Luna និង Sergi សុំទោស បន្ទាប់ពីលេចធ្លាយវីឌីអូសិច

អតីតកីឡាករ Aston Villa គឺខ្សែការពារ Antonio Luna និង មិត្តរួមក្រុម Sergi Enrich នៅក្លិប Eibar បានធ្វើការសុំទោស បន្ទាប់ពីលេចធ្លាយវីដេអូ នៅលើអ៊ិនធើណេត បង្ហាញពីពួកគេកំពុងរួមភេទជាមួយស្ត្រី។

Antonio-Luna

កីឡាករទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយនិយាយថា ពួកគេមិនទទួលខុសត្រូវចំពោះការលេចធ្លាយ វីឌីអូទេ ដោយសារតែជា សកម្មភាពផ្ទាល់ខ្លួន ដោយសារពួកគេជាមនុស្សធំ គ្រប់អាយុ។

កីឡាករទាំងពីរនាក់នេះ មិនត្រូវបានដាក់ឲ្យចូលលេងប្រកួតមិត្តភាពនៅក្លិប Eibar ជាមួយក្លិបនៅ La Liga ដូចគ្នាឡើយកាលពីថ្ងៃពុធ។

Luna ផ្ទេរចូលលេងនៅក្លិប Villa ពីក្លិប Sevilla កាលពីឆ្នាំ ២០១៣ លេងបានចំនួន ១៧ប្រកួតឲ្យក្លិបនៅអង់គ្លេសនេះ។

សេចក្តីថ្លែងការណ៍ ដែលចុះហត្ថលេខាដោយកីឡាករទាំងពីរ ក៏បានបន្ថែមទៀតថា «ពួកយើងសង្ឃឹមថា ករណីនេះ នឹងមិនធ្វើឲ្យកិត្តិយសក្លិប ឬមិត្តរួមក្លិប ធ្លាក់ចុះឡើយ»។ ពួកគេបានសុំទោសផងដែរ ប្រសិនបើ ធ្វើឲ្យប៉ះពាល់ដល់អ្នកគាំទ្រ និងក្លិប Eibar ទាំងមូល៕

The post Luna និង Sergi សុំទោស បន្ទាប់ពីលេចធ្លាយវីឌីអូសិច appeared first on CamboSport.