការ​មួយ​ចំនួន​ធ្វើ​មិន​ហើយ​ដោយ​សារ​តែ​លំដាប់​នៃ​ភាព​បន្ទន់​នោះ​ មិន​មែន​ជា​ការ​បញ្ហា​នោះ​ទេ​ តែ​បើ​សិន​ករណី​​ខ្លះ​បុគ្គល​នោះ​ធ្វើ​មិន​ហើយ​​ ហើយ​បែរ​ជា​យក​លេស​មិន​សម​ស្រប​នោះ​ គឺ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ គេ​ជា​បុគ្គលិក​ដ៏​ខ្ជិល​និង​គ្មាន​ទំនួល​ខុស​ត្រូវ​ម្នាក់​ហើយ​ ។

៣.តែង​តែ​ពន្យារ​ពេល​ ៖

ចរិត​បែប​នេះ​គឺ​តែង​មាន​ភ្ជាប់​មក​ជាមួយ​ទម្លាប់​យក​លេស​ ។ សឹង​តែ​គ្រប់​ពេល​បុគ្គលិក​ប្រភេទ​នេះ​នឹង​ទុក​ការ​ងារ​ចោល​ហើយ​តាំង​យក​លេស​ថា​មក​ពី​នេះ​ មក​ពី​នោះ​, អ្នក​អាច​សង្កេត​មើល​ថា​ ម្តង​ជា​២​ដង​ប្រហែល​ជា​មិន​មែន​ជា​បញ្ហា​ តែង​យូរ​ៗ​ទម្លាប់​បែប​នេះ​នឹង​ធ្វើ​ក្លាយ​ជា​បញ្ហា​ធំ​ ។

៤.​គេច​ពី​ការ​ងារ​ដែល​មេ​ដាក់​ឲ្យ​​ ៖

ត្រង់​នេះ​អាច​មាន​មូល​ហេតុ​ពីរ​ ទី​១​ មក​ពី​បុគ្គលិក​នោះ​សង្ឃឹម​ថា​មេ​របស់​ខ្លួន​នឹង​ធ្វើ​ការងារ​នោះ​ដោយ​ខ្លួន​ឯង ឬ រុញ​កិច្ចការ​នោះ​ឲ្យ​អ្នក​ដទៃ​ ទី​២ បុគ្គលិក​ប្រភេទ​នេះ​មិន​មាន​ភាព​ឯករាជ្យ​លើ​ខ្លួន​ឯង​ ថា​នឹង​អាច​សម្រេច​កិច្ចការ​នោះ​បាន​ ។​ យ៉ាង​ណា​មិញ​ទោះ​ជា​ហេតុផល​មួយ​ណា​ក៏​ដោយ​ ក៏​បុគ្គលិក​នោះ​នឹង​មិន​អាច​សម្រេច​កិច្ចការ​ឲ្យ​អ្នក​បាន​ច្រើន​នោះ​ទេ​ ។​

៥.តែង​តែ​ខ្វល់​ពី​រឿង​កិត្តិយស​ខ្លួន​ឯង​ ៖

​​​វា​ជា​សញ្ញា​ដែល​គេ​ដឹង​លឺ​ជា​យូរ​មក​ហើយ​ថា​ បុគ្គលិក​ដែល​មិន​ខ្វល់​ពី​ការងារ​ហើយ​ខ្វល់​តែ​ពី​កិត្តិយស​ខ្លួន​ឯង(Credit)នោះ​ មិន​អាច​សម្រេច​ផល​អោយ​ស្ថាប័ន​ច្រើន​នោះ​ទេ​ ។ ពួក​គេ​​ចង់​បាន​កិត្តិយស​ជាមុន​ទើប​ប្រឹង​ធ្វើ​ការងារ​ ដែល​ខុស​ពី​បុគ្គលិក​ដែល​ប្រឹង​ធ្វើ​ការ​ដើម្បី​ឲ្យ​ស្ថាប័ន​ដើរ​ទៅ​មុខ​ ។​

៦.​ពួក​គេ​មិន​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឯង​ ៖

នៅ​ពេល​មួយ​ដែល​ជួប​កិច្ចការ​ពិបាក​ បុគ្គលិក​នឹង​អាច​ធ្លាក់​ទឹក​ចិត្ត​រួច​ចាប់​ផ្តើម​យក​លេស​ ឬ​ ពន្យារ​ពេល​ជា​ដើម​ ។​ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​នោះ​មិន​សូវ​ទទួល​សមិទ្ធផល​អ្វី​ច្រើន​នោះ​ឡើយ​ ដូច​នេះ​ដើម្បី​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ បុគ្គលិក​គួរ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ខ្លួន​ឯង​ខ្លាំង​ ដើម្បី​សម្រេច​កិច្ចការ​ងារ​និង​ដើម្បី​ឲ្យ​ក្លាយ​ជា​បុគ្គលិក​ឆ្នើម​ ។ ​

ចុច​អាន​ ៖​

​ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • អត្តចរិត​ទាំង​៦​របស់​បុគ្គលិក​កំពូល​ខ្ជិល​របស់​ក្រុមហ៊ុន​អ្នក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កីឡា
Tags: