ជនដៃដល់​ម្នាក់​កាន់​កាំបិតផ្គាក់​ដៃ​ម្ខាង​១​កាប់​បុរស​ចំណាស់​ម្នាក់ របួស​ពេញ​ខ្លួន

ខេត្តកណ្ដាល៖ បុរសចំណាស់អាយុ៦ប៤ឆ្នាំម្នាក់ ត្រូវជនដៃដល់កាន់កាំបិតផ្គាក់ចំនួន២ ក្នុដៃម្ខាង១ចូលទៅក្នុងបរិវេណផ្ទះកាប់ចំនួន៦កាំបិតបង្កឲ្យរបួសធ្ងន់ គ្រានោះសាច់ញាតិជនរងគ្រោះបានស្ទុះទៅជួយទាន់ដោយនាំគ្នាចាប់ជនបង្កវាយឲ្យអន់ ហើយចងដៃជាប់ទុកក្នុងបរិវេណផ្ទះកាលពីវេលាម៉ោង០៤ និង០០នាទីថ្ងៃទី៧ តុលា២០១៦ នៅចំណុចកើតហេតុភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ka-07-10-2016-04

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះម៉ៅ ឆែម ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកជនល្មើសមានឈ្មោះអ៊ុក សុខ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សមត្ថកិច្ចបញ្ជាក់ថាជនដៃដល់ មានសតិមិនប្រក្រតី ។

សមត្ថកិច្ចបានបន្តថា នៅវេលាកើតហេតុខាងលើជនល្មើសបានកាន់កាំបិតផ្គាក់ចំនួន២ (កាន់ដៃសងខាង) ទៅឈរឡូឡានៅមុខផ្ទះជនរងគ្រោះ ឮដូចនេះជនរងគ្រោះក៍បានចុះមកមើល ពេលនោះស្រាប់តែជនល្មើសបានកាប់ជនរងគ្រោះចំនួន៦កាំបិត ចំក្បាលចំនួន២កាំបិត (ដេរចំនួន១៤ថ្នេរ) ស្មាខាងស្ដាំចំនួន០១កាំបិត (ដេរចំនួន២ថ្នេរ) ខ្នងដៃខាងស្ដាំ១កាំបិត (ដេរចំនួន៦ថ្នេរ) កែងដៃខាងស្ដាំចំនួន០១កាំបិត (ដេរ ចំនួន៦ថ្នេរ )និងចុងចិញ្ចើមខាងឆ្វេងចំនួន១កាំបិត (ដេរចំនួន២ថ្នេរ )។

ka-07-10-2016-03

ភ្លាមៗនោះក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាចាប់ជនល្មើសចងដៃ ចងជើងទុកនៅក្នុងបរិវេណផ្ទះរបស់ខ្លួន និងបានប្រើអំពើហិង្សាទៅលើជនល្មើសបណ្តាលឲ្យមានរបួសស្នាមហូរឈាម ជាំភ្នែកខាងស្ដាំ ហើមកំភួនជើងខាងស្ដាំ រយះប្រអប់ដៃខាងស្ដាំដេរចំនួន៦ថ្នេរ ។ ក្រោយពីកើតហេតុ រួចក្រុមគ្រួសារជនរងគ្រោះបានយកជនរងគ្រោះទៅព្យាបាលរបួសនៅផ្ទះលោកមេភូមិតារាបដូនស ហើយជនរងមិនបានបឹ្តងមកសមត្ថកិច្ចនោះទេ។

ka-07-10-2016-02

ក្រោយពីកើតហេតុរហូតដល់វេលាម៉ោង៦ និង៣០នាទី ទើបកម្លាំងប៉ុស្តិ៍គគីរទទួលបានព័ត៌មានពីរឿងហេតុខាងលើ មន្ត្រីប៉ុស្តិ៍គគីរបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំជនល្មើសមកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ និងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕

ka-07-10-2016-06