ពេល​ទៀប​ភ្លឺ​ជា​អាថ៌កំបាំង ​នៃ​ការងារ​ជោគជ័យ​របស់​ មហាសេដ្ឋី

ពេល​ទៀប​ភ្លឺ​ជា​អាថ៌កំបាំង ​នៃ​ការងារ​ជោគជ័យ​របស់​ មហាសេដ្ឋី

របាយការណ៍ថ្មីមួយចេញផ្សាយ ក្នុងព្រឹត្តិបត្រ Wall Street Journal អះអាងថាម៉ោង៤ព្រឹកជាពេលល្អបំផុតដើម្បីចាប់ផ្តើមធ្វើការ។ មូលហេតុដែលម៉ោងនេះមានប្រសិទ្ធភាពចំពោះការងារគឺមកពីវាជារយៈពេល មិនសូវមានការរំខានទាំងនៅជុំវិញខ្លួនទាំងនៅតាមមធ្យោបាយ ទំនាក់ទំនងផ្សេងៗ។ ក្នុងចំណោមអ្នកជំនួញល្បីៗបំផុតរបស់ពិភពលោកដែលមានទម្លាប់ចាប់ផ្តើមធ្វើការនៅពេលទៀបភ្លឺមានដូចជា៖

១.លោក Tim Cook អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Apple ចាប់ផ្តើមធ្វើការនៅម៉ោង ៣ និង ៤៥ នាទី

២.លោកស្រី Sallie Krawcheck អគ្គនាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Ellevest ធ្វើការល្អបំផុតនៅម៉ោង៤ទៀបភ្លឺ

៣.លោក Richard Branson សហគ្រិនមហាសេដ្ឋីរបស់អង់គ្លេសក្រោកពីគេងនៅម៉ោង៥ព្រឹកដើម្បីហាត់ ប្រាណ និងចំណាយពេលនៅជាមួយក្រុមគ្រួសារ ដែលជាទម្លាប់ធ្វើឱ្យលោកមានអារម្មណ៍ស្រស់ស្រាយមុនពេលចាប់ផ្តើម ធ្វើការ។

៤.លោកស្រី Michelle Gass អតីតប្រធានក្រុមហ៊ុនហាងកាហ្វេ Starbucks នៅតំបន់អឺរ៉ុប មជ្ឈិមបូព៌ា រុស្ស៊ី និងអាហ្រ្វិច ហើយបច្ចុប្បន្ននេះបម្រើការនៅបណ្តាញផ្សារទំនើប Kohl កំណត់នាឡិការោទិ៍នៅម៉ោង៤កន្លះទៀបភ្លឺដើម្បីក្រោករត់ហាត់ប្រាណមុន ចាប់ផ្តើមការងារ។

៥.លោក David Cush អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Virgin America ក្រោកពីគេងនៅម៉ោង៤និង១៥នាទីដើម្បីទូរសព្ទដាស់អ្នកធ្វើការជាមួយ គ្នា រួចស្តាប់វិទ្យុ អានពត៌មាន និងហាត់ប្រាណ។

ជាថ្នូរនៃការឆាប់ក្រោកពីគេង សហគ្រិន និងមហាសេដ្ឋីល្បីឈ្មោះទាំងនោះក៏នឿយហត់ និងឆាប់ចូលគេងជាងមនុស្សទូទៅដែរ។ ប៉ុន្តែវាជារឿងល្អវិញព្រោះគេមិនត្រូវនៅចំណាយពេលចូលរួមក្នុងពិធី ផ្សេងៗ ឬក៏ដើរលេងយប់ជ្រៅគ្មានប្រយោជន៍៕

ប្រភព ៖ thephnompenhtimes

  • ពេល​ទៀប​ភ្លឺ​ជា​អាថ៌កំបាំង ​នៃ​ការងារ​ជោគជ័យ​របស់​ មហាសេដ្ឋី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: