គន្លឹះ​ ៥យ៉ាង​នឹងជួយឱ្យ ​អ្នកក្លាយ​ជាអ្នក​មាន

គន្លឹះ​ ៥យ៉ាង​នឹងជួយឱ្យ ​អ្នកក្លាយ​ជាអ្នក​មាន

មនុស្សជាច្រើនតែងតែនិយាយថា អ្នកដែលអាចក្លាយជាអ្នកមានបានមកពី “ពួកគេកើតក្នុងគ្រួសារអ្នកមានស្រាប់ អ្នកដែលត្រូវឆ្នោត ឬឪពុកម្តាយរបស់គេមានប្រាក់ផ្គត់ផ្គងឱ្យរកស៊ីទើបឆាប់ក្លាយជាអ្នកមាន “។ ប៉ុន្តែអ្នកត្រូវដឹងថា មានមនុស្សមួយចំនួនដែលមិនចេះភាសាអង់គ្លេស គ្មានទំនាក់ទំនង គ្មានប្រាក់ ឬចំណេះដឹង តែគេនៅតែអាចបង្កើតសំណាងសម្រាប់ខ្លួនឯង និងអ្នកដទៃបាន។

ជាការពិតណាស់ មនុស្សគ្រប់រូបអាចក្លាយជាអ្នកមានបាន នៅពេលយើងចេះសម្រេចចិត្ត។ គ្មានអ្នកណាម្នាក់មិនចង់បានប្រាក់ឡើយ ប្រសិនបើអ្នកមានចំណង់ចង់បានប្រាក់ មិនថាចំនួនប៉ុណ្ណាទេ អ្នកមានសិទ្ធិគ្រប់យ៉ាងដើម្បីរកវា។ អ្នកអាចរកប្រាក់បានសម្រាប់ខ្លួនឯងដោយគ្មានកំណត់។ ខាងក្រោមនេះជាវិធី ៦យ៉ាងដើម្បីក្លាយជាអ្នកមាន៖

១. ត្រូវចេះសន្សំប្រាក់៖អ្នកត្រូវចេះសន្សំប្រាក់ឱ្យបានច្រើនតាមដែលអាចធ្វើបាន បើទោះបីជាតិចតួចក៏ដោយ។ មានវិធីសាស្ត្រជាច្រើនដើម្បីសន្សំប្រាក់ ដែលអ្នកត្រូវស្វែងរកដោយខ្លួន និងចាប់ផ្តើមបង្កើតទ្រព្យរបស់អ្នក។ បើទោះជាអ្នកមានប្រាក់ចំណូលស្ថិតថេរក៏ដោយ អ្នកត្រូវរកវិធីចាំបាច់ដើម្បីសន្សំប្រាក់។មិនថាអ្នកចាប់ផ្តើមសន្សំប្រាក់ចាប់ពី 5$ ឬ 50$ ក្នុង ១ខែ អ្នកត្រូវប្រឹងអស់ពីសមត្ថភាព និងវិនិយោគប្រាក់នេះតាមវិធីល្អប្រសើរបំផុត។

២. រៀនពីអ្នកមាន៖ប្រិសិនបើអ្នកដែលនៅជុំវិញខ្លួនយើង គឺជាម្ចាស់ហាងលក់គ្រឿងទេស, កន្លែងហាត់ប្រាណ, សាលារៀន, កន្លែងការងារ និងទីកន្លែងផ្សេងៗទៀត ហើយអ្នកចង់រៀនសូត្រតាមគេ វាមិនអាចទៅរួចឡើយ។ ពួកគេនឹងប្រាប់ដល់អ្នកថា អ្នកកំពុងរស់នៅក្នុងពិភពលោកដ៏រីករាយ តែអ្នកមិនអាចបង្កើតវាបានឡើយ។ ផ្ទុយទៅវិញ ត្រូវរៀនពីសេដ្ឋី។ សម្លឹងមើលអ្នកណាថ្មី ហើយបង្កើតមិត្តភាពជាមួយអ្នកដែលអាចជួយអ្នកឱ្យរីកចម្រើនបាន។

៣. ការចាយវាយទ្រព្យសម្បត្តិ៖ដើម្បីក្លាយជាអ្នកមាន ដំបូងអ្នកត្រូវរៀនអំពី ទ្រព្យសម្បត្តិ។ នេះមានន័យថា អ្នកត្រូវឱ្យខ្លួនឯងស្ថិតក្នុងស្ថានភាពដែលអ្នកមិនធ្លាប់ពីមុនមក។ ឧទាហរណ៍៖ អ្នកអាចសាកល្បងបើកឡានថ្មី មានផ្ទះថ្លៃៗ។ការធ្វើបែបនេះនឹងមិនធ្វើឱ្យអ្នកដួលរលំឡើយ។ អ្នកត្រូវទៅដល់កន្លែងដែលមនុស្ស ៩៧% មិនបានទៅដល់ ប្រសិនបើអ្នកចង់ធ្វើឱ្យក្តីសុបិន្តហិរញ្ញវត្ថុកើតឡើង។

៤. ជឿជាក់ថា វាពិតជាអាចទៅរួច៖ប្រសិនបើអ្នកជឿថា ការបានក្លាយជាសេដ្ឋីពិតជាអាចទៅរួច នោះអ្នកអាចធ្វើឱ្យសុបិន្តមួយនេះកើតឡើងបាន។ ប្រសិនបើអ្នកបដិសេធខ្លួនឯង ហើយគិតថា វាសម្រាប់តែអ្នកដទៃ នោះអ្នកនឹងគ្មានប្រាក់ចាយច្រើនឡើយ។

វិធីដែលប្រសើរបំផុត គឺត្រូវរៀនឥតឈប់ឈរពីខ្លួនឯង និងប្រាក់។ អ្នកអាចអានសៀវភៅដែលនិពន្ធដោយសេដ្ឋី។ កំណើននៃចំណេះដឹង និងចំណង់របស់អ្នក អ្នកនឹងអាចទទួលបានទ្រព្យសម្បត្តិដែលអ្នកកំពុងស្វែងរក។

៥. ទទួលយកគ្រប់ឱកាសទាំងអស់៖មិនថាអ្នកនៅកន្លែងណាទេ តែងតែមានឱកាសល្អៗឱ្យអ្នកធ្វើជានិច្ច។ សមាគមន៍របស់អ្នកពិតជាចង់បានជំនួយពីអ្នក ប្រសិនបើអ្នកបើកចិត្តឱ្យទូលាយ និងទទួលយកឱកាសទាំងនេះ។ ម្យ៉ាងវិញទៀត អ្នកមិនអាចនិយាយថា ទេចំពោះឱកាស និងលែងចង់ក្លាយជាសេដ្ឋីឡើយ។ អ្នកត្រូវទទួលយកគ្រប់ឱកាសទាំងអស់ដែលមាន។ ពេលខ្លះ ប្រាក់មិនទាន់មកដល់ភ្លាមៗទេ ប៉ុន្តែប្រសិនបើអ្នកព្យាយាមសាបព្រួស ទីបំផុតអ្នកនឹងទទួលបានផ្លែផ្កា៕

ប្រភព ៖ khmerpropey

  • គន្លឹះ​ ៥យ៉ាង​នឹងជួយឱ្យ ​អ្នកក្លាយ​ជាអ្នក​មាន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: