ទីបំផុត ម៉ាឡេស៊ី​ទទួល​ស្គាល់​​បំណែក​យន្តហោះ ​MH370 រក​ឃើញ​នៅ​ Mauritius

នៅ​ថ្ងៃ​សុក្រ​ទី​ ៧តុលា​ ឆ្នាំ ២០១៦ ​នេះ ប្រទេស​ម៉ាឡេស៊ី​ បាន​ទទួល​ស្គាល់​​បំណែក​យន្តហោះ​មួយ​ដែល​រក​ឃើញ​កាល​ពី​ខែ​ឧសភា ​លើ​កោះ​ Rodrigues ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា ភាគ​ខាង​កើត​សាធារណៈ​​រដ្ឋ​ Mauritius ថា​​ជា​​របស់​យន្តហោះ​​​បាត់​ខ្លួន​ MH370 ពិត​ប្រាកដ​មែន។​

 

ទីបំផុត ម៉ាឡេស៊ី​ទទួល​ស្គាល់​​បំណែក​យន្តហោះ ​MH370 រក​ឃើញ​នៅ​ Mauritius

បំណែក​រក​ឃើញ​នៅ​​កោះ​ Rodrigues សាធារណៈ​​រដ្ឋ​ Mauritius ម៉ាឡេស៊ីទទួលស្គាល់​ជា​ MH370

 

យន្តហោះ​ម៉ាឡេស៊ី​ MH370 របស់​​ក្រុមហ៊ុន​អាកាសចរណ៍ Maylasia Airlines បាន​​បាត់​​ស្រមោល​​សូន្យ​ឈឹង​​កាល​ពី​ថ្ងៃ​ទី​ ៨មីនា​ឆ្នាំ​ ២០១៤​ ដោយ​មាន​អ្នក​ដំណើរ​ចម្រុះ​ជាតិ​សាសន៍​ ២៣៩​នាក់​លើ​យន្តហោះ ខណៈ​​​​ហោះ​ចេញ​ពី​ទីក្រុង​កូឡាឡាំពួរ​ ទៅកាន់​​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

 

បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​​របស់​​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ម៉ាឡេស៊ី​លោក​ Liow Tiong ​បញ្ជាក់​​ថា ​ការ​វិភាគ​ធ្វើ​ឡើង​ដោយ​ការិយាល័យ​សុវត្ថិភាព​ដឹក​ជញ្ជូន​អូស្ត្រាលី​ (ATSB) បានសន្និដ្ឋាន​ថា បំណែក​​ស្លាប​យន្តហោះខាង​លើ​​​ ជា​របស់​ MH370។

 

កាល​ពីមុន​ធ្លាប់​មាន​​អះអាង​​២លើក​​ថា​​ មាន​បំណែក​​យន្តហោះ​ MH370 ដោយ​ទី​មួយ​រក​ឃើញ​​លើ​កោះ Reunion ​ប្រទេស​បារាំង​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០១៥ និង​ទី​ពីរ​​លើ​កោះ Pemba ប្រទេស​​តង់ហ្សានី ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៦​  តែ​ម៉ាឡេស៊ី​​មិន​ទទួល​ស្គាល់​ឡើយ​ ​​ទើប​លើក​នេះ​ប៉ុណ្ណោះ​៕

 

ទីបំផុត ម៉ាឡេស៊ី​ទទួល​ស្គាល់​​បំណែក​យន្តហោះ ​MH370 រក​ឃើញ​នៅ​ Mauritius

 

ទីបំផុត ម៉ាឡេស៊ី​ទទួល​ស្គាល់​​បំណែក​យន្តហោះ ​MH370 រក​ឃើញ​នៅ​ Mauritius

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Guardian