ធនាគារពិភព លោកព្យាករណ៍ថា សេដ្ឋកិច្ច​ប្រទេសថៃ នឹងមានកំណើនតែ ៣.១ភាគរយ​ ប៉ុណ្ណោះ នៅឆ្នាំ២០១៦

ធនាគារពិភព លោកព្យាករណ៍ថា សេដ្ឋកិច្ច​ប្រទេសថៃ នឹងមានកំណើនតែ ៣.១ភាគរយ​ ប៉ុណ្ណោះ នៅឆ្នាំ២០១៦

(បាងកក)៖ ធនាគារពិភពលោក (WB) បានរំពឹងថា ផលិតផលក្នុងស្រុកសរុប ឬ GDP របស់ថៃនឹងមានកំណើន តែ ៣.១ ភាគរយ ប៉ុណ្ណោះក្នុងឆ្នាំ២០១៦ ដោយសារតែកំណើនវិស័យទេសចរណ៍ និងគោលនយោបាយជម្រុញ របស់រដ្ឋាភិបាល ថៃ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដែលចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌ មានចិនស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦។

យោងតាមធនាគារពិភពលោក សេដ្ឋកិច្ចថៃមានកំណើន ២.៥ភាគរយ នៅក្នុងខែមិថុនា។ ចំណែកឯមន្ត្រីតំណា ងធនាគារពិភពលោកប្រចំាប្រទេសថៃ លោក Kiatipong Ariyapratya បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចថៃ អាចនឹងនៅតែស្ថិតអាត្រា ៣.១ ភាគរយ នៅឆ្នាំបន្ទាប់ ហើយលោកក៏សង្ឈឹមដែរថាការវិនិយោគរបស់រដ្ឋាភិបា លនឹងជួយជម្រុញកំណើនរយៈពេលវែង នៃសេដ្ឋកិច្ចថៃពី ៤ ទៅ ៥ភាគរយ តាមរយៈការចូលរួមចំណែក ពីអា ត្រាកំណើននៃតម្រូវការនៅក្នុងវិស័យឯកជន ជាពិសេសគឺ កំណើន ភ្ញៀវទេសចរណ៍ចិនតែម្ដងសម្រាប់ឆមា សដំបូង បើទោះជាកំណើនភ្ញៀវទេសចរណ៍ ហាក់ដូចជាធ្លាក់ចុះ បន្តិចបន្តួច នៅឆមាសបន្ទាប់ក៏ដោយក៏វិស័យ នំាចេញត្រូវបានគេរំពឹងថា មានកំណើន ០.៩ភាគរយ។

គួររំលឹកថា ធនាគារពិភពលោកធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៧ភាគរយ និង៦ភាគ រយសម្រាប់វៀតណាម ក្នុងឆ្នាំ២០១៦ នេះដែរ៕

ប្រភព ៖ freshnewsasia

  • ធនាគារពិភព លោកព្យាករណ៍ថា សេដ្ឋកិច្ច​ប្រទេសថៃ នឹងមានកំណើនតែ ៣.១ភាគរយ​ ប៉ុណ្ណោះ នៅឆ្នាំ២០១៦已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: