iPhone 7 នឹង​ចេញ​លក់​ផ្លូវ​ការ​នៅ​​ថៃ​ ​ថ្ងៃ​​ ២១ តុលា

​ក្រុមហ៊ុន​ទូរសព្ទ​ធំៗ​ចំនួន​ ៣ របស់​ប្រទេស​ថៃ​ នឹង​​ចាប់​ផ្ដើម​បញ្ចេញ​លក់ iPhone 7 និង iPhone 7 Plus ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ២១ តុលា​ ខាង​មុខ​នេះ​ រយៈ​មួយ​ខែ​បន្ទាប់​ពី​ស្មាតហ្វូន​កំពូល​នេះ​ប្រកាស​ជា​ផ្លូវ​ការ។

 

iPhone 7 នឹង​ចេញ​លក់​ផ្លូវ​ការ​នៅ​​ថៃ​ ​ថ្ងៃ​​ ២១ តុលា

 

ក្រុមហ៊ុន​ទូរសព្ទ​​ទាំង​បី​រួម​មាន​ AIS, Dtac និង​ TrueMove H នឹង​​បើក​ទទួល​ការ​កក់​ទុក​មុន​សម្រាប់​ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​ ចាប់​ពី​ថ្ងៃ​ទី​ ១៤ ខែ​តុលា​នេះ។ ត្បិត​ថា​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​តម្លៃ​ iPhone 7 និង 7 Plus ប៉ុន្តែ​ ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ពី​តម្លៃ​ Apple Watch ស៊េរី​ថ្មី​ មាន​ចាប់​ពី​ ១៣ ៩០០-៤៧ ៥០០ បាត (ប្រហែល​ ៤០០-១ ៣៦០ ដុល្លារ) ចំណែក​កាស​ AirPods តម្លៃ​ ៦ ៩០០ ដុល្លារ (ប្រហែល​ ១៩០ ដុល្លារ)។

 

បញ្ជាក់​ថា​ទាំង​ iPhone, Apple Watch និង AirPods ​នឹង​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ២១ ខែ​ តុលា​ ដូច​គ្នា៕​
​​​
ចុច​អាន៖ ទូរសព្ទ​អាថ៌កំបាំង​បំបែក​កំណត់​ត្រា iPhone 7 ពេល​តេស្ត​ល្បឿន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BangkokPost​​