សាប៊ូកក់សក់ក្លៀរ (CLEAR) បន្តគាំទ្រវិស័យ បាល់ទាត់កម្ពុជាជាមួយ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ

ក្លៀរ (CLEAR) ដែលជាសាប៊ូកក់សក់កម្ចាត់អង្គែ ឈានមុខគេនៅកម្ពុជា បានសហការជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយនាំមកនូវការប្រកួតបាល់ទាត់ មិត្តភាពអន្តរជាតិក្លៀរ រវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមហុងកុងដើម្បីរួមចំណែកពង្រឹងសមត្ថភាពកីឡាករ ក៏ដូចជា លើកកំពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ។

ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិក្លៀរនេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី ០៦ តុលា ២០១៦ នៅឯ ពហុកីឡាដ្ឋានអូឡាំពិច នាវេលាម៉ោង ៦ល្ងាច ដល់ម៉ោង ៩ល្ងាច ។

ការបន្តរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិផ្ទួនៗគ្នា ដ៏គគ្រឹកគគ្រេងបែបនេះ ជាការឆ្លុះបញ្ចាំងនូវការប្តេជ្ញាខ្ពស់ ពីសំណាក់ក្រុមហ៊ុន យូនីលីវើកម្ពុជា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលសាប៊ូកក់សក់ ក្លៀរជាផ្លូវការនៅប្រទេសកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡា ជាពិសេសកីឡាបាល់ទាត់ ដែលកំពុង តែមានប្រជាប្រិយភាព ខ្លាំងឡើងនៅកម្ពុជា និង ត្រូវការការអភិវឌ្ឍន៍បន្ថែម ។

លក្ខណៈពិសេសមួយទៀតនៃព្រឹត្តិការណ៍នេះ គឺសាប៊ូកក់សក់កម្ចាត់អង្គែក្លៀរ បានប្រគល់ទឹកប្រាក់ ២០លានរៀល ដល់ក្រុម ជំរើសជាតិកម្ពុជា ក្រោយបញ្ចប់ការប្រកួត ដែលទឹកប្រាក់ទាំងនេះ បានមកពី ការរួមចំណែកពីអ្នកគាំទ្រ វិស័យកីឡាបាល់ទាត់កម្ពុជាដែលបានចួលរួមជាវ និង ប្រើប្រាស់សាប៊ូកក់សក់កម្ចាត់អង្គែក្លៀរ។

លោក លី សុធូ តំណាងក្រុមហ៊ុនយូនីលីវើ កម្ពុជា បានមានប្រសាសន៍ថា៖ “កាលពីពេលកន្លងទៅ យើងបានរៀបចំយ៉ាងជោគជ័យ នូវការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងសិង្ហបុរី ។ ពេលនោះយើងបានសន្យាថា នឹងរៀបចំការប្រកួតលក្ខណៈអន្តរជាតិ ពិសេសៗបន្ថែមទៀត ដើម្បីជួយពង្រឹង សមត្ថភាពក្រុមកម្ពុជា និងជ្រោមជ្រែងវិស័យកីឡានេះ ។ ដោយមានការគាំទ្រយ៉ាងលើសលុបពីសំណាក់បងប្អូនប្រជាពលរដ្ឋ ឥឡូវនេះ យើងបានសហការរៀប ចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ដើម្បីអ្នកទាំងអស់គ្នា ។”

លោក បានបន្ថែមថា៖ “កីឡានាំមកនូវសុខភាព! សាប៊ូកក់សក់ ក្លៀរ មានមោទនភាពដែលបានសហការជាដៃគូ ជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នាំមកជូនព្រឹត្តិការណ៍បាល់ទាត់នេះ ហើយយើងជឿជាក់ យ៉ាងមុតមាំថា ការចូលរួមចំណែករបស់យើងកន្លងមកនេះ នឹងនាំឲ្យវិស័យកីឡាបាល់ទាត់ កម្ពុជាកាន់តែមានភាពរីកចម្រើនទៅថ្ងៃអនាគត” ។
ក្រៅពីមានការប្រកួតបាល់ទាត់ សាប៊ូកក់សក់ ក្លៀរ ក៏បានរៀបចំ សកម្មភាពកម្សាន្តមួយចំនួន ដើម្បីបង្កភាពរីករាយ ដល់អ្នកចូលរួមទស្សនាជាមួយការគូរមុខ និង ការសម្តែងទង់ គាំទ្រក្រុមកម្ពុជាផងដែរ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត