ថន លក្ខិណា និង ថៃ ប៊ុននាង ស្និទ្ធស្នាលលើសពីមិត្តភក្តិ

6 Videos


តារាសម្ដែង និងជាពិធីការិនីដ៏មានប្រជាប្រិយភាពប្រចាំស្ថានីយ៍ទូរទស្សន៍ CTN ថន លក្ខិណា ហាក់មានភាពស្និទ្ធស្នាលខ្លាំងជាមួយបុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងមួយរូបក្នុងប្រទេសកម្ពុជា ថៃ ប៊ុននាង ដែលមើលទៅដូចជាមិនមែនត្រឹមតែជាមិត្តភក្តិធម្មតាៗឡើយ។

ថន លក្ខិណា និង ថៃ ប៊ុននាង ស្និទ្ធស្នាលលើសពីមិត្តភក្តិ

បើតាមទំព័រហ្វេសប៊ុករបស់តារាសម្ដែងប្រុសក្នុងរឿង «ស្នេហ៍បញ្ច្រាសទិស» លោក ថៃ ប៊ុននាង បានបង្ហោះរូបភាពស្និទ្ធស្នាលផ្អែមល្ហែមជាច្រើនសន្លឹកជាមួយពិធីការិនី ថន លក្ខិណា ដូចគូស្នេហ៍មួយគូអ៊ីចឹង មិនតែប៉ុណ្ណោះ តារាសម្ដែង ថៃ ប៊ុននាង ថែមទាំងបានសរសេរសារថា «អត់ចង់ផុសទេមកពីនឹកហានីពេក» ស្របពេលដែល ថន លក្ខិណា ចេញទៅដើរកម្សាន្ដនៅប្រទេសសឹង្ហបុរី។

ថន លក្ខិណា និង ថៃ ប៊ុននាង ស្និទ្ធស្នាលលើសពីមិត្តភក្តិ

តែទោះជាយ៉ាងនេះក្ដី បើគ្រាន់តែពឹងស្អែកទៅលើរូបថតប៉ុន្មានសន្លឹកនេះ យើងនៅតែមិនទាន់ដឹងពីចម្លើយពិតថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតប្រាកដឬយ៉ាងណានោះទេ ព្រោះកន្លងមកគេនៅមិនទាន់ឃើញភាគីណាម្នាក់ក្នុងចំណោមអ្នកទាំងពីរប្រកាសពីទំនាក់នងពិសេសណាមួយរវាងពួកគេឱ្យច្បាស់នៅឡើយទេ៕ BeBe

ថន លក្ខិណា និង ថៃ ប៊ុននាង ស្និទ្ធស្នាលលើសពីមិត្តភក្តិថន លក្ខិណា និង ថៃ ប៊ុននាង ស្និទ្ធស្នាលលើសពីមិត្តភក្តិថន លក្ខិណា និង ថៃ ប៊ុននាង ស្និទ្ធស្នាលលើសពីមិត្តភក្តិថន លក្ខិណា និង ថៃ ប៊ុននាង ស្និទ្ធស្នាលលើសពីមិត្តភក្តិ