អ្នក​គ្រូ​​​​ម្នាក់​​ បង្កើត​រឿង​កម្រ​មាន ២ ក្នុង​ពេល​តែ​មួយ

តើប្រិយមិត្តធ្លាប់បានឃើញមនុស្សស្រីសុំមនុស្សប្រុសរៀបការដែរឬទេ ? ចុះចំណែកគ្រូបង្រៀនសុំសិស្សរៀបការវិញ ? មនុស្សជាច្រើនប្រហែលជាមិនធ្លាប់បានដឹងនោះទេ ។

ប៉ុន្តែអ្នកគ្រូបង្រៀននៅសកលវិទ្យាល័យម្នាក់បានបង្កើតរឿងទាំង ២ នេះក្នុងពេលតែមួយ ដោយបានស្លៀកឈុតកូនក្រមុំសុំនិស្សិតប្រុសម្នាក់រៀបការនៅចំពោះមុខមិត្តរួមថ្នាក់របស់និស្សិតប្រុសនោះ។

បើយោងតាមការចុះផ្សាយរបស់ បានឲ្យដឹងថា សិស្សប្រុសដែលបានធ្វើអ្នកគ្រូបំបែកកំណត់ត្រាពីរក្នុងពេលតែមួយនេះ គឺនិស្សិតនៃសកលវិទ្យាល័យសិល្បៈ Hunan ហើយសកលវិទ្យាល័យនោះក៏ជាកន្លែងដែលអ្នកគ្រូក្លាហានធ្វើការផងដែរ។

សារព័ត៌មាន ក៏បានបញ្ជាក់បន្ថែមផងដែរថា ក្រោយការសាកសួរពីនិស្សិតនៃសកលវិទ្យាល័យនោះ ពួកគេបានបញ្ជាក់ថាទំនាក់ទំនងរវាងអ្នកគ្រូ និងសិស្សនៅក្នុងមហាវិទ្យាល័យគឺពិតប្រាកដមែន ហើយពួកគេទាំង ២ នាក់បានទាក់ទងគ្នាមួយរយៈមកហើយ ហើយអ្នកគ្រូបានចំណាយពេលយ៉ាងយូរដើម្បីរៀបចំផែនការសុំមិត្តប្រុសដែលជានិស្សិតម្នាក់នោះ៕

  • អ្នក​គ្រូ​​​​ម្នាក់​​ បង្កើត​រឿង​កម្រ​មាន ២ ក្នុង​ពេល​តែ​មួយ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កីឡា
Tags: