ទូត​ខ្មែរ អន្តរាគមន៍​ជួយ​ពលករ​ខ្មែរ​រងគ្រោះ ២០​នាក់ ដែល​កំពុង​ឃុំខ្លួន​នៅ​ឥណ្ឌូនេស៊ី​ និពន្ធដោយ : ថ្មីៗ       October-07-2016, 3:46 pm         10

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទូត​ខ្មែរ អន្តរាគមន៍​ជួយ​ពលករ​ខ្មែរ​រងគ្រោះ ២០​នាក់ ដែល​កំពុង​ឃុំខ្លួន​នៅ​ឥណ្ឌូនេស៊ី​​ភ្នំពេញ​៖ ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បាន​សហការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី និង​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) នៅ​ទីក្រុង​ហ្សា​កាតា ដើម្បី​ជួយសង្គ្រោះ​និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​ខ្មែរ ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ទី​នោះមក​កម្ពុជា​វិញ​។

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​រងគ្រោះ​ដោយ​ការរត់​មនុស្ស​នោះ ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី ចាប់ឃុំខ្លួន​ចំនួន​២០ នាក់ ដោយ​ក្នុងនោះ​ពលករ​ខ្មែរ​១៨​នាក់ កំពុង​ជាប់ឃុំ​នៅ​ការិយាល័យ​អន្តោប្រវេសន៍​នៅ​កោះ Riau និង​ពលករ​២​នាក់​ទៀត ឃុំខ្លួន​នៅក្នុង​ខេត្ត Medan ។​

​ក្រោយពី​ស៊ើបអង្កេត​លើ​ករណីនេះ អាជ្ញាធរ​ឥណ្ឌូនេស៊ី​ទទួលស្គាល់ថា ពលករ​ខ្មែរ​ទាំង​២០​នាក់​នេះ ពិតជា​រងគ្រោះ​ដោយសារ​ការរត់ពន្ធ​មនុស្ស​ពិតមែន​។ ហើយ​ខាង​អន្តោប្រវេសន៍ ក៏​កំពុង​រៀបចំ​ដោះលែង និង​បញ្ជូន​ពលករ​ខ្មែរ​ទាំង​២០​នាក់មក​កម្ពុជា​វិញ​នាពេល​ខាងមុខនេះ ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​៕