មិន​គួរ​ឲ្យ​ជឿ​សោះ​ថា​ទាំង​ Chelsea និង​ Liverpool សុទ្ធ​តែ​បរាជ័យ​ដូច​គ្នា

​ក្នុង​ការ​ប្រកួត​យប់​មិញ​ដែល​ជា​ប្រកួត​លើក​ទី១០០​ដែល​​លោក​ Jose Mourinho ដឹក​នាំ​  Chelsea​​ ​ប្រកួត​នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯងបាន​បញ្ចប់​ដោយ​លទ្ធផល​បរាជ័យ​១ទល់​នឹង​២​ក្រោម​ថ្វី​ជើង​ Crystal Palace ប៉ុនោះ​ ។

ដោយ​នៅ​ក្នុង​ការ​ប្រកួត​នៅ​តង់​ទី​១​ក្លឹប​ទាំង​២​សុទ្ធ​តែ​មិន​អាច​ស៊ុត​បញ្ចូល​ទី​គ្នា​រៀង​ខ្លួន តែ​នៅ​តង់​ទី​២​នៅ​នាទី​ទី​៦៥កីឡាករ​ Bakary Sako បាន​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​ដែល​ជួយ​ឲ្យ​ Crystal Palace ធ្វើ​ការ​នាំ​មុខ​ ទោះ​យ៉ាង​ណា​ក្លឹប​ Chelsea បាន​ព្យាយាម​វាយ​សម្រុក​ផ្ទួន​រហូត​អាច​រក​គ្រាប់​តាម​ស្មើ​នៅ​នាទី​៧៩​ដោយ​កីឡាករ​ Radamel Falcao តែ​ត្រឹម​តែ​២​នាទី​បន្ទាប់​ប៉ុនោះ​ពោល​គឺ​នៅ​នាទី​ទី​៨១​ខ្សែ​ការពារ​មួយ​រូប​របស់​ Crystal Palace គឺ​កីឡាករ​ Joel Ward បាន​រក​គ្រាប់​បាល់​នាំ​មុខ​សារ​ជា​ថ្មី​មក​វិញ​ ហើយ​គ្រាប់​នេះ​ក៏​ជា​គ្រាប់​បាល់​ធ្វើ​ឲ្យ​ Chelsea ចាញ់​ផង​ដែរ​ ។

ដោយ​ឡែក​ក្លឹប​ Liverpool ឯណោះ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្រោម​ថ្វី​ជើង​ក្លឹប​ West Ham United ដោយ​លទ្ធផល​០ទល់​នឹង​៣ ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ West Ham United បាន​បើក​ការ​នាំ​មុខ​តាំង​ពី​នាទី​ទី​៣​ដោយ​កីឡាករ​ Manuel Lanzini ហើយ​នៅ​នាទី​ទី​២៩​កីឡាករ​ Mark Noble បាន​បន្ថែម​គ្រាប់​ទី​២​សម្រាប់​ West Ham United ខណៈ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​នៅ​នាទី​៩០+២​កីឡាករ​ Diafra Sakho បាន​បន្ថែម​គ្រាប់​ទី​៣​សម្រាប់​ West Ham United ៕

អត្ថបទ ៖ វិចទ័រ

  • មិន​គួរ​ឲ្យ​ជឿ​សោះ​ថា​ទាំង​ Chelsea និង​ Liverpool សុទ្ធ​តែ​បរាជ័យ​ដូច​គ្នា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កំសាន្ត
Tags: