ខ្សែ​បម្រើ​ ច្រឹង​ ពលរដ្ឋ​ ៖«៤៥នាទី​​វគ្គ​ដំបូង​ ក្រុម​​កម្ពុជា​​អត់​មាន​​ទំនុក​ចិត្ត​ក្នុង​ការ​លេង»

ខ្សែ​បម្រើ​កណ្តាល​ជម្រើស​ជាតិ​កម្ពុជា​​ ច្រឹង​ ពលរដ្ឋ​​​បាន​ប្រាប់​​ថា ការ​ប្រកួត​​ក្នុង​វគ្គ​ទី១​ ក្រុម​ទាំង​មូល​ហាក់​​មិន​​មាន​ទំនុក​ចិត្ត​បណ្ដើរ​បាល់​ទៅ​មុខ​បាន​ល្អ​ឡើយ​ ដោយ​សារ​ក្រុម​ជម្រើស​​កោះ​ហុង​​កុង​​បិទ​ជាប់​តែ​ម្ដង​ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​កម្ពុជា​ចាញ់​ហុងកុង​០-២ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។​

 

ខ្សែ​បម្រើ​ ច្រឹង​ ពលរដ្ឋ​ ៖«៤៥នាទី​​វគ្គ​ដំបូង​ ក្រុម​​កម្ពុជា​​អត់​មាន​​ទំនុក​ចិត្ត​ក្នុង​ការ​លេង»

ក្រុមកីឡាករជម្រើសជាតិកម្ពុជា

 

ច្រឹង​ ពលរដ្ឋ​ បាន​ឲ្យ​ដឹង​ថា ​នៅ​វគ្គ​ដំបូង​កីឡាករ​កម្ពុជា​​​ហាក់​មាន​ការ​ជ្រួល​ច្របល់​ ធ្វេស​ប្រហែស​បន្តិច​នៅ​តំបន់​ខ្សែ​ការពារ។​ ជា​ហេតុ​ធ្វើ​ឲ្យ​​ក្រុម​កម្ពុជា​​របូត​គ្រាប់​បាល់​ដល់​ទៅ​២គ្រាប់​នៅ​វគ្គ​ទី១​នេះ។​  ក្រុម​​កម្ពុជា​ទើប​ចាប់​លេង​បាន​ល្អ​វិញ​ក្នុង​វគ្គ​ទី២នេះ​​ ​ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ការ​ព្យាយាម​រក​គ្រាប់​បាល់​​មិន​​បាន​សម្រេចរហូតចប់ការប្រកួត៩០នាទី។​

 

ខ្សែ​បម្រើ​ ច្រឹង​ ពលរដ្ឋ​ ៖«៤៥នាទី​​វគ្គ​ដំបូង​ ក្រុម​​កម្ពុជា​​អត់​មាន​​ទំនុក​ចិត្ត​ក្នុង​ការ​លេង»កីឡាករ​ ច្រឹង ពលរដ្ឋ

 

កីឡាករ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ ក្រុម​ជម្រើស​​កោះ​ហុង​កុង​​លេង​យល់​ចិត្ត​គ្នា​ណាស់​​ទាំង​តំបន់​​ការពារ បម្រើ ​និង​​ប្រយុទ្ធ។​ សម្រាប់​ការប្រកួត​នេះ​កម្ពុជា​ទទួល​បាន​បទពិសោធន៍​ជា​ច្រើន​ខ្សែ​បម្រើ​រូប​នេះ​សង្ឃឹម​ថា​ នឹង​ធ្វើ​បាន​ល្អ​ជាង​នេះ​នៅ​ប្រកួត​មិត្ត​ភាព​ជា​មួយ​ប្រទេស​ស្រីលង្កា​ថ្ងៃ​ទី៩​ខាង​មុន​នេះ។​

 

ច្រឹង​ ពលរដ្ឋ​ ជា​កីឡាករ​មក​ពី​ក្លឹប​ក្រសួង​ការពារ​ជាតិ​​ដែល​​បាន​បង្ហាញ​​ក្នុង​ជម្រើស​១១នាក់​ដំបូង​របស់​លោក​គ្រូ​ Lee Tae Hoon។​ ខ្សែ​បម្រើ​ឆ្នើម​ម្នាក់​នេះ​ជួយ​ឲ្យ​ក្រុម​ក្រសួង​ការពារ​ជាតិ​ឈ្នះ​ពាន​រង្វាន់​ Hun Sen cup​ និង​ជួយ​ក្រុម​ឲ្យ​បាន​លេខ២​នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ២០១៦​ នេះ​ផង​ដែរ៕​

 

អត្ថបទ៖​ នួន​ ស៊ីណា