ស៊ីរីក្លាយជាទីលានប្រកួតប្រជែងកងកម្លាំងយោធា និងសព្វាវុធរវាងមហាអំណាចអាមេរិក និងរុស្ស៊ី

ស្ថានភាពវិបត្តិសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី ដែលកើតឡើងតាំងពីឆ្នាំ២០០១មក កាន់តែជាប់គាំងដោយសារប្រទេសមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិកដែលគាំទ្រកម្លាំងប្រជាធិបតេយ្យស៊ីរីប្រឆាំងរដ្ឋាភិបាលលោក Bashar al-Assad និងរុស្ស៊ីដែលគាំទ្រលោក Bashar al-Assad ប្រធានាធិបតីស៊ីរីបច្ចុប្បន្ន មិនចុះសម្រុងគ្នាលើការស្វែងរកដំណោះស្រាយ ហើយបែរជាប្រទេសមហាអំណាចទាំងពីរប្រឹងប្រែងបញ្ជូនកងកម្លាំងយោធា និងសព្វាវុធទំនើបៗគ្រប់ធុនទៅកាន់ទីនោះ ក្រោមលេសរៀងៗខ្លួនទៅវិញ ។

ស៊ីរីក្លាយជាទីលានប្រកួតប្រជែងកងកម្លាំងយោធា និងសព្វាវុធរវាងមហាអំណាចអាមេរិក និងរុស្ស៊ី

Loading...

កងកម្លាំងទាហានអាមេរិកបានវាយប្រហារទៅលើទឹកដីប្រទេសស៊ីរីជាច្រើនលើកច្រើនសា ក្រោមហេតុផលដើម្បីកម្ទេចក្រុមឧទ្ទាមអ៊ីស្លាមបំបែករដ្ឋ ដែលជាក្រុមភេរវករ ISIS រួចហើយប្រគល់ទីតាំងរំដោះបានទៅឲ្យក្រុមប្រឆាំងររដ្ឋាភិបាលស៊ីរីរបស់លោក Bashar al-Assad ។

ស៊ីរីក្លាយជាទីលានប្រកួតប្រជែងកងកម្លាំងយោធា និងសព្វាវុធរវាងមហាអំណាចអាមេរិក និងរុស្ស៊ី

សារព័ត៌មាន Sputnik ដែលដកស្រង់សម្តីតំណាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី គាំទ្រដោយសហរដ្ឋអាមេរិក បានផ្សាយឲ្យដឹងថា អាមេរិកបាននិងកំពុងសាងសង់អាកាសយានដ្ឋានយោធាដ៏រឹងមាំនៅភាគខាងជើង ឋិតនៅចន្លោះស្រុក Sheddadi និងក្រុង Al Hasakah ក្នុងខេត្ត Al Hasakah ដែលជាតំបន់សម្បូរប្រេង និងឧស្ម័នច្រើនបំផុតនៅក្នុងប្រទេសស៊ីរី និងទើបរំដោះបានពីក្រុមឧទ្ទាម ISIS កាលពីខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ ដើម្បីវាយកម្ទេចក្រុមឧទ្ទាម ISIS រំដោះយកទីក្រុង Ar Raqqah ក្នុងខេត្ត Ar Raqqah ជាទីតាំងធំរបស់ក្រុមឧទ្ទាម ISIS ។ បច្ចុប្បន្ន សំណង់អាកាសយានដ្ឋានយោធារបស់អាមេរិកនេះ បានដំណើរការសាងសង់សឹងរួចរាល់ហើយ ។

ស៊ីរីក្លាយជាទីលានប្រកួតប្រជែងកងកម្លាំងយោធា និងសព្វាវុធរវាងមហាអំណាចអាមេរិក និងរុស្ស៊ី

កន្លងមក សហរដ្ឋអាមេរិកក៏ធ្លាប់បានបង្កើតអាកាសយានដ្ឋានយោធានៅតំបន់ Rimelan ឋិតក្នុងខេត្ត Al Hasakah និងស្រុក Kobani ឋិតក្នុងទីប្រជុំជនខេត្ត Aleppo ដើម្បីធ្វើសកម្មភាពវាយប្រហារទៅលើក្រុមឧទ្ទាម ISIS រំដោះបានទីតាំងមួយចំនួនប្រគល់ឲ្យទៅក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីគ្រប់គ្រង ជាមួយនឹងការផ្តល់សព្វាវុធសម្ភារៈបរិក្ខារយោធាបន្ថែមដល់ក្រុមកម្លាំងបះបោរ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស៊ីរី ។

ស៊ីរីក្លាយជាទីលានប្រកួតប្រជែងកងកម្លាំងយោធា និងសព្វាវុធរវាងមហាអំណាចអាមេរិក និងរុស្ស៊ី

រីឯមហាអំណាចរុស្ស៊ីវិញ ដែលជាសម្ព័ន្ធមិត្តប្តូរផ្តាច់នឹងរដ្ឋាភិបាលស៊ីរីលោក Bashar al-Assad ទោះបីឋិតក្រោមសម្ពាធនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ធ្វើឲ្យខាតបង់ចំណូលប្រេង និងឧស្ម័នចំនួនប្រមាណ១៦០ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ដោយសារតម្លៃប្រេងធ្លាក់ចុះក៏ដោយ ក៏រុស្ស៊ីមិនបោះបង់ចោលលោក Bashar al-Assad ឡើយ ហើយបង្កើនបញ្ជូនប្រព័ន្ធខែលការពារមីស៊ីលធុន S-300 និងយន្តហោះចម្បាំងធុន Su-24 ជាច្រើនគ្រឿង ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែកធុន Tu-22M3s ទៅកាន់តំបន់កំពង់ផែ Tartus ប្រទេសស៊ីរី ដោយសំអាងថា ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយដោយមីស៊ីល ទៅលើយន្តហោះចម្បាំងរបស់រុស្ស៊ី (ចង់សំដៅទៅលើក្រុមប្រទេសសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក) ។

ស៊ីរីក្លាយជាទីលានប្រកួតប្រជែងកងកម្លាំងយោធា និងសព្វាវុធរវាងមហាអំណាចអាមេរិក និងរុស្ស៊ី

ក្រៅពីបាន និងកំពុងគ្រប់គ្រងដែនអាកាសនៅខាងក្រៅទីក្រុង Latakia ជាប់ឆ្នេរសមុទ្រស៊ីរី ជាបញ្ជាការដ្ឋានកងយន្តហោះចម្បាំងរុស៊ី ឋិតនៅសម្រាប់ធ្វើសកម្មភាពទម្លាក់គ្រាប់បែកគាំទ្រដល់កងកម្លាំងរដ្ឋាភិបាលស៊ីរីនោះ រុស្ស៊ីក៏មានគម្រោងពង្រីកមូលដ្ឋានកងទ័ពអាកាស Hmeimim របស់ខ្លួននៅប្រទេសស៊ីរីផងដែរ ដោយប្រព័ន្ធខែលការពារដែនអាកាស S-400 បានដាក់ដំឡើងរួចជាស្រេច ។

ស៊ីរីក្លាយជាទីលានប្រកួតប្រជែងកងកម្លាំងយោធា និងសព្វាវុធរវាងមហាអំណាចអាមេរិក និងរុស្ស៊ី

ដូច្នេះ ក្នុងករណីវិបត្តិសង្គ្រាមស៊ីវីលនៅប្រទេសស៊ីរីមិនត្រូវបានដោះស្រាយទេនោះ គឺប្រទេសនេះនឹងក្លាយជា “ទីលាន” ប្រកួតប្រជែងខាងកងកម្លាំងយោធា និងសព្វាវុធគ្រប់ធុន រវាងមហាអំណាចអាមេរិក និងរុស្ស៊ី ដ៏គ្រោះថ្នាក់បំផុត ៕

ប្រភព៖ dtn7