ម្សិលមិញ​ Mourinho បង្ហាញ​មុខ​ចូល​កាន់​តំណែងជា​គ្រូបង្វឹក​​​ Man Utd ជា​ផ្លូវការ​ហើយ​ ដឹង​អត់​គាត់​និយាយ​អ្វី​ខ្លះ​ ?

កាលពីម្សិលមិញក្លឹប Manchester United ទើបតែបានធ្វើការប្រកាសផ្លូវការអំពីការតែងតាំងលោក Jose Mourinho ជាគ្រូបង្វឹករបស់ខ្លួននៅរដូវកាល២០១៦/២០១៧ ខណៈពួកគេបានបញ្ជាក់ថាបានចុះកុងត្រារយៈពេល៣ឆ្នាំជាមួយលោក Jose Mourinho ផងដែរ ។

ក្នុងពេលបង្ហាញមុខចូលកាន់តំណែងនោះលោក Mourinhoបាននិយាយថា « ក្លាយជាគ្រូបង្វឹករបស់ក្លឹប Man Utd ពិតជាកិត្តិយសខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះនេះគឺជាក្លឹបដែលគ្រប់គ្នាស្គាល់នឹងកោតសរសើរជុំវិញពិភពលោក » ។

Mourinho បន្តថា « ខ្ញុំមានអារម្មណ៍ល្អពេលមកដល់ Old Trafford ។ វានឹងក្លាយជាការចងចាំដ៏សំខាន់ក្នុងអាជីពរបស់ខ្ញុំ ខ្ញុំតែងរីករាយជាមួយអ្នកគាំទ្រ United ។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយក្នុងដឹកនាំក្លឹបដ៏ធំមួយនេះដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យ » ។

ដោយឡែកប្រធានក្លឹប Man Utd គឺ Ed Woodward ក៏បានបញ្ចេញមតិខ្លះទាក់ទិននឹងការមកដល់របស់លោក Jose Mourinho ផងដែរ ។

ដោយលោក Ed Woodward បាននិយាយថា « Mourinho គឺគ្រូបង្វឹកដ៏ល្អមួយរូប គាត់ធ្លាប់ឈ្នះពានរង្វាន់យ៉ាងច្រើនជាក្លឹបផ្សេងៗគ្នា ហើយគាត់យល់ដឹងយ៉ាងច្បាស់អំពីក្របខណ្ឌ Premier League ហើយគាត់ក៏ធ្លាប់ជាពានរង្វាន់នេះ៣ដងរួចមកហើយផងដែរ ។ ខ្ញុំសង្ឃឹមថាគាត់អាចនឹងនាំភាពជោគជ័យសម្រាប់ Man Utd បាន » ។

តើប្រិយមិត្តគិតថា Mourinho ចូលកាន់តំណែងអាចជួយ Man Utd អោយខ្លាំងដូចពីមុនបានដែរឬទេ ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ម្សិលមិញ​ Mourinho បង្ហាញ​មុខ​ចូល​កាន់​តំណែងជា​គ្រូបង្វឹក​​​ Man Utd ជា​ផ្លូវការ​ហើយ​ ដឹង​អត់​គាត់​និយាយ​អ្វី​ខ្លះ​ ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:បច្ចេកវិទ្យា
Tags: