Batshuayi ប្តេជ្ញាដណ្តើមយកជម្រើសទីមួយ លេងនៅ Chelsea

កីឡាករ Michy Batshuayi ប្តេជ្ញាក្នុងដណ្តើមយកទីតាំងលេងជម្រើសដំបូងនៅក្លិបតោខៀវ Chelsea ទោះបីជាមាន ព័ត៌មានថារូបគេនឹង ត្រលប់ទៅលេងនៅ Marseille វិញក្នុងលក្ខខណ្ឌខ្ចីជើង ថ្វីបើទើបចុះហត្ថលេខាមកលេងក្នុងតម្លៃខ្លួន ៣៣ លានផោន នារដូវក្តៅនេះ។

Michy-Batshuayi

Batshuayi គឺជាកីឡាករម្នាក់របស់ជម្រើសជាតិប៊ែលហ្សិច សម្រាប់ប្រកួតជម្រុះ World Cup ជាមួយប្រទេស ប៊ូស្នីស នាថ្ងៃរាត្រីសុក្រនេះ ខណៈដែលមិនទាន់ចូលលេងប្រកួតក្នុងលីកនៅឡើយសម្រាប់ក្លិបថ្មីនេះ។

កីឡាករវ័យ ២៣ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី កាលប្រកួតជាមួយក្លិប Watford កាលពីថ្ងៃទី ២០ ខែសីហា បន្ទាប់ពីត្រូវបានប្តូរចូលជំនួស និងធ្លាប់បង្ហាញត្រឹម ៥ប្រកួតដោយប្តូរចូលជំនួស សរុបនាទីចូលលេងក្នុងទីលាន ទាំងអស់ ៥៣នាទីប៉ុណ្ណោះនៅលីក Premier League។

ប៉ុន្តែយ៉ាងណា Batshuayi បានចាប់ផ្តើមទាំងពីរប្រកួត ក្នុងក្របខណ្ឌ EFL Trophy និងបានស៊ុតបញ្ចូលទី ២គ្រាប់ពេលជួប Bristol Rovers ប៉ុន្តែរហូតមកដល់ពេលនេះ បានត្រឹមជាជម្រើសជាតិ បន្ទាប់ពីកីឡាករ Diego Costa ដែលបច្ចុប្បន្នជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងលីកអង់គ្លេសរដូវកាលថ្មីនេះ ចំនួន ៦គ្រាប់។

សេចក្តីរាយការណ៍ពីប្រទេសបារាំង នៅសប្តាហ៍នេះបាននិយាយថា Batshuayi ប្រហែលជាចាប់អារម្មណ៍ត្រលប់មកកីឡដ្ឋាន Stade Velodrome ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីបានលេងជម្រើសទីមួយ ក្រោយពីមានពាក្យចចាមអារាមលេចឡើងថា កីឡាករនេះមិនស្ថិតជាជម្រើសជាតិទីមួយ របស់គ្រូបង្វឹកលោក Antonio Conte៕

The post Batshuayi ប្តេជ្ញាដណ្តើមយកជម្រើសទីមួយ លេងនៅ Chelsea appeared first on CamboSport.