មិច​ចឹង​ ! Man Utd ស្នើ​ឲ្យ​ Jose Mourinho រង់​ចាំ​មួយ​ឆ្នាំ​ទៀត​

អ្នកគាំទ្ររបស់ក្លឹប Man Utd មួយចំនួនប្រហែលជារំពឹងថា Jose Mourinho នឹងចូលដឹកនាំក្លឹប Man Utd ជំនួសលោក Luis van Gaal ក្រោយបញ្ចប់រដូវកាលនេះ ។ តែយ៉ាងណាថ្មីៗនេះមានការលេចលឺថាប្រធានក្លឹប Man Utd គឺលោក Ed Woodward ស្នើលោក Jose Mourunho ឲ្យរង់ចាំមួយឆ្នាំទៀតចាំចូលដឹកនាំ Man Utd ។

យោងតាមសារព័ត៌មាន The Sun បានបញ្ជាក់ថាលោក Ed Woodward នៅតែមានបំណងចង់ឲ្យលោក Jose Mourinho ក្លាយជាបង្វឹក Man Utd ប៉ុន្តែគឺលោកស្ទាក់ស្ទើរក្នុងការបណ្ដេញលោក Luis Van Gaal ដែលនៅសល់កុងត្រា១ឆ្នាំទៀតជាមួយក្លឹប ទើបលោកសម្រេចស្នើពន្យាពេលជាមួយលោក Jose Morinho ។

តែយ៉ាងណាលោក Jose Mourinho ប្រហែលជាមិនសប្បាយចិត្តជាមួយនឹងសំណើនេះទេស្របពេលដែលមានក្លឹបជាច្រើនដូចជា PSG នឹង Inter Milan ហើយរួមទាំងក្លឹបល្បីៗនៅចិនក៏ចាប់អារម្មណ៍រូបលោកទៅដឹកនាំដែរនោះ ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះដំណឹងមួយនេះ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • មិច​ចឹង​ ! Man Utd ស្នើ​ឲ្យ​ Jose Mourinho រង់​ចាំ​មួយ​ឆ្នាំ​ទៀត​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ចំនេះដឹង
Tags: