ចាប់បានហើយ! អ្នកកាត់ក្បាលលោកតា «ស្រុះ»

ខេត្តមណ្ឌលគិរី ៖ ប្រភពពី​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរីបានឱ្យ​ដឹងថា កាលពី​​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ទី​០៧ ​តុលា នេះ​ ​​​បាន​​ធ្វើការ​​ស្រាវជ្រាវ​យ៉ាង​ទាន់ហន់ ដោយរក​​ឃើញ​​មុខ​សញ្ញា​ម្នាក់ ​ដែល​បាន​ធ្វើសកម្មភាព​​វាយបំបាក់​ក្បាល​រូបសំណាក​លោក​តា «ស្រុះ» នៅ​លើ​ភ្នំ​ដោះ​ក្រមុំ បន្ទាប់ពីមានការភ្ញាក់​ផ្អើល​កាលពីព្រឹកថ្ងៃដដែលនោះ ។

ប្រភពឱ្យដឹងថា ជ​នសង្ស័យ​ឈ្មោះ​ផ​ន ឌឿ​ង ​អាយុ៣៨​ឆ្នាំ ​មានទីលំនៅ​ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខ​ដុម ក្រុង​សែន​មនោ​រម្យ​(ជាអតីតគ្រូបង្រៀន និងជា​មនុស្ស​វិកល​ច​រិ​កផងដែរ) ។

ប្រភពបន្តថា ជន​ស្ស័​យ​បាន​ឆ្លើយ​ថា ​ខ្លួន​ពិត​ជា​បាន​វាយ​រូបសំណាក​លោកតា​ប្រាកដមែន កាលពី​​វេលា​ម៉ោង​ប្រហែល​០៦ល្ងាចថ្ងៃ​ទី​០៦ តុលា​ ​។ ទោះបីជាយ៉ាងណា ចំពោះ​មូលហេតុ​ពិតប្រាកដ​ ដែលបុរស​វាយបំបាក់​រូបសំណាកលោកតាស្រុះ នៅមិនទាន់ដឹង​នៅឡើយទេ ខណៈ​កំពុង​សួរនាំបន្ថែមទៀត ។