អាយុគ្រាន់តែជាតួលេខ តែនាងនៅតែក្មេង​

កូរ៉េ​ខាងត្បូង ​៖ អ្នកគ្រូ​ពេទ្យធ្មេញម្នាក់​ឈ្មោះ​ Lee Su Jin ត្រូវ​បាន​​គេ​និយាយ​គ្រប់​គ្នា​ថា​ ពិតជា​មាន​​សម្រស់​ដ៏​​ស្រស់​ស្អាតមែន​ ។ ​អ្នកគ្រូ​ពេទ្យ​ខាងលើត្រូវគេ​​ស្មានថា​ នាង​មាន​អាយុ​តិច​តួចដូចក្មេង​​សិស្សសាលា​ ​ប៉ុន្តែ​តាម​ពិត​នោះ នាង​​មាន​អាយុ​៤៨​ឆ្នាំ​ទៅ​ហើយ ​ធ្វើ​ការងារ​​ជា​ពេទ្យធ្មេញ​អស់​រយៈពេល​១៦​ឆ្នាំ​ ។ នាង​កើត​នៅ​ឆ្នាំ១៩៦៩ ហើយ​មានកូន​ស្រី​មួយ តែ​និយាយ​ពី​ថា ​ស្អាត​នោះ​ ស្អាត​ដូច​នៅ​ក្រមុំ​ ។

នាង​បាន​ក្លាយទៅ​ជា​តារា​នៅ​ក្នុង​ចិត្ត​ទស្សនិកជន ដោយសារ​តែ​នាង​បាន​ឡើង​កម្មវិធី​ទូរទស្សន៍​កូរ៉េ​មួយ​មានឈ្មោះ​ថា «Same Bed, Different Dreams» ជាមួយ​កូនស្រី​របស់​នាង ​។ នាង​មាន​អ្នកគាំទ្រ​នាង​ក្នុង Instagram ខ្ទង់ពាន់​នាក់ ហើយ​គេ​ភាគ​ច្រើន​បាន​សរសើរ​នាង​មិន​ដាច់​ពី​មាត់​។ ក៏​ប៉ុន្តែមាន​មតិ​មួយ​ចំនួន​បាន​និយាយ​ចំអក​ឲ្យ​នាង​ថា នាង​បាន​វះកាត់​កែស​ម្ផ​ស្ប​ព្រោះ​នាង​នៅ​ប្រទេស​កូរ៉េ​ស្រាប់​។

តែ​ទោះបីជា​យ៉ាងណា​​ថា នាង​បាន​វះកាត់​កែស​ម្ផ​ស្ស តែ​យើង​គួរ​ដឹង​ថា ​អាយុ​នាង​​ប៉ុណ្ណោះ​ហើយ ​នៅ​តែ​ស្អាត​ទៀត គួរឱ្យ​សរ
សើរ​​​។ ខាងក្រោម​នេះ ​សុទ្ធតែ​រូបថត​ដែល​នាង​បាន​ថត​បង្ហាញ​សម្រស់​ដ៏​គួរ​ឲ្យ​ទាក់ទាញ​របស់​នាង ។