ជិត​១​ឆ្នាំ បំណង​របស់​នីកូ បាន​សម្រេច

រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ដែល​តារា​ចម្រៀង​នីកូ រៀប​គម្រោង​ផលិត​បទ​ចម្រៀង​មួយ​ដែល​ជា​ស្នាដៃ​ខ្មែរ​ ដោយ Mix បញ្ចូល​គ្នា​រវាង​វប្បធម៌​បុរាណ និង​សម័យ។

 

ជួប​ជាមួយ​នីកូ លោក​បាន​ថ្លែង​ថា វា​ពិត​ជា​ពិបាក​ក្នុង​ការ​ផលិត​បទ​ចម្រៀង​មួយ​ដែល​បញ្ចូល​គ្នា​រវាង​ ភ្លេង​បុរាណ និង​សម័យ ហើយ​វា​កាន់​តែ​លំបាក​នៅ​ពេល​ផលិត MV ដែល​រូបភាព​ក៏​ត្រូវ​តែ Mix បញ្ចូល​គ្នា​រវាង​បុរាណ និង​សម័យ ដើម្បី​ឲ្យ​សម​នឹង​បទ​ភ្លេង។

 

ជិត​១​ឆ្នាំ បំណង​របស់​នីកូ បាន​សម្រេច

 

នីកូ បាន​រៀបរាប់​ពី​ដំណើរ​ការ​រៀប​ចំ​ថា៖ “ពី​ដំបូង​ វា​គ្រាន់​តែ​ជា​ក្តី​ស្រមៃ​ដែល​ខ្ញុំ​ធ្លាប់​គិត​តាំង​ខ្ញុំ​នៅ​តូច​ បន្ទាប់​មក​ខ្ញុំ​បាន​តាំង​ចិត្ត​ថា​ត្រូវ​ធ្វើ​ឲ្យ​ទាល់​តែ​បាន ខ្ញុំ​បាន​ចាប់​ផ្ដើម​ពិភាក្សា​ជាមួយ​អ្នក​ភ្លេង​ជា​ច្រើន​នាក់ ប៉ុន្តែ​ពួកគាត់​បាន​បដិសេធ ដោយ​ហេតុ​ផល​ថា​មាន​ផល​លំបាក និង​ការ​ចំណាយ​ក៏​ច្រើន ម្យ៉ាង​ទៀត​ត្រូវ​ប្រើ​ពេល​វេលា​យូរ។ ការ​ជំរុញ​ពី​គ្រួសារ និង​អ្នក​គាំទ្រ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​បោះ​បង់​ ទី​បំផុត​ខ្ញុំ​បាន​ការ​សហការ​ជាមួយ NUMAN Music គាត់​បាន​យល់​ព្រម ហើយ​យើង​ក៏​បាន​សុំ​ការ​ប្រឹក្សា​ជាមួយ​សាស្ត្រាចារ្យ​ជា​ច្រើន​នៅ​នាយកដ្ឋាន​សិល្ប: ទស្សនីយភាព ខ្ញុំ​កាន់​តែ​មាន​ ទំនុក​ចិត្ត​ក្រោយ​ពី​ជួប​ពួក​គាត់ ព្រោះ​លោក​គ្រូ​អ្នក​គ្រូ​សាស្រ្តាចារ្យ បាន​គាំទ្រ​យ៉ាង​ខ្លាំង។

 

MV បទ​យុវជន​ខ្មែរ បាន​ចេញ​ជា​ផ្លូវការ​ក្រោយ​ការ​សម្រិតសម្រាំង​យ៉ាង​យូរ ទាំង​ការ​រៀបចំ ទស្សនីយភាព​សម្ដែង​ ការ​ឌីហ្សាញ​សម្លៀក​បំពាក់ ក្បាច់រាំ និង​ការ​ចូលរួម​ពី​យុវជន​ខ្មែរ​ល្បីៗ​ដែល​មាន​ស្នាដៃ​ក្នុង​ប្រទេស​កម្ពុជា រួម​មាន កញ្ញា ហែម ថុនវិទីនី កីឡាការនី​ហែល​ទឹក​ជម្រើស​ជាតិ មេដាយ​មាស​ប្រចាំ​ប្រទេស លោក គីម ហាប់ កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា U19 នាថការនី​របាំ កញ្ញា ចំរើន សុភា សិល្ប:ករ សហ​សម័យ និង​ល្បុក្កតោ លោក ឯម រៀម ដែល​ជា​អ្នក​ឌីហ្សាញ​សម្លៀក​បំពាក់​ដ៏​ល្បី​ ក៏​បាន​ឧបត្ថម្ភ​សម្លៀក​បំពាក់​សម្រាប់​ការ​ថត​ទៀត​ផង។ នេះ​ជា​ស្នាដៃ​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត​ក្នុង​គោល​ដៅ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ ជា​ពិសេស​ការ​បង្ហាញ​មោទនភាព​ចំពោះ​យុវជន​ខ្មែរ​ដែល​បាន​សាង​ស្នាដៃ​សម្រាប់​ជាតិ​មាតុភូមិ”។

 

លោក នីកូ សង្ឃឹម​ថា​នឹង​ទទួល​បាន​គាំទ្រ​ពី​ទស្សនិកជន ដើម្បី​ចូលរួម​គាំទ្រ និង​លើក​ស្ទួយ​វប្បធម៌​ដូនតា​ខ្មែរ៕

 

ជិត​១​ឆ្នាំ បំណង​របស់​នីកូ បាន​សម្រេច

 

ជិត​១​ឆ្នាំ បំណង​របស់​នីកូ បាន​សម្រេច

 

ជិត​១​ឆ្នាំ បំណង​របស់​នីកូ បាន​សម្រេច

 

ជិត​១​ឆ្នាំ បំណង​របស់​នីកូ បាន​សម្រេច