៣៩ឆ្នាំកន្លងផុតទៅ តែសម្រស់ Ann Thongprasom ហាក់នៅដដែល គ្មានប្តូរអី្វបន្តិចណាសោះ!

ថៃ៖ នាង Ann Thongprasom ត្រូវបានបណ្តាអ្នកគាំទ្រនាងទូទាំងប្រទេស ចាត់ទុកនាងដូចជាព្រះនាងម្ចាស់ក្សត្រីមួយដួង ដ៏ល្បីល្បាញប្រចាំនៅក្នុង សង្គមសិល្បៈកម្សាន្តរបស់ថៃ និងមានអ្នកគាំទ្រជាច្រើននាក់ តែងតែសរសើរនាងថា ស្អាតតាំងពីក្មេង ទោះបីជាជាក់ស្តែង បច្ចុប្បន្ននេះនាងមានវ័យ ចំណាស់អាយុរហូត ដល់ទៅ៣៩ឆ្នាំទៅហើយយ៉ាងណាក្តី។

ចំពោះការឈានជើងចូលមកក្នុងវិស័យសិល្បៈ Ann Thongprasom បានប្រឡូកតាំងពី អាយុនៅក្មេងៗមកម្ល៉េះ ដែលភាគច្រើនការបង្ហាញម៉ូត និងការសម្តែងខ្សែភាពយន្ត របស់នាងផ្ទាល់ គឺមានការចាប់អារម្មណ៍ពី ក្រុមអ្នកគាំទ្រមកតាមដានទស្សនា យ៉ាងជក់ចិត្តខ្លាំងណាស់។ ប៉ុន្តែគួរឱ្យស្តាយ ដែលពេលនេះនាងបាននៅឆ្ងាយពី អេក្រង់ទូរទស្សន៍ហើយ និងបានវិរឌ្ឍន៍ខ្លួនក្លាយទៅជា អ្នកដឹកនាំរឿងដ៏ប៉ិនប្រសប់ មួយរូប សម្រាប់នៅក្នុងការដឹកនាំសម្តែង ខ្សែភាពយន្តថ្មីៗជំនាន់ក្រោយៗនេះ ជាច្រើនទៀតផងដែរ។

ត្បិតបែបនេះក្តីក៏នៅតែមានការលើកឡើងដូចៗគ្នា ពីសំណាក់ក្រុមអ្នកគាំទ្ររបស់នាង និងមហាជនទូទៅជាច្រើននាក់ដែរថា នាង Ann Thongprasom គឺនៅតែផូរផង់ ខ្ញង់ដូចដើមស្ទើរតែ គ្មានការផ្លាស់ប្តូរ រហូតមកដល់សព្វថ្ងៃនេះគឺនៅតែស្អាត និងកាន់តែស្អាតឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

តារាកូនកាត់ថៃ-ស៊ុយអែតរូបនេះ វ័យជ្រេបន្តិចមែនតែសម្រស់ នៅតែស្រស់ស្អាត ដដែល ទោះ៣៩ឆ្នាំបានកន្លងផុតទៅប្រៀបដូចជាសុបិន តែនាងហាក់គ្មានផ្លាស់ប្តូរ អី្វបន្តិចណាសោះ។ ទាំងស្អាត ទាំងឆ្លាត និងជាមនុស្សមានទេពកោសល្យ ក្នុងការសម្តែង ព្រមទាំងដឹកនាំការសម្តែង យ៉ាងប៉ិនប្រសប់បែបនេះ តើនរណាអាចដណ្តើមពានជាតារាឆ្នើម ដាច់គេប្រចាំប្រទេសពីនាងបាន?

តោះកុំបង្អង់យូរ! យើងត្រឡប់ទៅមើលរូបភាពស្អាតៗ ពីអតីតកាលរហូតមកដល់ បច្ចុប្បន្ននេះ របស់នាង Ann Thongprasom បន្តិចទៅមើល៍ ស្រស់ស្អាតដូចដែល អ្នកគាំទ្របានលើកឡើង ឬក៏យ៉ាងណាដែរ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload