តារាស្រីខ្មែរស្រស់ស្អាត៣ដួង នឹងត្រៀមខ្លួនធ្វើអ្នកកំដរក្នុងមង្គលការ ខៀវ សានសាណា នៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ នៅថ្ងៃស្អែក ជាថ្ងៃមង្គលសិរី របស់ពិធីការិនីរូបស្រស់ អ្នកនាង ខៀវ សានសាណា ដែលរូបនាងនឹងត្រូវដឹកដៃ អនាគតស្វាមីសាងជីវិតគ្រួសារជាមួយគ្នា។

ពិធីមង្គលការរបស់ពិធីការិនីរូបនេះ ត្រូវបានគេដឹងថា នឹងរៀបចំឡើង នៅសណ្ឋាគារលំដាប់ផ្កាយ LE ROYAL ដែលមានអ្នកសិល្បៈចូលរួមប្រមាណ២០តុ។ ជាពិសេស ចំពោះអ្នកកំដរមង្គលការរបស់នាងវិញ គឺសុទ្ធតែតារាល្បីៗទាំងអស់ ដូចជា កញ្ញា ឌុច លីដា កញ្ញា នី មុនីនាថ និងកញ្ញា រីយ៉ា។  

បើគិតមកទល់ពេលនេះ មិនថានៅក្នុងបណ្តាញសង្គម ទាំងហ្វេសប៊ុក និងអ៊ិនស្តាក្រាម របស់អ្នកនាង ខៀវ សានសាណា គឺរូបនាង មិនទាន់បានបង្ហាញរូបថតនូវពិធីក្រុងពាលី ឬពិធីចូលរោងនោះទេ តែបែរជាឃើញនាង ចូលរួមសម្ភោធកម្មវិធីផ្សេងទៅវិញ។

ក្នុងនោះដែរ កញ្ញា ឌុច លីដា ដែលនឹងត្រូវធ្វើជាអ្នកកំដមង្គលការ របស់អ្នកនាង ខៀវ សានសាណា ក៏បានរៀបចំខ្លួនរួចជាស្រេចផងដែរ ហើយកាលពីប៉ុន្មានម៉ោងមុននេះ រូបនាង បានបង្ហោះរូប ជាមួយនឹងកញ្ញា រីយ៉ា ដោយសរសេរថា "ជិតបានជួបគ្នាហើយយើង"

ចំពោះអ្នកនាង ខៀវ សានសាណា នឹងសាងជីវិតគ្រួសារជាថ្មី ជាមួយនឹង ស្វាមីដែលត្រូវបានគេស្គាល់ឈ្មោះថា Seraj Sutton វ័យ៦០ឆ្នាំ ជាសមាជិកឯករាជ្យរបស់ក្រុមហ៊ុន «Herbalife Cambodia»។ ដូច្នេះនៅថ្ងៃស្អែក ប្រិយមិត្តនឹងបានឃើញសម្រស់ដ៏ប្រិមប្រិយ របស់ អ្នកនាង ខៀវ សានសាណា ជាមួយនឹងឈុតកូនក្រមុំ តើថាពិតជាស្រស់ស្អាតប្លែកយ៉ាងណា៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង ខៀវ សានសាណា ត្រូវបានគេដឹងថា ត្រៀមចូលរោងការជាមួយនឹងបុរសជនជាតិអូស្រ្តាលី វ័យ៦០ឆ្នាំ។

ពិធីការិនីមានវោហារស័ព្ទ និយាយជាភាសាអង់គ្លេសបានល្អជាងគេ អ្នកនាង ខៀវ សានសាណា ដែលត្រូវបានគេដឹងថា ជាស្ត្រីមេម៉ាយកូនពីរ ហើយក៏បានសារភាពថា បានលែងលះរួចរាល់ជាមួយអតីតស្វាមីជនជាតិកាណាដា បានធ្លាយដំណឹងថា នាងនឹងចូលរោងការជាមួយប្ដីទី២ នៅអំឡុងខែតុលា ឆ្នាំ២០១៦ ខណៈអនាគតស្វាមីទី២របស់នាង ត្រូវបានគេស្គាល់ថា ឈ្មោះ Seraj Sutton ជាសមាជិកឯករាជ្យ របស់ក្រុមហ៊ុន «Herbalife Cambodia»។

មហាជនសង្កេតឃើញថា ទំនាក់ទំនងរវាងពិធីការិនីកូនពីរ អ្នកនាង ខៀវ សានសាណា និងលោក Seraj Sutton ជាសមាជិកឯករាជ្យ របស់ក្រុមហ៊ុន Herbalife Cambodia ក៏កាន់តែមានភាពស្និទ្ធស្នាល បណ្តើរគ្នាស្និទ្ធស្អិតកៀកកិត មិនឃ្លាតគ្នាមួយជំហានណាឡើយ ប៉ុន្តែនាង ខៀវ សានសាណា បុប្ផាខ្មែររាងរៅតូចច្រឡឹង ឆ្វាក់ស្នេហ៍កន្លង់អឺរ៉ុបរូបនេះ តែងពោលយ៉ាងទទូច សុំមិនបរិយាយ ពីដំណឹងផ្សេងៗជុំវិញរឿងស្នេហា។

អ្នកនាង ខៀវ សានសាណា ត្រៀមរៀបការលើកទីពីរ ជាមួយបុរសជនជាតិអូស្ត្រាលី លោក Seraj Sutton បន្ទាប់ពីនាង បានស្វែងយល់ចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ប្រភពទម្លាយទៀតថា អ្នកនាង ខៀវ សានសាណា ត្រៀមការប្ដីលើកទី២នេះ នៅសណ្ឋាគារលំដាប់ផ្កាយ គឺសណ្ឋាគារ «LE ROYAL» ដែលអ្នកសិល្បៈប្រមាណ២០តុប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញ មិនមែនហៅទ្រង់ទ្រាយធំ ដូចកម្មវិធីអ្នកសិល្បៈធម្មតាៗឡើយ ព្រោះកន្លងមកហៅច្រើនពេក នាំគ្នាសម្រុកមកទាំងក្រុម ខាតមិនតិចទេ។

អ្នកនាង ខៀវ សានសាណា គ្រោងនឹងរៀបកម្មវិធីមង្គលការនេះ ថ្ងៃទី០៨ ខែតុលា ២០១៦ តែមិនត្រូវបានទំលាយ ជាសាធារណៈឡើយ ចំពោះកម្មវិធីមង្គលការ ជាមួយនឹងកូនកំឡោះវ័យ៦០ឆ្នាំ។ អ្នកនាង ខៀវ សានសាណា ជាសិល្បការិនីម្នាក់ ដែលរួសរាយ ប៉ុន្តែនាងដាច់ខាតមិនយកជីវិតឯកជន មកទំលាយឲ្យមហាជនដឹងឮឡើយ តែមហាជនជាច្រើន នៅតែចង់ដឹងចង់ឮរឿងរបស់នាង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload