ករណីបុរសម្នាក់ដែលគេថា ស្រវឹងហើយជិះម៉ូតូដួល បោកក្បាលស្លាប់ នៅស្រុកក្រគរ ត្រូវបានសមត្ថកិច្ចអះអាងថា ជាករណីឃាតកម្ម

(ពោធិ៍សាត់)៖ បុរសម្នាក់ដែលពីដំបូងគេសង្ស័យថា បានផឹកស្រាវឹងហើយជិះម៉ូតូ ដួលបោកក្បាលស្លាប់នៅថ្ងៃទី៥ ខែតុលាកន្លងទៅនេះ ស្ថិតក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ឥឡូវត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញមូលហេតុពិតហើយ គឺជនរងគ្រោះស្លាប់ដោយសារករណីឃាតកម្ម។

មន្ដ្រីនគរបាល ស្រុកក្រគរ បានឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលជំនាញ បានចុះធ្វើការស្រាវជ្រាវ នៅកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ ហើយរកឃើញថា ករណីនេះមិនមែនជាករណី ជិះម៉ូតូដួលបោកក្បាលស្លាប់នោះទេ ការពិតវាជាករណីឃាតកម្ម ព្រោះថាជនរងគ្រោះបានស្លាប់ដោយសារឃាតករ វាយក្បាលពីក្រោយនឹងរបស់រឹង បណ្តាលឲ្យដួលស្លាប់នៅ នឹងសសរជើងតាង ផ្ទះរបស់ជនសង្ស័យ ហើយយកម៉ូតូសង្កត់ពីលើ។

មន្ដ្រីនគរបាល បានបញ្ជាក់ថា វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ មានខោខូវប៊យ របស់ជនសង្ស័យប្រឡាក់សុទ្ធតែឈាម និងដំបងគល់បឫស្សី ប្រឡាក់សុទ្ធតែឈាម ហើយមូលហេតុដែលនាំឲ្យ មានអំពើឃាតកម្ម កើតឡើង ព្រោះតែជនរងគ្រោះ ឈ្មោះ សាំង កុសល អាយុ២៧ឆ្នាំ បានចូលទៅផ្ទះជនសង្ស័យ ដោយសារតែតាមស្រលាញ់កូនរបស់ជនសង្ស័យ។

ក្រោយពេល ស្រាវជ្រាវចប់សព្វគ្រប់ សមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប។

សូមបញ្ជាក់ថា លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកថ្ងៃទី០៦ ខែតុលានេះថា សាកសពជនរងគ្រោះដែលស្រវឹងស្រាជោក ឡើងបើកម៉ូតូទប់មិនជាប់ ដួលបោកក្បាលស្លាប់នោះមានឈ្មោះ សាំង កុសល ហៅមួយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក អធិការបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជោគពេញមួយថ្ងៃ ហើយបានជិះម៉ូតូមកលេងផ្ទះគូកនឈ្មោះ ហ៊ីម ម៉ាណ ភេទប្រុស ជនជាតិខ្មែរឥស្លាម ពេលអង្គុយបានមួយសន្ទុះ ជនរងគ្រោះបានឡើងបញ្ជាម៉ូតូបម្រុងត្រឡប់ទៅវិញក៏ទប់មិនជាប់ ដួលបោកក្បាលនឹងជើងតាងសរសផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខាងលើតែម្តង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា បុរសម្នាក់ផឹកស្រាស្រវឹងជោកពេញមួយថ្ងៃ ជិះម៉ូតូមកលេងផ្ទះមិត្តភក្តិ ហើយបានឡើងបើកម៉ូតូបម្រុងត្រឡប់ទៅវិញ ក៏ទប់ខ្លួនមិនជាប់ ដួលបោកក្បាលនឹងជើងតាងសរសផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅម៉ោង០៨៖១០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចផ្ទះ ឈ្មោះ ហ៉ីម ម៉ាន ស្ថិតក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកថ្ងៃទី០៦ ខែតុលានេះថា សាកសពជនរងគ្រោះដែលស្រវឹងស្រាជោក ឡើងបើកម៉ូតូទប់មិនជាប់ ដួលបោកក្បាលស្លាប់នោះមានឈ្មោះ សាំង កុសល ហៅមួយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជោគពេញមួយថ្ងៃ ហើយបានជិះម៉ូតូមកលេងផ្ទះគូកនឈ្មោះ ហ៉ីម ម៉ាន ភេទប្រុស ជនជាតិខ្មែរឥស្លាម ពេលអង្គុយបានមួយសន្ទុះ ជនរងគ្រោះបានឡើងបញ្ជាម៉ូតូបម្រុងត្រឡប់ទៅវិញក៏ទប់មិនជាប់ ដួលបោកក្បាលនឹងជើងតាងសរសផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខាងលើតែម្តង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ករណីបុរសម្នាក់ដែលគេថា ស្រវឹងហើយជិះម៉ូតូដួល បោកក្បាលស្លាប់ នៅស្រុកក្រគរ ត្រូវបានសមត្ថកិច្ចអះអាងថា ជាករណីឃាតកម្ម

ករណីបុរសម្នាក់ដែលគេថា ស្រវឹងហើយជិះម៉ូតូដួល បោកក្បាលស្លាប់ នៅស្រុកក្រគរ ត្រូវបានសមត្ថកិច្ចអះអាងថា ជាករណីឃាតកម្ម

ករណីបុរសម្នាក់ដែលគេថា ស្រវឹងហើយជិះម៉ូតូដួល បោកក្បាលស្លាប់ នៅស្រុកក្រគរ ត្រូវបានសមត្ថកិច្ចអះអាងថា ជាករណីឃាតកម្ម

ករណីបុរសម្នាក់ដែលគេថា ស្រវឹងហើយជិះម៉ូតូដួល បោកក្បាលស្លាប់ នៅស្រុកក្រគរ ត្រូវបានសមត្ថកិច្ចអះអាងថា ជាករណីឃាតកម្ម