សាប៊ូ​កក់​សក់ CLEAR បន្ត​គាំទ្រ​វិស័យ​បាល់​ទាត់​កម្ពុជា​ជាមួយ​ការ​ប្រកួត​បាល់​ទាត់​មិត្តភាព​អន្តរជាតិ

ក្លៀរ (CLEAR) សាប៊ូ​កក់​សក់​កម្ចាត់​អង្គែ​ឈាន​មុខ​គេ​នៅ​កម្ពុជា បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា នាំ​មក​នូវ​ការ​ប្រកួត​បាល់​ទាត់​មិត្តភាព​អន្តរជាតិ​ក្លៀរ រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ហុងកុង ដើម្បី​រួម​ចំណែក​ពង្រឹង​សមត្ថភាព​កីឡាករ ក៏​ដូចជា លើក​កម្ពស់​វិស័យ​កីឡា​បាល់​ទាត់​នៅ​កម្ពុជា។

 

ការ​ប្រកួត​បាល់​ទាត់​លក្ខណៈ​មិត្ត​ភាព​អន្តរជាតិ​ក្លៀរ​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៦ តុលា ម្សិលមិញ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ម៉ោង ៦ល្ងាច ដល់​ម៉ោង ៩ ល្ងាច។

 

សាប៊ូ​កក់​សក់ CLEAR បន្ត​គាំទ្រ​វិស័យ​បាល់​ទាត់​កម្ពុជា​ជាមួយ​ការ​ប្រកួត​បាល់​ទាត់​មិត្តភាព​អន្តរជាតិ

 

ការ​បន្ត​រៀបចំ​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​ផ្ទួនៗ​គ្នា ដ៏​គគ្រឹកគគ្រេង​បែប​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​ការ​ប្ដេជ្ញា​ខ្ពស់​ពី​សំណាក់​ក្រុមហ៊ុន យូនីលីវើ​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិត​ផល​សាប៊ូ​កក់​សក់​ក្លៀរ​ជា​ផ្លូវការ​នៅ​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​វិស័យ​កីឡា ជា​ពិសេស​កីឡា​បាល់​ទាត់ ដែល​កំពុង​តែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ឡើង​នៅ​កម្ពុជា និង​ត្រូវ​ការ​ការ​អភិវឌ្ឍ​បន្ថែម។

 

លក្ខណៈ​ពិសេស​មួយ​ទៀត​នៃ​ព្រឹត្តិការណ៍​នេះ គឺ​សាប៊ូ​កក់​សក់​កម្ចាត់​អង្គែ ក្លៀរ បាន​ប្រគល់​ទឹក​ប្រាក់ ២០​លាន​រៀល ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រោយ​ចប់​ការ​ប្រកួត ដែល​ទឹក​ប្រាក់​ទាំង​នេះ​បាន​មក​ពី​ការ​រួម​ចំណែក​ពី​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា​ដែល​បាន​ចូលរួម​ទិញ និង​ប្រើប្រាស់​សាប៊ូ​កក់​សក់​កម្ចាត់​អង្គែ​ក្លៀរ។

 

សាប៊ូ​កក់​សក់ CLEAR បន្ត​គាំទ្រ​វិស័យ​បាល់​ទាត់​កម្ពុជា​ជាមួយ​ការ​ប្រកួត​បាល់​ទាត់​មិត្តភាព​អន្តរជាតិ

 

លោក លី សុធូ តំណាង​ក្រុមហ៊ុន​ យូនីលីវើ​កម្ពុជា ថ្លែង​ថា៖ “កន្លង​ទៅ យើង​បាន​រៀបចំ​យ៉ាង​ជោគជ័យ​នូវ​ការ​ប្រកួត​បាល់​ទាត់​មិត្តភាព​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​សិង្ហបុរី។ ពេល​នោះ យើង​បាន​សន្យា​ថា​នឹង​រៀបចំ​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ពិសេសៗ​បន្ថែម​ទៀត ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​ក្រុម​កម្ពុជា និង​ជ្រោមជ្រែង​វិស័យ​កីឡា​នេះ។ ដោយ​មាន​ការ​គាំទ្រ​យ៉ាង​លើសលប់​ពី​សំណាក់​​ប្រជា​ពលរដ្ឋ ឥឡូវ​នេះ យើង​បាន​សហការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ឡើង ដើម្បី​អ្នក​ទាំង​អស់​គ្នា”។

 

លោក​បន្ថែម​ថា៖ “កីឡា​នាំ​មក​នូវ​សុខភាព! សាប៊ូ​កក់​សក់ ​ក្លៀរ មាន​មោទនភាព​ដែល​បាន​សហការ​ជា​ដៃគូ​ជាមួយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) នាំ​មក​ជូន​ព្រឹត្តិការណ៍​បាល់​ទាត់​នេះ ហើយ​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​ចូលរួម​ចំណែក​របស់​យើង​កន្លង​មក​នេះ នឹង​នាំ​ឲ្យ​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​កាន់​តែ​រីក​ចម្រើន​​ទៅ​ថ្ងៃ​អនាគត”។

 

ក្រៅ​ពី​មាន​ការ​ប្រកួត​បាល់ទាត់ សាប៊ូ​កក់​សក់ ​ក្លៀរ​ ក៏​បាន​រៀប​ចំ​សកម្មភាព​កម្សាន្ត​​មួយ​ចំនួន​ដើម្បី​បង្ក​ភាព​រីករាយ​ដល់​អ្នកចូលរួម​ទស្សនា​ជាមួយ​ការ​គូរ​មុខ និង ការ​សម្តែង​ទង់​គាំទ្រ​ក្រុម​កម្ពុជា​ផង​ដែរ៕

 

 

សាប៊ូ​កក់​សក់ CLEAR បន្ត​គាំទ្រ​វិស័យ​បាល់​ទាត់​កម្ពុជា​ជាមួយ​ការ​ប្រកួត​បាល់​ទាត់​មិត្តភាព​អន្តរជាតិ

 

សាប៊ូ​កក់​សក់ CLEAR បន្ត​គាំទ្រ​វិស័យ​បាល់​ទាត់​កម្ពុជា​ជាមួយ​ការ​ប្រកួត​បាល់​ទាត់​មិត្តភាព​អន្តរជាតិ

 

សាប៊ូ​កក់​សក់ CLEAR បន្ត​គាំទ្រ​វិស័យ​បាល់​ទាត់​កម្ពុជា​ជាមួយ​ការ​ប្រកួត​បាល់​ទាត់​មិត្តភាព​អន្តរជាតិ

 

អត្ថបទ៖ ពាណិជ្ជកម្ម