«វេទិកា​តារា​ថៃ​ប្រចាំ​ PNN 2016» បើក​ទូលាយ​ដល់​សាធារណជន​ ទោះ​គ្មាន​សំបុត្រ VIP ក៏​ដោយ

ប្រិយមិត្ត​អ្នក​គាំទ្រ​កំពូល​តារា​ភាពយន្ត​ថៃ លោក James Jirayu និង​កញ្ញា Bella Ranee នៅ​តែ​អាច​ជួប​ផ្ទាល់​ជាមួយ​ពួកគេ​ទាំង​ពីរ​បាន​នៅ​ផ្សារ​ទំនើប​អ៊ីអន នៅ​ថ្ងៃ​អាទិត្យ ទី៩ តុលា ខាង​មុខ​នេះ បើ​ទោះ​ជា​គ្មាន​សំបុត្រ VIP ក៏​ដោយ។

 

កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016» បើក​ទូលាយ​ទៅ​ដល់​សាធារណជន​ ក៏​ដូចជា​ប្រិយមិត្ត​ទាំង​ឡាយ​ដែល​ស្រឡាញ់ និង​គាំទ្រ​កំពូល​តារា​ទាំង​ពីរ​ដួង​នេះ ដើម្បី​ចូលរួម​លេង​ហ្គេម​កម្សាន្ត និង​ជួប​ផ្ទាល់​ជាមួយ​ពួក​គេ។

 

James & Bella នឹង​មក​ដល់​ទឹក​ដី​កម្ពុជា​ដើម្បី​ជួប​ជាមួយ​ប្រិយមិត្ត​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី៩ តុលា ២០១៦ នៅ​ឯ​ផ្សារ​ទំនើប​អ៊ីអន ទីតាំង Daylight Plaza វេលា​ម៉ោង ១២:៣០ ថ្ងៃ​ត្រង់ រហូត​ដល់​ម៉ោង ៣ រសៀល។

 

«វេទិកា​តារា​ថៃ​ប្រចាំ​ PNN 2016» បើក​ទូលាយ​ដល់​សាធារណជន​ ទោះ​គ្មាន​សំបុត្រ VIP ក៏​ដោយ

 

ដំណើរ​មក​ដល់​របស់​ពួកគេ​គឺ​តប​តាម​ការ​អញ្ជើញ​របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016» ក្រោយ​ពី​មាន​ការ​សំណូមពរ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រិយមិត្ត​កម្ពុជា​មក​កាន់​ភីអិនអិន។

 

នៅ​មុន​ការ​មក​ដល់​របស់​កំពូល​តារា​សម្ដែង​ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ លោក James Jirayu និង​កញ្ញា Bella Ranee ក៏​បាន​បង្ហាញ​ពី​ក្តី​រំភើប​របស់​ខ្លួន​ជា​ខ្លាំង​មុន​ជំនួប​ជាមួយ​ប្រិយមិត្ត​កម្ពុជា​តាម​រយៈ​ការ​ផ្ញើ​វីដេអូ​ឃ្លីប​របស់​ពួក​គេ​មក​ពី​ប្រទេស​ថៃ។

 

នៅ​ក្នុង​វីដេអូ​ឃ្លីប​រួម​គ្នា​ អ្នក​ទាំង​ពីរ​បាន​និយាយ​ថា៖ “សួស្តី​អ្នក​គាំទ្រ​ទាំង​អស់​គ្នា​នៅ​កម្ពុជា ពួក​យើង​នឹង​ទៅ​ជួប​អ្នក​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី៩ តុលា ២០១៦ នេះ​ហើយ។ ពួក​យើង​ទន្ទឹង​រង់ចាំ​ជួប​អ្នក​ទាំង​អស់​គ្នា! ជួប​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ​ណា៎!”។

 

ភីអិនអិន​បាន​រៀបចំ​កម្មវិធី​ផ្សង​សំណាង​មួយ​ចំនួន​ដើម្បី​ប្រិយមិត្ត​ទទួល​បាន​សំបុត្រVIPចូលរួម​ក្នុង​កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016» ដែល​បាន​ធ្វើ​ឡើង​តាំង​ពី​ខែ​កញ្ញា។ រហូត​មក​ដល់​ពេល​នេះ ភីអិនអិន​បាន​រក​ឃើញ​អ្នក​ឈ្នះ​សំបុត្រVIP រួច​រាល់​ហើយ។ ប្រិយមិត្ត​ដែល​ឈ្នះ​សំបុត្រVIP សូម​ទៅ​ទទួល​សំបុត្រ​នៅ​អគារ LYP Group ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៣៤៤ មហា​វិថី​ម៉ៅសេទុង សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១ ខណ្ឌ​ចំការ​មន ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​៨ តុលា ២០១៦ ដោយ​ភ្ជាប់​ជាមួយ​ប័ណ្ណ​សម្គាល់​ខ្លួន និង​លេខ​ទូរសព្ទ។

 

«វេទិកា​តារា​ថៃ​ប្រចាំ​ PNN 2016» បើក​ទូលាយ​ដល់​សាធារណជន​ ទោះ​គ្មាន​សំបុត្រ VIP ក៏​ដោយ

 

មិត្ត​យុវវ័យ ឬ​សាធារណជន​ដែល​មាន​បំណង​ចូល​រួម​កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016» នៅ​ថ្ងៃ​ទី​៩ តុលា ខាង​មុខ​នេះ សូម​កុំ​បារម្ភ ឬ​អាក់​អន់​ស្រពន់​ចិត្ត ត្បិត​អ្នក​នៅ​តែ​អាច​ចូល​រួម​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារា​ភាព​យន្ត​ថៃ​ទាំង​២​បាន​ដោយ​សេរី នៅ​ផ្សារ​ទំនើប​អ៊ីអន ទីតាំង Daylight Plaza ចាប់​ពី​វេលា​ម៉ោង១២:៣០ ថ្ងៃ​ត្រង់ ហើយ​ក៏​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ PNNផង​ដែរ។

 

សូម​ទស្សនា​វីដេអូ​ខ្លី​របស់​ពួកគេ៖

 

អត្ថបទ៖ ពាណិជ្ជកម្ម