លោកអូបាម៉ាទទួល បានការផ្តល់ទំនុកចិត្តខ្ពស់ បំផុត

លោកអូបាម៉ាទទួល បានការផ្តល់ទំនុកចិត្តខ្ពស់ បំផុត

ប្រធានាធិបតីអូបាម៉ា ទទួលបានការផ្តល់ទំនុកចិត្តខ្ពស់ បំផុតចាប់តាំងពិលោកឡើងកាន់ តំណែងកាលពីឆ្នាំ ២០០៩មក ។ តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន CNN និង ORC បានប្រកាសឲ្យដឹងថាចំនួនពលរដ្ឋគាំទ្រស្រឡាញ់ចូល ចិត្តអូបាម៉ា មានរហូតដល់៥៥ភាគរយ គឺជាការបង្ហាញពីការពេញចិត្តទៅលើគោលនយោបាយដឹកនាំរបស់លោ កនៅក្នុងរយៈពេលពីរអាណាត្តិកន្លងមក។ កាលពីឆ្នាំ២០១៥ ចំនួនពលរដ្ឋគាំទ្រលោកមានតិចជាង១០ភាគរយ។

ក្រុមអ្នកគាំទ្រប្រធានាធិបតីអូបាម៉ា មានគ្រប់ស្រទាបវណ្ណៈ ទាំងយុវជន និងមនុស្សចាស់ ។ ចំពោះគណបក្សប្រ ជាធិបតេយ្យវិញចំនួនគាំទ្រលោកអូបាម៉ា កើនឡើង១២ភាគរយ គឺ៨៩ភាគរយ ។ជាមួយនឹងការគំាទ្រកើតឡើង ខ្ពស់ គឺជាមោទនភាពបំផុតសម្រាប់ប្រធានាធិបតីអូបាម៉ា មុនពេលលោកបញ្ចប់អាណាត្តិជាប្រធានាធិបតីនៅខែ មករាឆ្នាំ២០១៦ ខាងមុខ ។

លើសពីនេះទៅទៀត ការគាំទ្រលោកកាន់តែច្រើន នឹងជួយដល់គណបក្សប្រជាធិបតេយ្យរបស់លោកមាន សង្ឃឹមក្នុងការយកឈ្នះនៅពេលបោះឆ្នោតខាងមុខដែលមានលោកស្រីហ៊ីលឡារី គ្លីនតុនជាបេក្ខភាព។ក្តី សង្ឃឹមបន្តដឹកនាំអាមេរិករបស់គណបក្សប្រជាធិបតេយ្យ កំពុងតែក្លាយជាការពិត នៅពេលដែលបក្ខភាព មកពីគណបក្សសាធារណរដ្ឋធ្វើឲ្យបាត់បង់ការគាំទ្រជាបន្តបន្ទាប់ ៕

ប្រភព ៖ nokorwatnews

  • លោកអូបាម៉ាទទួល បានការផ្តល់ទំនុកចិត្តខ្ពស់ បំផុត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: