គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…

6 Videos


អាចនិយាយបានថា តារាថៃប្រុសស្រីប៉ុន្មានគូនេះ ជាគូស្នេហ៍តារាក្នុងសាច់រឿងដែលទស្សនិកជនប៉ងប្រាថ្នាឱ្យ
ពួកគេក្លាយជាគូស្នេហ៍ពិតប្រាកដ តែតារាខ្លះហាក់លេចឮដំណឹងថាមានម្ចាស់គ្រងបេះដូង ហើយខ្លះទៀត បែរជាបញ្ច្រាសទិសទៅរកគូគេផ្សេងទៅវិញ។ តើគូស្នេហ៍តារាក្នុងសាច់រឿងណាខ្លះ ដែលធ្វើឱ្យមិត្តអ្នកគាំទ្រខកបំណង?

គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…
១ ប៊យ ផាកន និង ម៉ាហ្គី រ៉ាស៊ី
ចាប់ផ្តើមសម្តែងជាគូជាមួយគ្នាដំបូង គឺទស្សនិកជនចាប់ផ្តើមផ្គូរផ្គង់ឱ្យលោក ប៊យ ផាកន (Boy Pakorn) និង ម៉ាហ្គី រ៉ាស៊ី (Margie Rasri) ក្លាយជាគូស្នេហ៍មែនទែន ហើយម្យ៉ាងទៀត ទាំងពីរនាក់នេះថែមទាំងស្រុះស្រួលគ្នាបោះទុកបើកជំនួញរួមគ្នាទៀត។ អ្វីដែរគួឱ្យស្តាយ តារាស្រី ម៉ាហ្គី រ៉ាស៊ី បែរជាប្រកាសយ៉ាងបើកចំហថា នាង និង លោក ប៉ក ផៈសៈកន ដែលជាកូនសេដ្ឋីកំពុងទាក់ទងគ្នា ជាហេតុធ្វើឱ្យប្រជាប្រិយភាពគូស្នេហ៍ក្នុងសាច់រឿងត្រូវសាបរលាប។ ទោះជាយ៉ាងនេះក្តី ឱ្យតែទាំងពីរនាក់នេះសម្តែងជាមួយគ្នា គឺទស្សនិកជននៅតែចាប់អារម្មណ័ថា ភាពស៊ីចង្វាក់របស់ពួកគេហាក់ដូចជាគូស្នេហ៍មែនទែនដដែល។

គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…
២ ជេម ជីរ៉ាយ៉ុ និង បេឡា រ៉ានី
បើនិយាយពីលោក ជេម ជីរ៉ាយ៉ុ (Jame Jirayu) វិញ គឺចាប់ផ្តើមប្រឡូកក្នុងពិភពសិល្បៈភ្លាម ក៏ចាប់ផ្តើមចាប់ដៃគូជាមួយតារាស្រី បេឡា រ៉ានី (Bella Vanita) មុនគេ តែអ្វីដែលធ្វើឱ្យគេមិននឹកស្មាន គឺរឿងដំបូងរបស់លោក ជេម តាមរយៈរឿង «ស្នេហ៍ជ្រែកវណ្ណៈ» (Khun Chai Puttipat) អាចធ្វើឱ្យលោកទទួលបានប្រជាប្រិយភាពយ៉ាងកប់ពពត ព្រមជាមួយតម្លៃខ្លួនខ្ពស់ហួសថ្លែង។ ក្រោយមកទៀត វិលមកបន្តថតជាមួយ បេឡា មួយរឿងទៀត តាមរយៈរឿង «ឧត្តមភរិយា» (Padiwarada) កាន់តែធ្វើឱ្យមិត្តអ្នកគាំទ្ររឹតតែចង់ឱ្យពួកគេក្លាយជាគូស្នេហ៍មែនទែន តែ បេឡា ហាក់លេចឮរឿងអាស្រូវស្នេហាតែជាមួយនឹងលោក វៀរ ស៊ូកូលឡាវ៉ាត់ (Weir Sukollawat) មិនឈប់។

គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…
៣ វៀរ ស៊ូកូលឡាវ៉ាត់ និង មីន ភីឆៈយ៉ា
ងាកមកមើល វៀរ ស៊ូកូលឡាវ៉ាត់ វិញ បែរជាត្រូវមិត្តគាំទ្រផ្គូរផ្គង់ឱ្យមានស្នេហាពិតជាមួយនឹងតួឯកស្រីរួមទ្រនំគឺតារាស្រី មីន ភីឆៈយ៉ា (Min Peechaya)។ ក្តីប្រាថ្នាបានត្រឹមតែជាក្តីប្រាថ្នា ព្រោះបេះដូងរបស់លោក វៀរ ហាក់រត់ទៅរកតារាស្រី បេឡា នៅប៉ុស្តិ៍លេខ៣ ទៅហើយ ដល់ថ្នាក់ បេឡា បានបោះពាក្យសម្តីថា នាងមិនបានអញ្ជើញលោក វៀរ ទៅកម្សាន្តនៅសមុទ្រជាមួយទេ តែនៅសុខៗលោក វៀរ ក៏លេចមុខមកដើរលេងជាមួយនាង។ ចំណែកឯតារាស្រី មីន ភីឆៈយ៉ា លេចឮព័ត៌មានរហៀងៗថា ម្តាយកំលោះហៃសូរ អូត និង ម្តាយរបស់ មីន កំពុងនិយាយផ្គូរផ្គង់ឱ្យទាំងពីរនាក់នេះមើលគ្នា។

គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…
៤ ផែត ណៈបៈផា និង តូណូ ផាឃីម
តារាស្រីប៉ុស្តិ៍លេខ ៣ ផែត ណៈបៈផា (Pat Napapa) និង តារាប្រុសឯករាជ្យ តូណូ ផាឃីម (Tono Pakin) មិនធ្លាប់បានសម្តែងរឿងជាគូជាមួយគ្នាឡើយ តែទាំងពីរនាក់នេះតែងតែមានការងារចូលរួមសម្ពោធផលិតផលជាមួយគ្នាជាញឹកញាប់។ សម្រាប់តែពេលនេះ រឹតតែគ្មានសង្ឃឹម ព្រោះតារាស្រី ផែត ណៈបៈផា មានផ្ទៃពោះមុនរៀបការជាង ៥ ខែទៅហើយជាមួយសង្សារដែលជាអ្នកប្រណាំងម៉ូតូ ហើយ ផែត និង សង្សារកំពុងតែប្រញាប់រៀបពិធីមង្គលឱ្យបានមុនឆ្នាំ ២០១៧។

គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…
៥ ខេន ភូភូម និង ណាមតាន
តួឯកប្រុសស្រីក្នុងរឿង «ផ្កាយស្នេហ៍ក្បែរច័ន្ទ» (Dao Kiang Duen) លោក ខេន ភូភូម (Ken Phupoom) និង ណាមតាន ភិចាកខៈណា (Namtarn Pichukkana) រាប់អានគ្នាជាមិត្តជិតស្និទ្ធដឹងចិត្តដឹងថ្លើម តែគ្មាននិស្ស័យព្រមបណ្តុះមនោសញ្ចេតនាឱ្យលើសពីភាពជាមិត្ត។ ទីបំផុតលោក ខេន ភូភូម បានទៅប្រទាក់បេះដូងជាមួយតារាស្រី អេស្ទឺ ស៊ុព្រីលីឡា (Esther Supreeleela) ដោយទោះជាមិត្តអ្នកគាំទ្រមិនពេញចិត្តនឹងទំនាក់ទំនងរបស់ពួកគេក្តី ក៏លោក ខេន ភូភូម នៅតែបន្តទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែម ត្រៀមបាច់ផ្កាយ៉ាងធំជូន អេស្ទឺ ក្នុងថ្ងៃដែនាងទៅទទួលសញ្ញាបត្រ។

គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…
៦ អេស្ទឺ ស៊ុព្រីលីឡា និង ធន ជីនដាឆូត
សម្រាប់តារាស្រី អេស្ទឺ ស៊ុព្រីលីឡា វិញ ត្រូវបានទស្សនិកជនផ្គូរផ្គង់ជាមួយនឹងតារាប្រុស ធន ជីនដាឆូត (Thorn Jindachot) ដែលសម្តែងជាមួយគ្នាជាច្រើនរឿងដូចជារឿង «ស្នេហ៍មួយជីវិតពីរ» (Leh Ratree 2015) រឿង កូនទាមុខអាក្រក់ វគ្គ៖បុរសស្ថានសួគ៌ (Ugly Duckling Series :Boy’s Paradise) និង រឿង «ស្រមោលស្នេហ៍អាសោក» (Ngao Asoke 2016)។ ឧបសគ្គដែលមិនអាចឱ្យទាំងពីរនាក់នេះទៅមុនជាមួយ គឺម្តាយរបស់តារា អេស្ទឺ ហាក់មិនពេញចិត្តលោក ធន ជីនដាឆូត រហូតឱ្យលោកត្រូវសម្រក់ទឹកភ្នែកព្រមចាក់ចេញ រីឯតារាស្រី អេស្ទឺ ក៏ប្រញាប់ធ្វើការប្រកាសយ៉ាងបើកចំហថា នាងចាប់ផ្តើមមើលចិត្តមើលថ្លើមជាមួយនឹងលោក ខេន ភូភូម។

គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…
៧ បូ មេឡាដា និង ម៉ៃ ផាតថារាដេត
តារាប្រុសស្រីមួយគូទៀតរបស់ប៉ុស្តិ៍លេខ ៧ លោក ម៉ៃ ផាតថារាដេត (Michael Pataradet) និង បូ មេឡាដា (Bow Maylada) រួមសម្តែងជាមួយក្នុងរឿង «វេណស្នហ៍ស្រីស្រស់» (Yai Kanlaya) ក៏ជាគូដែលមហាជនគាំទ្រ ប៉ុន្តែមានលេចឮព័ត៌មានមកថាតារាស្រី បូ មេឡាដា ហាក់មានភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយកំលោះ កាប់តាំន លើហ្វហ្សិក ជាងលោក ម៉ៃ ផាតថារាដេត។

គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…
៨ អាឡេក ធីរ៉ាដេត និង ចយ រីនឡៈនី
ចំពោះតារាប្រុសស្រីដែលសម្តែងក្នុងរឿង «បេះដូងក្រមុំសោកែ» (Kuan Kaan Tong Gub Gang Por Pla Lai) លោក អាឡេក ធីរ៉ាដេត(Alek Teeradetch) និង អ្នកនាង ចយ រីនឡានី (Joy Rinlanee)គឺត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ពីទំនាក់ទំនងរបស់ពួកគេយ៉ាងខ្លាំង ព្រោះបន្ទាប់ពីសម្តែងរឿងចប់ គឺគេសង្កេតឃើញថាពួកគេហាក់បង្ហាញភាពស្និទ្ធស្នាលគ្នាយ៉ាងខ្លាំងលើសពីគូស្នេហ៍ដែលគេបានចេញមុខប្រកាសទៀត។ សម្រាប់គូនេះ ហាក់ដូចជាមានសង្ឃឹមថាពួកគេអាចនឹងចាប់អារម្មណ៍ និង មានចិត្តសម្រាប់គ្នា ហើយមានមិត្តអ្នកគាំមួយចំនួនទ្រសង្ស័យថា ពួកគេកំពុងទាក់ទងគ្នាស្ងាត់ៗ គ្រាន់តែមិនទាន់បើកចំហជាផ្លូវការ៕ ខេរី (ប្រភព៖ អឹមថៃ)

គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…គូស្នេហ៍តារាថៃក្នុងសាច់រឿង ៨ គូ ធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះតែ…