ជិត១ឆ្នាំ បំណងរបស់នីកូ បានសម្រេច!

ភ្នំពេញ៖ រយៈពេលជិតមួយឆ្នាំដែលតារាចំរៀងនីកូ រៀបគំរោងផលិតបទចំរៀងមួយ ដែលជាស្នាដៃខ្មែរ ដោយ Mix បញ្ចូលគ្នារវាងវប្បធម៌បុរាណ និង សម័យ ។

ជួបជាមួយនីកូ លោកបានថ្លែងថា វាពិតជាពិបាកក្នុងការផលិតបទចំរៀងមួយ ដែបញ្ចូលគ្នារវាង ភ្លេងបុរាណ និង សម័យ ហើយវាកាន់តែលំបាកនៅពេលផលិត MV ដែលរូបភាពក៏ត្រូវតែ Mix បញ្ចូលគ្នា រវាងបុរាណ និងសម័យដើម្បីអោយសម នឹងបទភ្លេង។ នីកូបានរៀបរាប់ពីដំណើរការ រៀបចំថា ៖ ពីដំបូងវាគ្រាន់តែជាក្តីស្រមៃ ដែលខ្ញុំធ្លាប់គិតតាំងខ្ញុំនៅតូច បន្ទាប់មកខ្ញុំបានតាំង ចិត្តថាត្រូវធ្វើអោយទាល់តែបាន ខ្ញុំបានចាប់ផ្តើមពិភាក្សាជាមួយ អ្នកភ្លេងជាច្រើនអ្នក ប៉ុន្តែ ពួកគាត់បានបដិសេធ ដោយហេតុផលថា មានផលលំបាក និងការចំណាយក៏ច្រើន ម្យាងទៀតត្រូវប្រើពេលវេលាយូរ ។ ការជំរុញពីគ្រួសារ និង អ្នកគាំទ្រធ្វើអោយខ្ញុំមិនបោះបង់ ទីបំផុតខ្ញុំបានការសហការជាមួយ NUMAN Music គាត់បានយល់ព្រម ហើយយើងក៏បាន សុំការប្រឹក្សាជាមួយសាស្រ្តាចារ្យជាច្រើននៅ នាយកដ្ឋានសិល្ប: ទស្សនីយភាព ខ្ញុំកាន់តែមាន ទំនុកចិត្តក្រោយពីជួបពួកគាត់ ព្រោះលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ បានគាំទ្រយ៉ាងខ្លាំង ។

MV បទយុវវជនខ្មែរ បានចេញជាផ្លូវការក្រោយ ការសម្រិតសម្រាំងយ៉ាងយូរ ទាំងការរៀបចំ ទស្សនីយ៍ភាពសំដែង ការឌីសាញសំលៀកបំពាក់ ក្បាច់រាំ និង ការចួលរួមពី យុវវជនខ្មែរល្បីៗ ដែលមានស្នាដៃក្នុងប្រទេសកម្ពុជា រួមមាន កញ្ញា ហែម ថុនវិទីនី កីឡាការនីហែលទឹកជំរើសជាតិ មេដាយមាសប្រចាំប្រទេស លោក គីម ហាប់ កីឡាករបាល់ទាត់ជំរើសជាតិកម្ពុជាU19 នាថការនីរបាំ កញ្ញា ចំរើន សុភា សិល្ប:ករ សហម័យ និង ល្បុកតោ លើសពីនេះទៅទៀតលោក ឯម រៀមដែលជាអ្នកឌីសាញ សំលៀកបំពាក់ដ៏ល្បី ក៏បានឧបត្ថម្ភសំលៀកបំពាក់ សំរាប់ការថតទៀតផង។

នេះជាស្នាដៃប្រកបដោយគំនិតច្នៃប្រឌិត ក្នុងគោលដៅលើកស្ទួយវប្បធម៌ ខ្មែរ ជាពិសេសការបង្ហាញមោទនភាពចំពោះ យុវជនខ្មែរដែលបានសាងស្នាដៃ សំរាប់ជាតិមាតុភូមិ ។ លោកនីកូ សង្ឃឹមថានឹងទទួល បានគាំទ្រពីទស្សនិកជន ហើយយើងទាំងអស់គ្នាជា យុវជនជំនាន់ក្រោយ នឹងប្តេជ្ញាចូលរួមគាំទ្រ និងលើកស្ទួយវប្បធម៌ដូនតាខ្មែរ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload