តួឯក​រឿង “ល្បិចទល់​ល្បិច” ស្ដី​លែង​ចេញ​ជាមួយ​រូប​ចម្លាក់​ក្រមួន​អាក្រក់​គ្មាន​២​របស់​ខ្លួន

រូប​ចម្លាក់​ក្រមួន​នា​ពេល​ថ្មី​ៗ​នេះ​របស់​តារា​សម្ដែង​ចិន​ល្បី​ឈ្មោះ Sun Li បាន​ធ្វើ​ឲ្យ​ម្ចាស់​សាមី​ខ្លួន​ហា​ស្ដី​លែង​ចេញ​ព្រោះ​តែ​រូបរាង​អាក្រក់​របស់​វា។

 

តួឯក​រឿង “ល្បិចទល់​ល្បិច” ស្ដី​លែង​ចេញ​ជាមួយ​រូប​ចម្លាក់​ក្រមួន​អាក្រក់​គ្មាន​២​របស់​ខ្លួន

 

ក្រោយ​ពេល​ចូល​សម្ដែង​ក្នុង​កំពូល​រឿង​ភាគ​បុរាណ​ចិន “Empresess in the Palace” តារា​សម្ដែង​ស្រស់​ស្អាត Sun Li ត្រូវ​បាន​ទស្សនិកជន​ដាក់​រហស្សនាម​ឲ្យ​ថា​រាជិនី​រឿង​ភាគ​ទូរទស្សន៍​ព្រោះ​រាល់​ស្នាដៃ​របស់​នាង​សុទ្ធ​តែ​មាន​ចំនួន​អ្នក​មើល​ច្រើន​កប់​ពពក។

 

ស្រប​ពេល​នឹង​កេរ្តិ៍ឈ្មោះ​កំពុង​ហក់​លោត​​ខ្លាំង សារមន្ទីរ​រូប​ចម្លាក់​ក្រមួន​ជា​ច្រើន​បាន​ឆ្លាក់​រូប​របស់​ស្រី​ស្អាត​វ័យ​៣៤​ឆ្នាំ​នេះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ យ៉ាងណាក៏ដោយ មិន​មែន​ជាង​ចម្លាក់​ណា​ក៏​​បំពេញ​តួនាទី​ខ្លួន​បាន​ល្អ​នោះ​ឡើយ។ ជាក់​ស្ដែង ថ្មី​នេះ​បំផុត សារមន្ទីរ​មួយ​បាន​ដាក់​តាំង​រូប​ក្រមួន​របស់ Sun Li ដោយ​គ្មាន​ដូច​នឹង​រូប​ម្ចាស់​ដើម​សូម្បី​បន្តិច។

 

តួឯក​រឿង “ល្បិចទល់​ល្បិច” ស្ដី​លែង​ចេញ​ជាមួយ​រូប​ចម្លាក់​ក្រមួន​អាក្រក់​គ្មាន​២​របស់​ខ្លួន

 

តួឯក​រឿង “ល្បិចទល់​ល្បិច” ស្ដី​លែង​ចេញ​ជាមួយ​រូប​ចម្លាក់​ក្រមួន​អាក្រក់​គ្មាន​២​របស់​ខ្លួន

 

ទស្សនិកជន​ជា​ច្រើន​បាន​ទប់​សំណើច​មិន​ជាប់​នៅ​ពេល​បាន​គយគន់​ចម្លាក់​នេះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា តួ​រឿង “ល្បិចទល់​ល្បិច” មិន​មែន​ជា​តារា​តែ​មួយ​គត់​របស់​ចិន​ដែល​ក្លាយ​ជា​ជន​រង​គ្រោះ​របស់​រូប​ចម្លាក់​អាក្រក់​ៗ​នោះ​ឡើយ។ Fan Bingbing និង​ឈិន ឡុង​ក៏​ជា​សិល្បករ​ដែល​មាន​មាន​រូប​ចម្លាក់​មិន​ដូច​នឹង​ខ្លួន​ដែរ៕

 

តួឯក​រឿង “ល្បិចទល់​ល្បិច” ស្ដី​លែង​ចេញ​ជាមួយ​រូប​ចម្លាក់​ក្រមួន​អាក្រក់​គ្មាន​២​របស់​ខ្លួន

 

ចុចអាន៖សើច​ជ្រុះ​ធ្មេញ​ជាមួយ​រូប​ចម្លាក់​ក្រមួន​ដ៏​អាក្រក់ៗ​របស់ Fan Bingbing

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖eva