មីយ៉ាន់ម៉ាសម្រេចដាក់ គុក​ភ្ញៀវទេសចរដោយ សារបិទសំឡេងធម្មទេសនា

មីយ៉ាន់ម៉ាសម្រេចដាក់ គុក​ភ្ញៀវទេសចរដោយ សារបិទសំឡេងធម្មទេសនា

បុរសជនជាតិហូឡង់ម្នាក់ ត្រូវតុលាការមីយ៉ាន់ម៉ា សម្រេចឃុំខ្លួនក្នុងពន្ធនាគារ៣ខែ និង ធ្វើការងារជាទម្ងន់ បន្ទាប់ពីបិទសំឡេងធម៌ទេសនា ដែលគេផ្សព្វផ្សាយ។បុរសនោះឈ្មោះ Klaas Haytema អាយុ៣០ឆ្នាំបានបិទសំឡេងធម៌ទេសនាតាមបែបព្រះពុទ្ធសាសនាដែល គេផ្សព្វផ្សាយតាមឧបករណ៍បំពងសំឡេង ដោយសារការផ្សព្វផ្សាយនោះ នៅជិតកន្លែងដែលលោកស្នាក់នៅ ហើយរំខានដល់ដំណេក។ នេះបើតាមសារព័ត៌មាន BBC ។

បុរសរូបនោះថ្លែងប្រាប់តុលាការថា លោកមិនបានដឹងថា នោះជាការផ្សព្វផ្សាយសាសនានៅជិតសណ្ឋាគារ ដែលលោកស្នាក់នៅក្នុងតំបន់ Mandalay នោះទេ។ជនប្រទេសជាច្រើនជាភ្ញៀវទេសចរបានធ្លាក់ខ្លួនជាអ្នកមាន ទោសពីបទបំពានដល់ការគោរពសាសនា ដោយសារការរឹតត្បិតនៃការគោរពពុទ្ធសាសនារបស់មីយ៉ាន់ម៉ា។

ទោះយ៉ាងណាចៅក្រមកាត់សេចក្តីថ្លែងថា បុរសជនជាតិហូឡង់រូបនោះ ពិតជាបានបំពានយ៉ាងពិតប្រាកដ លើសាសនា ដែលចាំបាច់ត្រូវតម្រូវឲ្យជាប់ពន្ធនាគារ៣ខែ និងឲ្យធ្វើការងារជាទម្ងន់។ ទោះយ៉ាងបុរសរូបនោះ ត្រូវបានសម្រេចឲ្យរួចផុតពីការឃុំខ្លួនដោយផ្តល់ជម្រើសបង់ប្រាក់ ១០០ ០០០ kyat ដែលស្មើនឹង៨០ដុល្លារ អាមេរិកហើយតម្រូវឲ្យសុំទោសតាមប្រពៃណី។

បុរសរូបនោះត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា រិះគន់មួយវគ្គទៀត ដោយសារពេលសុំខមាលចំពោះ មុខរូបព្រះពុទ្ធមិនបានដោះទ្រនាប់ជើង។ កាលពីខែកក្កដា ជនជាតិអេស្ប៉ាញម្នាក់ជាភ្ញៀវទេសចរ ត្រូវបណ្តេញ ចេញពីមីយ៉ាន់ម៉ា ដោយសារបុរសនោះ ចាក់សាក់រូបព្រះពុទ្ធនៅជើង។

កាលពីឆ្នាំមុនអ្នកគ្រប់គ្រងនៅបាណូវែលសេឡង់ម្នាក់ត្រូវជាប់ពន្ធនាគារ១០ខែពីបទបំពានសាសនាដោយសារប្រើរូបភាពព្រះពុទ្ធ ក្នុងការផ្សព្វផ្សាយពីការលក់ស្រាបៀរក្នុងតម្លៃថោក។មីយ៉ាន់ជាប្រទេសដែលបង្កើតច្បាប់ ការពារខ្លាំង ដល់សាសនាព្រះពុទ្ធ ខណៈពលរដ្ឋនៃប្រទេសនេះ ជិត៩០ភាគរយ គោរពប្រតិបត្តិតាមសាសនា ព្រះពុទ្ធ៕

ប្រភព ៖ vodhotnews

  • មីយ៉ាន់ម៉ាសម្រេចដាក់ គុក​ភ្ញៀវទេសចរដោយ សារបិទសំឡេងធម្មទេសនា已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: