ម្នាក់ៗគោះទ្រូងគ្រប់គ្នា ក្រោយ​ដឹងរឿងវ៉ាលិស​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​ពាក់ព័ន្ធ​ករណី​ថា មាន​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ យក​វ៉ាលិសទៅ​ផ្ញើ​ស្ត្រី​ជា​អាជីវ​ករ​​​ក្នុង​ផ្សារ​បែក​ចាន​នោះ នា​រសៀល​ថ្ងៃ​ទី​០៧ តុលា ២០១៦ ដដែល ព័ត៌មាន​​នេះ ​ត្រូវបានដឹង​​ដល់​ស្ត្រី​ជា​ម្ចាស់​វ៉ាលិសនោះ​ (​ស្ត្រី​ដែល​មិន​ស្គាល់​នោះ​) ក៏​ប្រញាប់​ប្រញាល់​ត្រឡប់​ពី​ផ្សារ​អូរ​ប្ញ​ស្សី​ ធ្វើដំណើរ​ទៅ​កន្លែង​ផ្ញើ​វ៉ាលិស​​នោះ ​ហើយ​​បំភ្លឺ​ជូន​សមត្ថកិច្ច​​ ។ អត់ឱ្យវិញត្រឹមត្រូវ! ព្រោះបញ្ញើ អាចស្មើនឹង​បំណុល

ស្ត្រី​ជា​ម្ចាស់​វ៉ាលិស​ខាងលើឈ្មោះ​ពេជ្រ សុខុម អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៥ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ស្ត្រីម្ចាស់វ៉ាលិស​បាន​រៀបរាប់​ថា ​គាត់​មាន​ដន្លង​ជា​អនិកជន​ខ្មែរ​-​អា​មេ​រិ​ក មក​លេង​ផ្ទះ​នៅ​ក្នុងភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ហើយ​គាត់​​បាន​រៀបចំ​អីវ៉ាន់​ក្នុង​វ៉ាលិស​នោះ ដើម្បី​ផ្ញើ​តាម​ដន្លង​នោះឱ្យ​កូនស្រី​បង្កើត​គាត់ ​នៅសហរដ្ឋ​​អា​មេ​រិ​ក​​។

ហើយ​អីវ៉ាន់​ដែល​នៅ​ក្នុង​វ៉ាលិស​នោះ​ មាន​ដូច​ជា​ប្រហុក​ចិញ្ច្រាំ​១​កែវ​, នំចៀល​២, អាវ​៣, ខោ​២ និង​លី​អូ​១ ។ ​​គាត់​ក៏​​បាន​​យក​វ៉ាលិសនោះ ​ទៅ​ផ្ញើ​ស្ត្រី​អាជីវករ​នៅ​ក្នុង​បែក​ចាន ហើយ​គាត់​បន្ត​ទៅ​ផ្សារ​អូរ​ប្ញ​ស្សី​ ដើម្បី​ទៅ​ទិញ​អីវ៉ាន់​បន្ថែម​​ទៀត ។ ស្រាប់តែ​មាន​ឮ​ព័ត៌មាន​​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​តែ​ម្តង ទើប​គាត់​ប្រញាប់​មក​កន្លែង​ផ្ញើ​វ៉ាលិសនោះ និង​បំភ្លឺ​ជូន​សមត្ថកិច្ច​ កុំឱ្យ​យល់​ច្រឡំ ។

​គួរ​​កត់​សម្គាល់ថា ក្នុង​ពេល​ស្ត្រី​ម្ចាស់​វ៉ាលិស​មក​និយាយ​រៀបរាប់​នោះ ធ្វើ​ឱ្យ​ម្នាក់​ៗ​គោះ​ទ្រូង​គ្រប់​គ្នា និង​និយាយ​​ថា ខំ​តែ​ភ័យ​​!